អុញនោះ ម្តងនេះអង្គការសង្គមស៊ីវិលCNRO បានផ្ទុះប្រតិកម្ម ជុំវិញទំនាស់ដីធ្លី​ដ៏រាំរ៉ៃរវាងប្រជាពលរដ្ឋ១៨គ្រួសារ និង លោកស្រី ឡឹក លក្ខិណា នៅតំបន់អូអារ៉េវក្រុងព្រះសីហនុ

សង្គមថ្ងៃអង្គារ៍ ទី05 ខែវិច្ឆិការ ឆ្នាំ2019 ម៉ោង 10:16 នាទី ល្ងាច

ខេត្តព្រះសីហនុៈបន្ទាប់ពីបានឃើញ ភាពអយុត្តិធម៏ ក៏ដូចជាភាពយឺតយ៉ាវរបស់អាជ្ញាធរខេត្ត កាលពីថ្ងៃទី០៣ខែវិច្ឆិការឆ្នាំ២០១៩នេះ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិ នៃ កម្ពុជាហៅកាត់ថាCNROបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅនឹង ចំណាត់ការរបស់រដ្ឋបាលខេត្ត ដែល​ពុំបានដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ដែលបានរងគ្រោះពីការរំលោភបំពានពីលោក ស្រី ឡឹក លក្ខិណា ដោយលោក បានអះអាងថា លោក នឹងយកសំណុំរឿងនេះដាក់ជូនថ្នាក់ជាតិ ជួយរកយុត្តិធម៏ដល់ក្រុមប្រជាពលរដ្ឋតំបន់អូអារ៉េវ។

 

ជុំវិញបញ្ហាខាងលើនេះលោក សុខ សុខុម ប្រធានអង្គការCNRO បានអោយ​ដឹងថាចំ​ពោះ​ករណីឈ្មោះ ឡឹកលក្ខិណាដែលបានយកប័ណ្ណកម្មសិទ្ធិនិរាករណ៏ រួចហើយនោះយក​មក​បំពាន​លើ​ដីប្រជាពលរដ្ឋ ដែលរដ្ឋបាលខេត្តព្រះសីហនុបានចែកជូនឲ្យប្រជា​ពលរដ្ឋតាមគោល​ការណ៍​របស់រាជរដ្ឋាភិបាលរួចហើយក៏អាជ្ញាធរខេត្តមិនបានយកចិត្តទុកដាក់ចាប់អារម្មណ៍ឡើយ ជាក់​ស្តែងកាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ 2019 នេះក្នុងនាមលោកជាអង្គការសង្គម​ស៊ីវិលបាន​លើក​ឡើង​ករណីរឿងលោក ស្រី ឡឹក លក្ខិណា បានយកមករំលោភដីប្រជាពលរដ្ឋនិង បានប្ដឹង​ទៅតុលា​ការទាំងតុលាការសាលាដំបូងនិងតុលាការរាជធានីភ្នំពេញ។ ជាពិសេសបើទោះបីជាលោកបាន​សុំ​ការអន្តរាគមន៍ពីលោកអភិបាលខេត្ត ណាក៏ដោយក៏លោកមិនបានយក​ចិត្តទុកដាក់ជួយ​ក្នុង​ការ​ដោះស្រាយរឿងនេះជូនប្រជាពលរដ្ឋផងដែរ។ដូច្នេះលោក យល់ឃើញថា អាជ្ញាធរខេត្ត​គួរ​តែ​មានវិធានការទប់ស្កាត់ចេញសេចក្តីជូនតំណឹងអោយឈ្មោះ គិត ប៊ុន និង លោក ស្រី ឡឹក លក្ខិណា បញ្ឈប់ធ្វើសកម្មភាព និង រុះរើសំណង់ទាំងឡាយដែលបានសាងសង់ និង កំពុង​សាងសង់នៅលើទីតាំងដីនេះចេញ ហើយប្រសិនបើករណីរឹងរូសអាជ្ញាធរខេត្ត គួរតែមាន​វិធាន​ការណ៏តាមផ្លូវច្បាប់អោយបានតឹងរឹងបំផុត ដើម្បីកុំអោយជនហ្នឹងបង្ករភាព​អនាធីបតេយ្យយ៉ាង​គគ្លើនរំលោភលើច្បាប់ រំលោភលើដីប្រជាពលរដ្ឋជាបន្តទៀតមិន​ត្រូវបណ្តោយអោយ​បុគ្គលអ្នក​មានលុយមកធ្វើសកម្មភាពគគ្លើនមិនគោរពច្បាប់ គោរពអាជ្ញាធរនោះឡើយ ។ដូច្នេះចំពោះ​ករណីនេះ ប្រសិនបើឯកឧត្តម អភិបាលខេត្តពុំមានចំណាត់ការទៀតនោះ រឿងហ្នឹងប្រជាពល​រដ្ឋ​មានទំនាស់កាន់តែធ្ងន់ធ្ងរៗទៀតហើយ។ហើយយើងមើលឃើញថា កន្លងមកបើករណីប្រជា​ពល​រដ្ឋទៅទន្ទ្រាននៅកន្លែងផ្សេងៗឃើញថាអាជ្ញាធរចេញលិខិតជូនតំណឹង ហើយនឹងចុះរុះរើ​ភ្លាម​ៗ​ក្នុងនោះក៏មានចាប់ដាក់គុកផងដែរចុះហេតុអីបុគ្គលនេះ ប្រព្រឹត្តខុសច្បាប់ប៉ុណ្ណឹង​ហើយ ទៅសង់​លើដីរដ្ឋផងដីរបស់ប្រជាពលរដ្ឋផងហេតុអីក៏លោកអភិបាលខេត្តមិនមានវិធានទៅតាមផ្លូវច្បាប់អោយបានតឹងរឹងលើបុគ្គលនេះ នឹងចាត់វិធានការណ៏បែបណាកុំអោយបុគ្គលនេះធ្វើ​សកម្មភាព​អាធិបតេយ្យ​មកលើប្រជាពលរដ្ឋបន្តទៀត។ម្យ៉ាងទៀតលោកក៏សូមសំណូម​ពរដល់ការបាន​តុលា​ការគ្រប់ជាន់ថ្នាក់ទាំងអស់ដែលឈ្មោះ ឡឹក លក្ខិណា និង ឈ្មោះ គិត ប៊ុនបានដាក់ពាក្យបណ្ដឹង​ប្រជា​ពលរដ្ឋទៅហើយនោះគួរតែអស់លោកពិនិត្យស្រាវជ្រាវ អោយបានដឹតដល់ច្បាស់លាស់ ជៀសវាងលោកសម្រេចទៅខុសនិតិវិធីច្បាប់ គឺបណ្ដាលឱ្យរងផលប៉ះពាល់ រងអយុត្តិធម៏ដល់ប្រ​ជាពលរដ្ឋដែលកំពុងតែរងគ្រោះបាត់បង់ដីធ្លីកន្លងមកនេះ។

ទាក់ទិនទៅនឹងបញ្ហានេះផងដែរ លោក ឌុច​ ចាន់​សម័យ ធ្លាប់​បានអះអាងថាបញ្ហា​ទំនាស់ដីធ្លីនេះ វាបានអូសបន្លាយជិតមួយឆ្នាំមកហើយ ក្រោមការចូលទន្ទ្រានកាន់កាប់​លើដី​របស់ពួកគាត់ដែលរដ្ឋបាលខេត្តបានបែងចែកជួនពួកគាត់ ពីសំណាក់លោក ស្រី ឡឹកលក្ខិណា និង លោក គិត ប៊ុន ម្ចាស់ដេប៉ូចែកចាយស្រាបៀថៃហ្គឺប្រចាំខេត្តព្រះសីហនុ ដែលល្បីខាងជំ​លោះ​ដីធ្លី ដោយសារតែពួកគាត់មានទឹកលុយ និង ខ្នងបង្អែកក្រាស់នៅពីក្រោយ ជាហេតុធ្វើ​សំណុំរឿងរបស់ពលរដ្ឋក្រីក្រ ត្រូវបានផ្អឹបចោល ពុំលើកយកមកដោះស្រាយទាល់តែសោះ បើ​ទោះ​បីជាពួកគាត់មានឯកសារគតិយុទ្ឋ តាំងពីថ្នាក់ភូមិ សង្កាត់ក្រុង ជាពិសេសសេចក្តីសម្រេច​របស់​ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ដូចជា លិខិតបដិសេធរបស់រដ្ឋបាលខេត្ត ចំពោះប័ណ្ណកម្មសិទ្ឋឆ្នាំ​១៩៩៣​របស់លោក ស្រី ឡឹក លក្ខិណា និង លោក គិត ប៊ុន មានទាំងអនុក្រិត្យនិរាករណ៏​ប័ណ្ណ​សំគាល់​សិទ្ឋឆ្នាំ១៩៩៣ ក្នុងទំហ៊ំដីជាង៦០០០ហិចតា ក្នុងចំណោមប័ណ្ណសំគា់សិទ្ឋជាង២០០០ប័ណ្ណ មាន​អនុក្រិត្យគិតឃ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋជា៥០០ហិចតា ក្នុងចំណោមផ្ទៃដីការពារប្រភព​ទឹក​ស្អាតច្រើនយ៉ាង ក្បាលឆាយជាង៦០០០ហិចតា ដែលគ្របដណ្តប់លើភូមិ​ចំនួន០៤ក្នុង​សង្កាត់​លេខ០១ ក្រុង និង ខេត្តព្រះសីហនុ។ប៉ុន្តែផ្ទុយទៅវិញភាគី លោក ស្រីឡឹក លក្ខិណា និង លោក គិត ប៊ុន ពុំមានឯកសាគតិយុទ្ឋណាមួយដែលអាចបង្ហាញថា ជាដីស្របច្បាប់របស់​លោក​ស្រី​ឡើយ ព្រោះប័ណ្ណកម្មសិទ្ឋរបស់លោក ស្រី ឡឹក លក្ខិណា និង លោក គិត ប៊ុន ដែលមាន​ទំហ៊ំ២ហិចតា៥៦អា​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​3៣ សង្កាត់​១ ត្រូវបានរដ្ឋាភិបាលនិរាករណ៏​ទាំងពី​ឆ្នាំ១៩៩៩មកម្លេះ ហើយដីទាំងនោះត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេច កាត់ឃ្វៀលជូនប្រជាពលរដ្ឋក្រីក្រ តាមរយៈ​រដ្ឋបាលខេត្ត ប៉ុន្តែ លោក ស្រី ឡឹក លក្ខិ​ណា នៅតែអាចធ្វើសកម្មភាព លើដីទំនាស់ បានជាធម្មតាដោយពុំមានអាជ្ញាធរ​ដែនដី​ណា​ហ៊ាន​ចេញ​មុខមកអនុវត្តន៏និតិវិធីច្បាប់ឡើយ ៕

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ