ក្រុមប្រជាពលរដ្ឋ​១៨គ្រួសារ បន្តការភ័យខ្លាចក្នុងរឿងទំនាស់ដីធ្លីខណះពេល លោកអភិបាលខេត្តពុំមានចំណាត់ការទៅលើជនរំលោភបំពានលើសេចក្តីសម្រេចរបស់រដ្ឋាភិបាល

សង្គមថ្ងៃសុក្រ ទី11 ខែតុលា ឆ្នាំ2019 ម៉ោង 7:35 នាទី ល្ងាច

ខេត្តព្រះសីហនុៈភាពភ័យខ្លាចនៅតែបន្តការញាំញីមកលើបងប្អូនប្រជាពលរដ្ឋ ស្លូតត្រង់ ស្រប​ច្បាប់ ប្រមាណ២៨គ្រួសារ នៅតំបន់អូអារ៉េវ ស្ថិតក្នុងភូមិ០២សង្កាត់លេខ០១ ក្រុងព្រះសីហនុ​បើ​ទោះបីជាដីធ្លីរបស់គាត់មានការកាត់ឃ្វៀលជូនពួកគាត់តាមរយះអនុក្រិត្យលេខ១១៦ ចុះ​ហត្ថ​លេខាដោយឯគឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេសពីសម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន តាមរយះរដ្ឋបាលខេត្តព្រះសីហនុ ប៉ុន្តែនៅតែរងការ​ទន្ទ្រាន​ឥតឈប់ឈរពីសំណាក់ លោក ស្រី ឡឹកលក្ខិណា និង លោក គិត ប៊ុន។

    

      ជុំវិញបញ្ហានេះក្រុមប្រជាពលរដ្ឋតំបន់អូអារ៉េវបានបង្ហាញអំពីការអស់ជំនឿលើ លោក គួច ចំរើន អភិបាលខេត្តថ្មីដោយបានបញ្ចេញទស្សនៈថា ចំពោះបញ្ហា​ទំ​នាស់​​ដីធ្លីនេះ វាបាន​អូស​​បន្លាយជិតមួយឆ្នាំមកហើយ ក្រោមការចូលទន្ទ្រានកាន់​កាប់លើដី​របស់​ពួកគាត់ដែល​រដ្ឋ​បាល​ខេត្តបានបែងចែកជួនពួកគាត់ ពីសំណាក់លោក ស្រី ឡឹកលក្ខិណា និង លោក គិត ប៊ុន ម្ចាស់ដេប៉ូចែកចាយស្រាបៀថៃហ្គឺប្រចាំខេត្តព្រះសីហនុ ដែលល្បីខាងជំលោះដីធ្លី ដោយសារ​តែ​ពួកគាត់មានទឹកលុយ និង ខ្នងបង្អែកក្រាស់នៅពីក្រោយ ជាហេតុធ្វើសំណុំរឿងរ​បស់​ពល​រដ្ឋក្រីក្រ ត្រូវបានផ្អឹបចោល ពុំលើកយកមកដោះស្រាយទាល់តែសោះ បើទោះបីជាពួក​គាត់​មាន​ឯកសារគតិយុទ្ឋ តាំងពីថ្នាក់ភូមិ សង្កាត់ក្រុង ជាពិសេសសេចក្តីសម្រេច​របស់ប្រមុខ​រាជ​រដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា ដូចជា លិខិតបដិសេធរបស់រដ្ឋបាលខេត្ត ចំពោះប័ណ្ណកម្មសិទ្ឋឆ្នាំ១៩៩៣​របស់លោក ស្រី ឡឹក លក្ខិណា និង លោក គិត ប៊ុន មានទាំង​អនុក្រិត្យនិរាករណ៏ប័ណ្ណ​សំគាល់​សិទ្ឋ​ឆ្នាំ១​៩​៩៣ ក្នុងទំហ៊ំដីជាង៦០០០ហិចតា ក្នុងចំណោមប័ណ្ណសំគា់សិទ្ឋជាង២០០០ប័ណ្ណ មានអនុ​ក្រិត្យ​គិតឃ្វៀលដីជូនបងប្អូនប្រជា​ពល​រដ្ឋជា៥០០ហិចតា ក្នុងចំណោមផ្ទៃដីការពារ​ប្រភព​ទឹក​ស្អាតច្រើនយ៉ាង ក្បាលឆាយជាង​៦០​០​០​​ហិចតា ដែលគ្របដណ្តប់លើភូមិចំនួន០៤​ក្នុង​សង្កាត់​លេខ០១ ក្រុង និង ខេត្តព្រះ​សី​ហនុ។ប៉ុន្តែផ្ទុយទៅវិញភាគី លោក ស្រី​ឡឹក លក្ខិណា និង លោក គិត ប៊ុន ពុំមានឯកសាគតិយុទ្ឋណាមួយដែលអាចបង្ហាញថា ជាដីស្របច្បាប់​របស់​លោក​ស្រីឡើយ ព្រោះប័ណ្ណកម្មសិទ្ឋរបស់លោក ស្រី ឡឹក លក្ខិណា និង លោក គិត ប៊ុន ដែល​មានទំហ៊ំ២ហិចតា៥៦អា ត្រូវបានរដ្ឋាភិបាលនិរាករណ៏ទាំងពីឆ្នាំ១៩៩៩មកម្លេះ ហើយដី​ទាំង​នោះត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេច កាត់ឃ្វៀល​ជូន​ប្រជា​ពល​រដ្ឋក្រីក្រ តាមរយះរដ្ឋបាលខេត្ត ប៉ុន្តែ លោក ស្រី ឡឹក លក្ខិណា នៅតែអាច​ធ្វើ​សកម្ម​ភាព លើ​ដីទំនាស់ បានជាធម្មតាដោយពុំមានអាជ្ញាធរដែនដីណាហ៊ានចេញ​មុខមកអនុ​វត្ត​ន៏​និតិវិធី​ច្បាប់​ឡើយ បានត្រឹមតែធ្វើកំណត់បញ្ឃប់ការសាងសង់សំណង់គ្រប់ប្រភេទចំនួណ០៣ដង​បង្ក្រប់កិច្ច​តែ​ប៉ុណ្ណោះវាប្រៀបដូចជាការសម្តែងឆាកល្ខោនអោយល្អតែមើលតែ​ប៉ុណ្ណោះ។​សូម្បី​តែលោក គួច ចំរើន អភិបាលខេត្តថ្មីដែលល្បីថាជាអភិបាលខេត្តខ្លាំង​ក្នុងការ​ដោះ​ស្រាយ​​បញ្ហា និង ជួយ​រកយុត្តិធម៏ជូនប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមកនោះ ក៏ហាក់ពុំ​បាន​បញ្ចេញ​ប្រតិ​កម្ម​​នៅ​ឡើយទេ គ្រាដែលសំណុំរឿងវិវាទដីធ្លី និង ពាក្យបណ្តឹងស្នើស៊ុំ​កិច្ច​អន្ត​រា​គមន៏​របស់​ប្រ​ជា​ពលរដ្ឋ បានចូលដល់លើតុរបស់លោកយ៉ាង​ណាក្តី។ដោយសារ​ហេតុ​ផល​ទាំងនេះហើយ ទើប​ធ្វើ​អោយ​ពួកគាត់ មានការអស់សង្ឃឹមបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះ​ពីមុនពួក​គាត់​សង្ឃឹមថា លោក គួច ចំរើន​ជាក្តីសង្ឃឹមតែមួយគត់សម្រាប់ពួកគាត់ក្នុងការ​ដោះស្រាយ​ជូន​ពល​​រដ្ឋក្រីក្រ តែផ្ទុយទៅវិញបែជាត្រជាក់ល្ហឹម ដូចបបរត្រូវទឹកកក ដូចបាយ​កក​ត្រូវ​ម៉ាស៊ិន​ត្រជាក់។ហេតុនេះមានតែឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេសលើសលប់ គឺសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទេ ដែលអាចជួយផ្តល់យុត្តិធម៏ជូនពួកគាត់ សម្រេច​ការកាត់ក្តីរឿងរ៉ាវនេះបាន បើទោះបីជាពួកគាត់ត្រូវចាញ់ក្តីក៏អស់ចិត្តដែរ ព្រោះពួកគាតអស់​សង្ឃឹមខ្លាំងណាស់ចំពោះចំណាត់ការរបស់រដ្ឋបាលក្រុង ខេត្តព្រះសីហនុ វាមិនខុសអីដូច​ពាក្យ​ចាស់ថាទៅស៊ុំ​ភ្លើង​យក្សនោះទេ។បងប្អូនប្រជាពលរដ្ឋទាំង១៨គ្រួសារក៏បានបេ្តជ្ញា ធ្វើ​ការ​តវ៉ានៅមុខសាលាខេត្ត នៅថ្ងៃខាងមុខនេះ ប្រសិនបើនៅតែពុំមានដំណោះស្រាយ​ជូន​ពួកគាត់ លើបញ្ហាដីធ្លីនេះ។

          ដោយឡែក លោក អ៊ី​ធារិន នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ បាន​បង្ហើប​អោយដឹងថា          ចំពោះសំណុំរឿងដីធ្លីរវាងប្រជាពលរដ្ឋ១៨គ្រួ​សារ តំបន់អូអារ៉េវជា​មួយ​លោក ស្រី ឡឹក ក្ខិណា  រួម​ជា​មួយសំណុំរឿងវិវាទដីធ្លីមួយចំនួនទៀត ត្រូវបានដាក់ឆ្លង​ទៅឯក​ឧត្តម អភិបាលខេត្ត រួចហើយ​រងចាំកំណត់ថ្ងៃបើកកិច្ចប្រជុំរកដំណោះស្រាយទេ ក្រោមការអធី​បតេយ្យភាព ឯកឧត្តម គួច ចំរើន អភិបាលនៃខណះអភិបាលខេត្តព្រះសីហនុ ប៉ុន្តែដោយ​មួយ​រយះនេះ ឯកឧត្តម លោក មានការមម៉ាញឹកខ្លាំងពេក ទើបការប្រជុំនេះត្រូវបាន​ពន្យា​ពេល​រហូត​មក។លោកបន្តថា បើតាមលោកដឹងនាពេលកន្លង ប័ណ្ណកម្មសិទ្ឋរបស់លោកស្រី ឡឹក លក្ខិណា យកមកប្រើប្រាស់ចូលកាន់កាប់ដីទំហ៊ំ១ហិចតាមកន្លះក្នុងចំណោមផ្ទៃដី​សរុបក្នុង​ប័ណ្ណ​កម្មសិទ្ឋចំនួន០២ហិចតា៥៦អានោះត្រូវបានរដ្ឋបាលខេត្តធ្លាប់ចេញលិខិតបដិសេធន៏​ម្តង​រួច​មកហើយ ហើយអាជ្ញាធរក្រុងក៏ធ្លាប់គាស់ហៅភាគីទំនាស់ទំនាស់មកពន្យល់ណែនាំ​ម្តង​ជា​ពីរដងហើយដែរ​ជាពិសេសចំពោះលោកស្រី ឡឹក លក្ខិណានេះឯង ដោយអាជ្ញាធរក្រុងស្នើ​អោយលោកស្រីបញ្ឃប់ការសាងសង់បន្តទៀតទៅ ព្រោះវាអាចនាំអោយមានករខាតបង់នោះ​ថ្ងៃខាងមុខ ព្រោះប័ណ្ណនេះត្រូវបានរដ្ឋាភិបាលនិរាករណ៏ទាំងពីឆ្នាំ១៩៩៩មកម្លេះ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ