អធិការរដ្ឋាននគរបាលស្រុកព្រៃនប់បានប្រារព្ធពិធីបុណ្យកឋិនទាន សាមគ្គីដង្ហែចូលវត្តសាគរអូរជ្រៅ ស្រុកព្រៃនប់

សង្គមថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2019 ម៉ោង 9:36 នាទី ល្ងាច

ខេត្តព្រះសីហនុ៖បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើមដោយលោកវរសេនីយទោ ហួ យ៉ៃ អធិការ​​​នគរបាលស្រុកព្រៃនប់ ដោយមានការចូលរួមពីលោកអធិការរង នគរបាលប៉ុស្តិរដ្ឋបាលឃុំ ទាំង​អស់​ក្នុងស្រុកព្រៃនប់ លោក ឡៅម៉េងឈៀងព្រមទាំងក្រុមគ្រួសារ លោកសេង រតនា​ម្ចាស់​ហាង​១៧៧ ព្រមទាំងពុទ្ធបរិសទ័ជិតឆ្ងាយ ប្រមូលបច្ចយ័ ដង្ហែរអង្គកឋិន ទាន សាមគ្គីចូល វត្តសាគរ​អូរ​ជ្រៅ ស្ថិតក្នុង ឃុំអូរជ្រៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រមូលបច្ច័យ បាន៨០ លាន​រៀល។

ក្នុងឱកាសប្រារព្វពិធីបុណ្យកឋិនទានឆ្នាំនេះ ដែលបានផ្ដួចផ្ដើម ដោយអធិការដ្ឋានគរ បាល ស្រុកព្រៃនប់ ដើម្បីដង្ហែរយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចព្រះវស្សាអស់ត្រីមាស ក្នុង​ពុទ្ធសីមាវត្តសារគរអូរជ្រៅ ស្ថិតក្នុង ឃុំអូរជ្រៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពេលនេះគឺ ដើម្បី​ប្រ​មូលបច្ច័យយកទៅជួយកសាងសមិទ្ធិផលនានានៅក្នុងទីវត្ត អារាមដែលកំពុងមានការ ខ្វះ​ខាត​។ ពិធីបុណ្យត្រូវបានរៀបចំនិមន្តព្រះសង្ឃ ចំរើនព្រះបរិត្តនិងសម្ដែង ធម៌ទេសនា នៅក្នុងបរិវេន អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយមានការចូលរូមឧបត្ថម្ភគាំទ្រ ពីលោក អធិការអធិការ​រង​នគរបាលប៉ុស្តិ៍រដ្ឋបាល រួមនិងមន្ត្រីរាជការពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមានសទ្ធាជ្រះថ្លាយ៉ាង​ច្រើន​កុះករ ញ៉ាំងអោយពិធីបុណ្យនេះ ប្រព្រឹត្តទៅប្រកបដោយ សទ្ធាជ្រះថ្លា និង បរិយាកាសសប្បាយ​រីករាយ ។ ហើយ អង្គកឋិនទាន បានដង្ហែចេញពីអធិការដ្ឋាន នគរបាល ស្រុកព្រៃនប់ ឆ្ពោះ​ទៅ​កាន់វត្តសាគរអូរជ្រៅ ដោយក្នុងនោះមាន រណ្ដាប់ បរិក្ខាកឋិន ត្រៃចីវរ សម្ភារះប្រើប្រាស់ ព្រម​ទាំង​​បច្ច័យទុកសម្រាប់កសាងសមិទ្ធិផលក្នុងវត្ត ផងដែរ។កឋិនទានគឺជាពិធីបុណ្យ​ព្រះពុទ្ធ​សាស​នា ដ៍ធំមួយដែលតែងតែប្រារព្វធ្វើជារៀងងរាល់ឆ្នាំ ហើយក្នុងមួយ វត្ត ធ្វើបានតែមួយដង ជាកិច្ចបំ​ពេញកុសលប្រគេនចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមាវត្តនិមួយៗ ហើយពិធីបុណ្យនេះ ធ្វើឡើយរយះពេល១ខែចាប់ពីថ្ងៃ១រោជខែអស្សុជដល់ថ្ងៃ១៥​កើតខែកក្កិក​។

នៅក្នុងឱកាសនោះលោកវរសេនីយ៍ទោ ហ៊ួ យ៉ៃ អធិការ នគរបាលស្រុកព្រៃនប់ មានប្រ​សាសន៍​លើកឡើងថា ដោយសារតែប្រទេសជាតិ យើង មានសុខសន្តិភាព ក្រោមការដឹក​នាំ​របស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យ ប្រ ជាពុទ្ធបរិស័ទ គ្រប់ទិសទីមាន​ឱកាស​ក្នុង​ការ​ធ្វើបុណ្យទានប្រកបដោយ សទ្ធាជ្រះថ្លាដោយ មិន មានការភ័យខ្លាច​ឬព្រួយបារម្ភ​អំពីអសន្តិ​សុខ​អ្វី​ឡើយហើយការវិវត្តរីកចំរើន របស់ប្រទេស ជាតិ ក៍ដូចជាវិស័យសាសនា នាពេលបច្ចុប្បន្ន នេះ​គឺដោយសារកត្តា សន្តិភាពដូច្នេះ សូម បង ប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់​ចូលរួម​ថែ​រក្សា​តម្លៃសន្តិភាពឱ្យបានគង់វង្សដើម្បី ឲ្យវិស័យ សាសនាក៏ដូចជាប្រទេសជាតិមានការ​អភិវឌ្ឍ​រីក​ចម្រើនបន្ថែមទៀត។សម្រាប់ពិធី បុណ្យកឋិន ទានឆ្នាំនេះ បច្ច័យទទួលបាន មានចំនួន​៨០​លាន​រៀល ដើម្បីប្រគេនដល់ ព្រះសង្ឃសម្រាប់ ចាត់ចែងក្នុងការកសាងនិង​តម្រូវការ​របស់ពី​វត្ត​អារាម​បម្រើ​ដល់វិស័យព្រះពុទ្ធសាសនា៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ