ផ្ផ្ទុះរឿងមិនចេះចប់ ឃុំបិតទ្រាំង ក្រុមហ៊ុនអះអាងមានប័ណ្ណកម្មសិទ្ឋ ឯ ប្រជាពលរដ្ឋម្ខាងទៀតមានលិខិតបញ្ជាក់ភូមិឃុំ

សង្គមថ្ងៃសុក្រ ទី01 ខែវិច្ឆិការ ឆ្នាំ2019 ម៉ោង 7:42 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ លោក មេធា វី បាន សីយុទ្ធ តំណាងឲ្យភាគីខាង ក្រុមហ៊ុន លោក ឧកញ៉ា ឡាញ់ ភា រ៉ា បង្ហាញអំពីឆន្ទះសម្របសម្រួលជូនប្រជាពលរដ្ឋដែលយល់ព្រមដោះ​ស្រាយក្រៅ​ប្រព័ន្ឋតុលាការ បើទោះបីជាក្រុមហ៊ុនមាន ប្លង់កម្មសិទ្ធិស្របច្បាប់យ៉ាងណាក្តី គ្រាដែល​បង​ប្អូនប្រជាពលរដ្ឋនៅតែអះអាងថាពួកគាត់ មានលិខិតបញ្ជាក់ភូមិ ឃុំ ត្រឹមត្រូវ ហើយក៏ពុំដែល​បាន​ផ្ទេកម្មសិទ្ឋទៅណាឡើយ។

ជុំវិញជំលោះដីធ្លីនេះផងដែរបងប្រុស ឈ្មោះ ស៊ុំ សាវុធ និងប្រពន្ធ ឈ្មោះ កុល សា​កាន ជាប្រជាពលរដ្ឋ ក្នុង​ចំ​ណោម ប្រជាពលរដ្ឋ ទំនាស់ដីធ្លីខាងលើ បាននិយាយប្រាប់ ឲ្យ​ដឹង​ថា រូបគាត់ បានទិញដី ចំណុច ខាងលើនេះ តាំងពីឆ្នាំ ២០០៦ មក ម្លេះ ដោយការ​ទិញ​លក់​ដី​ឬផ្ទេរកម្មសិទ្ធិសុទ្ធសឹងមានការទទូលស្គាល់ពីអាជ្ញាធរដែនដី ភូមិឃុំបិតត្រាំងទាំង អស់ ដោយ កន្លងមក មិនដែល មានបញ្ហារ អ្វី នោះទេ ប៉ុន្តែរមួយប៉ុន្មាន ឆ្នាំ ចុងក្រោយនេះ បែរ​ជា​មាន ឈ្មោះ ថូឆាំ មកធ្វើការ អះអាងថា រូបគាត់ រូមនិងប្រជាពលរដ្ឋ ចំនួន៧៧គ្រូសារ ផ្សេង​ទៀត ថា រំលោភដីរបស់ក្រុមហ៊ុនដែលមាន ប្លង់កម្មសិទ្ធិ ស្របច្បាប់ ក្រុម ហ៊ុនរបស់ លោក ឧកញ្ញ៉ា ឡាញ ភារ៉ា ទៅវិញ ហើយ ពួកគាត់ជាម្ចាស់ដី ចាប់តាំង ពីរពេលនោះមក មិនត្រូវបានគេ អនុ​ញាត្តិ​ឲ្យចេញចូលទៅដីរបស់ខ្លូននោះឡើយ។ អ្វីដែល គួរ កត់សម្គាល់ នោះ កន្លងមក លោក ថូឆាំ ដែល តំណាង ឲ្យក្រុម ហ៊ុន លោក ឧកញ្ញ៉ា ឡាញ់ ភារ៉ា មិនដែល បាន យកប្លង់កម្មសិទ្ធិ ស្របច្បាប់ដែលក្រុមហ៊ុនមានមកបង្ហាញឲ្យ ប្រជាពលរដ្ឋេពាក់ព័ន្ធ បានឃើញម្តង ណា​ឡើយ ជាហេតុ ធ្វើ ឲ្យ បញ្ហារ ទំនាស់ដីចំណុចខាងលើនេះ រកដំណោះ ស្រាយ មិនចេញ​រហូតមក។

ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក មេធា វី បាន សីយុទ្ធ តំណាងឲ្យភាគីខាង ក្រុមហ៊ុន លោក ឧកញ៉ា ឡាញ់ ភា រ៉ា បានអះអាងថា ឯកសារពាក់ពន្ធ័ដីនេះ​គឺមាន​គ្រប់គ្រាន់​(ប្លង់​កម្មសិទ្ធិតាំងពីរ ឆ្នាំ ១៩៩៤ មកម្លេះ )ហើយ ដី ត្រូវបានម្ចាស់ដីដើម ផ្ទេរកម្មសិទ្ធិលក់បន្ត បន្ត គ្នាចំនួន៣តំណ​រូចមក​ហើយ។​ចំ​ពោះ​ក្រុមហ៊ុន លោក ឧកញ្ញ៉ា ឡាញ់ ភារ៉ា ជាម្ចាស់ កម្ម​សិទ្ធិចុងក្រោយ (ទី៣) បច្ចុប្បន្ន​រាល់​បណ្ណ័​ក្មសិទ្ធិទាំងអស់ត្រូវាបានផ្ទេរកម្មសិទ្ធិមក ក្រុមហ៊ុន​លោក ឧកញ៉ា តាម និតីវិធីច្បាប់អស់​ហើយ​ក្នុងឆ្នាំ ២០១៨។សរុបសេចក្តីមក លិខិត បញ្ជាក់​ការកាន់កាប់ ឬផ្ទេរសិទ្ធិ ដែល បងប្អូន​ប្រ​ជា​ពលរដ្ឋមួយចំនួនមានគឺសុទ្ធ តែនៅលើ​ដីកម្ម​សិទ្ធិ​ស្រប់ច្បាប់ របស់ក្រុមហ៊ុនទាំងអស់។ហើយ បញ្ហារនេះ ក៏មាន ប្រជាពលរដ្ឋ​ពាក់​ព័ន្ធ​មួយ​ចំ​នួន​ធំ ក្រោយពីបាន ពិនិត្យ ឯកសារ​(ប្លង់​កម្ម​សិទ្ធិ)​របស់ក្រុមហ៊ុន ពួកគាត់ក៏បាន សុំដក​ខ្លូន​វិញ​ខ្លះ​ហើយនិង មិនធ្វើការតវ៉ា ទៀត ទេ ហើយ សំរាប់ ទឹកចិត្ត លោក ឧកញ៉ា ឡាញ់ ភារ៉ា ចំពោះ​ប្រ​ជា​ពលរដ្ឋ ដែលបាន​ដឹង​កំ​ហុស​លោក ក៏បានធ្វើការ ដោះ ស្រាយ គោលនយោ​បាយ​មួយ​ចំនួន ផងដែរ(ក្រៅប្រពន្ធ័​តុលាការ) ប៉ុន្តែរ​បើបងប្អូនណាមិនមានការ ភ្ញាក់រលឹក ហើយ​នៅ​តែ ព្យាយាម ធ្វើការតវ៉ាទាំង បំពាន់ច្បាប់គឺ ទុកឲ្យតុលាការជាអ្នកសម្រេចម្តងហើយ៕

.ដោយ ឡែក សំរាប់ លោក មាច ច័ន្ទ មេឃុំបិតត្រាំង នាព្រឹកថ្ងៃទី ២៦ខែ​តុលា​ឆ្នាំ​២០​១៩នេះនៅចំពោះ មុខ អ្នកសាពត៏មាន លោក បាន ធ្វើការ បញ្ជាក់ផងដែរថាប្រជាពលរដ្ឋ ចំនួន៧៧គ្រូសារ បើតាម មើល លើឯក សារ កាន់កាប់ដីធ្លី របស់ពួកគាត់កន្លងមក​(មុន​ពេល​រូបគាត់ ឡើងជាមេឃុំ )គឺសុទ្ធតែមានការទទូលស្គាល់ ពីអា ជ្ញាធរមួលដ្ឋានទាំងអស់ ប៉ុន្តែ​រសំរាប់ ភាគគីខាងក្រុមហ៊ុន បែរជាមានសុទ្ធតែប្លង់កម្មសិទ្ធិស្របច្បាប់ទៅវិញសរុប សេចក្តី​មក​រវាង លិខិតទទូលស្គាល់ការកាន់កាប់របស់ប្រជាពលរដ្ឋ និងប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន គឺភាគច្រើន នៅលើទីតាំងដីតែមួយ។ ហើយបញ្ហារនេះ កន្លងមក ប្រជាលរដ្ឋ ដាក់ពាក្យ​បណ្តឹង សូមជួយអន្តរាគមន៏ដោះ ស្រាយដែរប៉ុន្តែរ មិនអាចដោះស្រាយ បានដោយសារ ដី​ពាក់ព័ន្ធមានប្លង់កម្មសិទ្ធិ គឺថ្នាក់អជ្ញាធរ ឃុំបានត្រឹម ធ្វើ របាយការ បញ្ជូនទៅថ្នាក់លើ ប៉ុណ្ណោះ។

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ