ឃាត់ខ្លួនមនុស្ស ១៦ នាក់ក្រោយផ្ទុះអាវុធពាក់​ព័ន្ធ​ទំនាស់​ដីធ្លី​នៅតំបន់ពយម៉ាចូវខេត្តព្រះសីហនុ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែវិច្ឆិការ ឆ្នាំ2019 ម៉ោង 10:22 នាទី ល្ងាច

ខេត្តព្រះសីហនុ-(ព័ត៌មានពិស្ដារ)សមត្ថកិច្ចចម្រុះក្នុងគណបញ្ជាការឯក ភាពរដ្ឋបាលខេត្តព្រះ សីហនុដឹកនាំដោយលោកម៉ាងស៊ីណេតអភិបាលរងខេត្តក្នុងនាមឯកឧត្តម គួចចំរើនអភិ​បាល​ខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤​វិច្ឆិ​កា​២០​១៩បានឃាត់ខ្លួនជនសង្សយ័ចំនួន១៦នាក់ក្នុងប្រតិបត្តិការ ដែលអជ្ញាធរអះអាងថាជា​ការ​បង្ក្រាប​ក្រុមអ្នកប្រើអំពើហឹង្សាក្នុងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និង ​ប្រជាពលរដ្ឋដែលគេ​សង្ស័យ​ថា​មានមន្ត្រីណាក់ទ្រើសនៅពីខាងក្រោយ នៅ ភូមិគគីឃុំបិតត្រាំងស្រុក​ព្រៃនប់(ពយ​ម៉ាចូវ) ។

សមត្ថកិច្ចបញ្ជាក់ថា មនុស្សទាំង១៦នាក់នេះ ជាប់សង្សយ័ពាក់ពន្ធ័ពីជម្លោះ​ដីធ្លីរហូត​ដល់​មានការបាញ់បោះផ្ទុះអាវុធ កាលពីថ្ងៃ១៣វិច្ឆិកា២០១៩ ក្នុងនោះជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជាកាំភ្លើងកែឆ្នៃ កាំបិត ពូថៅចបជីកនិង​ឧប​ក​រ​ណ៍​​មួយចំនួនទៀតដែលអាចប្រើប្រាស់សម្រាប់ការតតាំងដោយជម្លោះហឹង្សា ព្រមទាំងឧបករណ៍​ប្រើប្រាស់គ្រឿងញៀនខ្លះទៀតផង ហើយភ្លាមៗ ក្រោយឃាត់ខ្លួន ជនសង្សយ័ទាំង១៦នាក់ ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តតាមនិតិវិធី ។ ទោះជាយ៉ាងនេះក្តី គិតមកត្រឹមវេលាថ្ងៃត្រង់ថៃដដែលនេះ សមត្ថកិច្ចនៅមិន​ទាន់បញ្ជាក់​បានពីជនសង្សយ័ទាំង១៦នាក់នោះ ថាមានប៉ុន្មាននាក់ដែលអាចជាប់​ទោសទណ្ឌ័និងប៉ុន្មាន​នាក់​អាចនឹងដោះលែងវិញ ឬយ៉ាងណានោះទេ ដោយរង់ចាំការស្រាវជ្រាវ​និងសាកសួរ​បញ្ចប់​។​ ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ញ៉ែម សុផាត ភេទ​​ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន​ពយ​ម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ២-ឈ្មោះ ប៉ោ ឌឿន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ៣-ឈ្មោះ ហែម កុសល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ៤-ឈ្មោះ ស ឌី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខ​រប​រ​មិន​ពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះ​សី​ហនុ ។ ៥-ឈ្មោះ ផាត់ មករា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុក​កំណើត​ខេត្ដ​តាកែវ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុក​ព្រៃនប់ ខេត្ដព្រះ​សី​ហ​នុ ។ ៦-ឈ្មោះ ជុំ ចេង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើតខេត្កំពត ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដ​ព្រះសីហនុ ។ ៧-ឈ្មោះ ស ចិត្រ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពង់ឆ្នាំង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុក​ព្រៃ​នប់ ខេត្ដព្រះសីហនុ ។ ៨-ឈ្មោះ ភាន វៃ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ ស្រុកកំណើតខេត្ដបន្ទាយមានជ័យ ស្នាក់នៅបណ្ដោះ​អាសន្ន​ពយម៉ាចូវ ភូមិគគីរ ឃុំ​បិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ៩-ឈ្មោះ ណយ ធួក ភេទប្រុស អាយុ ៣៥ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដបាត់ដំបង ស្នាក់​នៅបណ្ដោះ​អាសន្ន​ពយ​ម៉ា​ចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ១០-ឈ្មោះ ហែម ទន់ដែន ភេទ​ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុក​កំណើតខេត្ដព្រៃវែង ស្នាក់​នៅ​បណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ១១-ឈ្មោះ សោម រ៉ាឌី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ស្រុកកំណើត​ខេត្ក​ពង់ចាម ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិត​ត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះ​សីហនុ ។ ១២-ឈ្មោះ មន វ៉ិត ភេទប្រុស អាយុ ២៦ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុក​កំណើតខេត្ដពោធិ៍សាត់ ស្នាក់នៅបណ្ដោះអាសន្ន​ពយ​ម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុក​ព្រៃនប់ ខេត្ដព្រះសីហនុ ។ ១៣-ឈ្មោះ មាណ អាល់រី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ីស្លាម មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដ​កំពង់​ចាម ស្នាក់នៅបណ្ដោះអាសន្ន​ពយ​ម៉ា​ចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ១៤-ឈ្មោះ ងិន អាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុក​កំណើតខេត្ដតាកែវ ស្នាក់នៅបណ្ដោះ​អាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ១៥-ឈ្មោះ ស៊ិន សុភា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើតខេត្ដឧត្ដ​មានជ័យ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំ​បិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះ​សីហនុ ។ ១៦-ឈ្មោះ ណេង វីរៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពត ស្នាក់នៅបណ្ដោះ អាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។រួមជាមួយវត្ថុតាងរួមមាន​កាំភ្លើងឆ្នៃ​កំបិត​ពូថៅដាវដំបងនិងសម្រាប់​សេប​គ្រឿង​ញៀនមួយចំនួនផងដែរ។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល