ក្រុមបិតមុខបន្តធ្វើសកម្មភាព អ៊ុកឡុកប្រជាពលរដ្ឋនៅ​តំបន់ពយម៉ាចូវដែលសម្តេច បញ្ជាអោយកាត់ឃ្វៀលជូនពលរដ្ឋ

សង្គមថ្ងៃពុធ ទី02 ខែតុលា ឆ្នាំ2019 ម៉ោង 8:51 នាទី ល្ងាច

ខេត្តព្រះសីហនុ៖កាន់តែហ្វឹកវរហើយ នៅម្តុំពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង​ ស្រុក​ព្រៃ​នប់​ ខេត្តព្រះសីហនុ​ ដោយសារមួយរយះចុង​ក្រោយ​នេះមានជនបិតមុខមួយក្រុម​បានមក​គម្រាម​សម្លាប់ និង បណ្តេញពួកគាត់អោយចេញពីផ្ទះ រួចក៏​ធ្វើសកម្មភាពវ៉ៃកម្ទេច​ផ្ទះបំផ្លាញ​សម្ភារ:ម៉ូតូ ទូទឹកកក របស់ពួកគាត់ចោល ជាហេតុធ្វើ​អោយ​ប្រជាពលរដ្ឋរងគ្រោះ​ប្រមាណ​៤១​គ្រួសារបាននាំគ្នាដាក់ ពាក្យបណ្តឹងនិងធ្វើ ការ តវ៉ា នៅមុខសាលាខេត្តព្រះសីហនុ កាល​ពី​ដើម​សប្តាហ៏កន្លងទៅនេះ។

ប្រជាពលរដ្ឋទាំង៤១គ្រួសារបានរៀបចំ ពាក្យ បណ្តឹងរួច ហើយទៅលើក្រុម មិន ស្គាល់ អត្តសញ្ញាណមួយក្រុមមានគ្នាប្រមាណ៤០ទៅ៥០នាក់ ប្រើ ប្រាស់ គ្រឿងចក្រ វាយ កម្ទេចផ្ទះ ជាច្រើនខ្នង និងសម្ភារះរួមមានម៉ូតូ០២គ្រឿង និងទូទឹកកកផ្សេងៗទៀត​ ដោយពុំខ្លាច គ្រែង ច្បាប់ ឡើយ។ យោងតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ មាន ករណីធ្វើឲ្យខូចខាតដោយចេតនា មួយកើតឡើង បង្ក ដោយ ជនមិនស្គាល់មុខ១ក្រុម មានគ្នា ប្រហែល ៥០នាក់ ប្រដាប់ដោយកាំបិត ដំបង និង គ្រឿងចក្រអេស្កាវើទ័រ១គ្រឿងបានធ្វើសកម្ម ភាពកាយ និងវាយបំផ្លាញផ្ទះគ្មានសល់។ ក្រោយ ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បានបើកគ្រឿងចក្រទៅលាក់ខ្លួន នៅដីឡូមួយ កន្លែងមាន របងថ្មព័ទជុំវិញ ដែលនៅក្បែរកន្លែងកើតហេតុ។ប្រជាពលរដ្ឋដដែលបន្តថា យោងតាម សកម្ម ភាព របស់ ជនមួយក្រុមនេះ ក្រុមប្រជាពលរដ្ឋស្នើដល់ឯកឧត្តម អភិបាលខេត្ត ដែលជា​ថ្នាក់​ដឹកនាំគំរូ មានស្នាដៃក្នុងការដឹកនាំ សូមមេត្តា ឯកឧត្តម ជួយស្វែងរកក្រុមជនបិទ​មុខ​ដែល​បានធ្វើសកម្មភាព បំភ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយសារតែជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពប្រៀប ដូចជាក្រុម ចោរ ប្លន់ព្រោះ ក្នុងពេល ដែលធ្វើសកម្មភាព ជនសង្ស័យ​ទាំងនោះសុទ្ឋយក ម៉ាសបិទមុខ និងយក ក្រមាចងក្បាល មិនអោយអ្នកដ៏ទៃស្គាល់ យក​គ្រឿង​​ចក្រមកវាយកម្ទេចផ្ទះពួកគាត់ស្ទើជារៀងរាល់យប់ដោយ គ្មានអាជ្ញាធរមូលដ្ឋាន គណះ​កម្មាធិការ ឬ ក្រុមអ្នកច្បាប់ ចូល រួម ឡើយ នេះស បញ្ជាក់ ថា ក្រុមនេះកំពុង​ប្រើ​ច្បាប់​ព្រៃ​ក៏​ដូច​​ជាកំពុងប្រើអំណាចបុណ្យស័ក្តិ ទ្រព្យ ធន់ មកលើប្រជា ពលរដ្ឋស្លួតត្រង់ ដែលកំពុង​កាន់​កាប់ដីធ្លី ស្រប ច្បាប់។ ជាចុងក្រោយ បង ប្អូន ប្រជាពលរដ្ឋ សូមស្នើយ៉ាងទទួច​ដល់​ស្ថាប័ន​ពាក់ព័ន្ឋ ក៏ដូចជាមន្ត្រីមាន សមត្ថ កិច្ច សូម មេត្តា ជួយរកយុត្តិធម៏ដល់ពួកគាត់ផង ដើម្បីវែក​មុខ​នូវជនល្មើស ដែលជា ខ្នងបង្អែក របស់ ក្រុម ជន សង្ស័យទាំងនោះ មកផ្តាន្ទាទោស​តាម​ច្បាប់ ដើម្បីជាគំរូអោយ ដល់ ក្រុម ដែល តែង តែឆ្លៀត ឪកាស ជិះជាន់បងប្អូនប្រ​ជាពលរដ្ឋ​ទន់​ខ្សោយ ដោយយក ខ្នងបង្អែក អ្នកធំ មាន អំណាច បុណ្យ សក្តិមកគៀបសង្កត់រឹបអូស​យកដីធ្លីប្រជាពលរដ្ឋក្រីក្រ គ្រប់រូបភាព ដោយអ្នក ខ្លះ តាម របៀបលាភពណ៏ អ្នកខ្លះ​តាមរបៀបផ្លូវកាត់(ច្បាប់ព្រៃ) ឯ រឿងខ្លះទៀតរឹប អូស (ប្លន់) ដីបង ប្អូន ប្រជាពលរដ្ឋទាំងភ្នែក​ស្រស់តែម្តង ចង់យំក៏យំមិនចេញ ចង់ស្រែកអោយគេជួយ ក៏ គ្មាន អ្នកជួយ ជាក់ស្តែង ដូចជា​រឿងរ៉ាវខាងលើនេះស្រាប់ មានទាំងផ្ទះ មាន ទាំង ដំណាំ មាន ទាំងរបង មានទាំងអ្នកចាំដី មានទាំងឯកសារគតិយុទ្ឋ ក៏នៅតែមាន ក្រុម ពួកលោភលន់ លើក គ្នា មកវាយកម្ទេចទាំងយប់ ដោយពុំខ្លាចច្បាប់បន្តិចសោះឡើយ។ប្រភពពីក្រុមពលរដ្ឋបានបន្តទៀតថា ប្រសិនបើថ្នាក់​ដឹក​នាំខេត្ត ក៏ដូចជាសមត្ថកិច្ច មិនមានវិធានការទប់ស្កាត់ជនបិទមុខដូចក្រុមចោព្រៃនេះទេ ភាព​អសន្តិសុខ នៅក្នុងខេត្តព្រះសីហនុ នឹងរីករាលដាលដល់តំបន់ផ្សេងៗហើយនៅ​ពេលនោះ​ភាព​ច្របូកច្របល់ ប្រកបដោយភាពអ៊ូអ៉ាប់នឹងគ្រប់ដណ្តប់លើខេត្តព្រះសីហនុ កាន់តែខ្លាំង​បន្ទាប់បញ្ហាផ្លូវ នឹងសម្រាមកំពុងកើតពេញបន្ទុកនៅក្នុងខេត្ត៕

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ