ម្ចាស់រីស៊ត៣៦០រងការចោទប្រកាន់ថារំលោភយកផ្លូវសាធារណះចំនួន០៣ម៉ែត្រខណះពេលតំណាងរីស៊ត៣៦០អះអាងថា មិនមែនជាការពិត

សង្គមថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2019 ម៉ោង 12:09 នាទី ព្រឹក

ខេត្តព្រះសីហនុៈMC.ក្រុមប្រជាពលរដ្ឋតំបន់សេតេដែលមានវ័យចំណាស់មួយចំនួន បានអះ​អាងថា​ ផ្លូវ​ពី​សម័យ​ដើមដែលបានតភ្ជាប់ពីផ្លូវសេតេឡើងទៅវត្តលើដែលពលរដ្ឋ​​ធ្លាប់ធ្វើ​ដំណើរ​ឆ្លងកាត់​មាន​ទីតាំង​ស្ថិតនៅ​ភូមិ២​ សង្កាត់​លេខ៣​ ក្រុងព្រះសីហនុ​នាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវបានម្ចាស់រីសត យីហោ​ (360 RESORT) បានរំលោភយកផ្លូវចំនួន០៣ម៉ែត្រ ដែលធ្វើអោយទំហ៊ំផ្លូវនៅរួមតូចជាហេតុធ្វើប្រជាពលរដ្ឋមានការលំបាកធ្វើតំណើរចេញចូលលំនៅដ្ឋានជារៀងរាល់ថ្ងៃ។

ជុំវិញការចោទប្រកាន់នេះ បើយោងតាម​កំណត់ហេតុ​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ លេខ​ ០០៨/១៩ ថ្ងៃ​ទី ២២ ខែ​កក្ដាដា​ ឆ្នាំ​ ២០១៩ អ្នក​ស៊ើបអង្កេតនិង​ធ្វើបទ​សម្ភាសន៍​ពី​​ឈ្មោះ​ អ៊ឹង​ សំអាង​ អាយុ​ ៦៤ឆ្នាំ ជា​មន្ត្រី​រាជការ​ចូលនិវត្តន៍​ ដើម​បណ្ដឹង​សុំ​អន្តរាគមន៍​​ពី​ឯកឧត្ដម​អភិបាល​ខេត្ត​ព្រះសីហនុ​ ពីការ​សាងសង់​ផ្លូវ​សាធារណ:ខុសច្បាប់​លេខ​ ១១២១៦ និង​ស្នើសុំ​បើកផ្លូវ​ដើម្បី​តភ្ជាប់​រវាង​អន្តរ​ភូមិ២ សង្កាត់​លេខ៣​ ទៅភូមិ៣​ សង្កាត់​លេខ១​ (ពី​បុរីកម្ម​ករ​ដល់វត្តលើ​) ជាប់ជាមួយនិង​ រីស្សត​ (360 RESORT)។ យោងតាម​លិខិត​របស់​ក្រសួង​ដែនដី​ នគរូបណីកម្ម​ និង​សំណង់​ លេខ​ ១៩៤៦ ដនស/ អរប​/នរប​ ចុះថ្ងៃទី​ ០១ ខែសីហា​ ឆ្នាំ​ ២០១៧ គោរព​ជូន​ឯកឧត្ដម​អភិបាល​ នៃគណ:អភិបាលខេត្ត​ព្រះសីហនុ​ កម្មវត្ថុ​ ករណី​សំុំអន្តរាគមន៍​បើកផ្លូវ​លេខ​ ១១២១៦ ធ្វើផ្លូវ​ដើម្បី​តភ្ជាប់​រវាង​អន្តរ​ភូមិ២ សង្កាត់​លេខ៣​ ទៅភូមិ៣​ សង្កាត់លេខ១​ (ពី​បុរីកម្ម​ករ​ដល់វត្តលើ​) ក្រុងព្រះសីហនុ​។ និង​យោង​ លិខិត​លេខ​ ១១៣៥ ខន/០១៧ ចុះថ្ងៃទី​ ១៩ ខែកក្ដាដា ឆ្នាំ​ ២០១៧ របស់​ខុទ្ទកាល័យ​សម្ដេច​តេជោ​ និងចំណា​រ របស់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ចុះថ្ងៃទី​ ២៥ ខែ​កក្ដាដា​ ឆ្នាំ​ ២០១៧ និង​ក្រសួង​បានស្នើ​សុំឲ្យ​ឯកឧត្ដម​អភិបាលខេត្ត​ពិនិត្យ​លើសំណូមពរ​នេះ​ សូម​ឯកឧត្ដម​អភិបាលខេត្ត​ មេត្តា​ចាត់ចែង​អនុវត្តន៍​តាមការគួរ​។

ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ បើតាម​មេការ​រីស្សត​ យីហោ​ (360 RESOR) ឈ្មោះ​ ឆាយ​ ចាន់ធី​ (CHENG CHANTHY) ជនជាតិ​ខ្មែរ​បានឲ្យដឹងថា​ បញ្ហា​ផ្លូវ​នេះគាត់​មិនអាច​អារកាត់​បានទេ​ ដោយកំពុងរង់ចាំ​ម្ចាស់​រីស្សត​មកពី​បរទេស​សិន​ និង​យក​ឯកសារ​ ពាក់ព័ន្ធ​ជាមួយ​​ផ្លូវ​នេះ​ទៅ​​ផ្ដល់ជូន​ក្នុង​ការ​ផ្ទៀងផ្ទាត់​។

ចំពោះ​បញ្ហា​នេះ​លោក​ សំ សំអាត​ ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ព័ត៌មាន​យើង​មិនអាច​សុំ​ការ​ទំនាក់ទំនង​បាននៅឡើយ​ដោយ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​នៅ​ម៉ោងចេញផ្សាយនេះ​។ ជុំវិញ​និង​បញ្ហា​នេះ​ បើ​មើលតាម​ឯកសារ​ ​ប្រភព​ និងការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដោយ​ផ្លូវ​លំ​ខាងលើ​គឺ​ពិតជា​ពលរដ្ឋ​ទាំងនោះ​បានធ្វើការស្នើសុំ​ពិតប្រាកដមែន​ ហើយបើតាមការ​លើកឡើង​របស់​ពលរដ្ឋ​ថា​ ផ្លូវ​នេះមាន​ប្លង់​មេ​តាំងពីដើម​មក​ មិនមែនជា​ផ្លូវ​ឯកជន​ណាមួយនោះ​ទេ​ ប៉ុន្តែ​​រដ្ឋបាល​ខេត្ត​ រដ្ឋបាល​ក្រុង​ក៏ធ្លាប់បានចុះ​ត្រួត​ពិនិត្យ​​រួចរាល់​ហើយ​ដែរ​ តែមិន​ទាន់​ឃើញមាន​ចំណាប់ការ​ណាមួយ​ដោះស្រាយ​ជូនពួកគាត់​នៅ​ឡើយទេ​ ខណៈ​រាល់ថ្ងៃ​នេះ​ឃើញ​មានតែ​ខាង​រីស្សត​ កំពុងរៀប​ចំ​ធ្វើរបង​ជាប់និង​ដីចំណីផ្លូវ​នេះ​យ៉ាង​សកម្ម​ទៅវិញ។

 ដោយឡែក លោក អ៊ី ធារិន នាយកទីចាត់ការអន្តរវិស័យបានបញ្ជាក់ថា ចំពោះ​បណ្តឹងរបស់លោកអ៊ឹង​ សំអាង ពុំទាន់ធ្លាក់មកដល់ការិយាល័យលោកនៅឡើយទេ ប៉ុន្តែបើ​សំណុំរឿងបញ្ជូនមកដល់លោក លោកនឹងចាត់ការទៅតាមនិតិវិធីភ្លាមបន្ទាប់ពី​មានចំណារ​បញ្ជូន​របស់ឯកឧត្តម អភិបាលខេត្ត​ដើម្បីប្រយោជន​សារធារណៈ។

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ