ចេះតែមានហ្មង សម័យនេះហើយ នៅមានមនុស្សប្រើច្បាប់ព្រៃទៀតហ្ន័រ!!!

សង្គមថ្ងៃអាទិត្យ ទី22 ខែកញ្ញា ឆ្នាំ2019 ម៉ោង 11:37 នាទី ល្ងាច

ខេត្តព្រះសីហនុៈលោក ជា ហៃ មេធាវីតំណាងអោយអាណត្តិលោកសុខ ហួតបានថ្លែង​បញ្ជាក់​ប្រាប់បណ្តាញសារព័ត៏មាន នារសៀលថ្ងៃទី២៣កញ្ញានេះថាលោកបានរៀបចំ​ពាក្យ​បណ្តឹងរួច​ហើយទៅលើក្រុម​មិន​ស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាប្រមាណ៤០ទៅ៥០នាក់ ប្រើ​ប្រាស់​គ្រឿងចក្រ​វាយ​កម្ទេចផ្ទះចំនួន០២ខ្នង និងរបងរាប់ពាន់ម៉ែតរបស់កូនក្តីរបស់លោក កាល​ពីយប់​ថ្ងៃទី២០និង២១ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ ដោយពុំខ្លាចគ្រែងទៅនឹងសម្នាញ់​ច្បាប់​ឡើយ។

លោក ជា ហៃ មេធាវីតំណាងអោយអាណត្តិលោកសុខ ហួត បានគូសបញ្ជាក់ទៀតថា​កាលពីយប់ថ្ងៃសុក្រ៧រោច ខែភទ្របទឆ្នាំកុរឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី២០.០៩.២០១៩ វេលាម៉ោង ១៩:១៥ នាទី នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន​ករណីធ្វើឲ្យខូចខាតដោយចេតនា មួយកើតឡើង បង្កដោយជនមិនស្គាល់មុខ១ក្រុម មានគ្នា​ប្រ​ហែល​៥០នាក់ ប្រដាប់ដោយកាំបិត ដំបង និងគ្រឿងចក្រអេស្កាវើទ័រ ១គ្រឿង បានធ្វើសកម្ម​ភាព កាយ និងវាយបំផ្លាញ របងថ្ម អស់ប្រវែង ៣០០ ម៉ែត្រ និងផ្ទះចំនួន២ខ្នង: -១ខ្នងសង់អំពី​ឈើ​ទំហំ(៧,៥m X ១២m ) -និង១ខ្នងទៀតសង់អំពីសង្គ័សីទំហំ(៤x៦)m ជារបស់ជនរងគ្រោះ ឈ្មោះ សុខ ហួត ភេទបុ្រស អាយុ៤៥ ឆ្នាំ មានទីលំនៅផ្ទះលេខ១១៣ ផ្លូវលេខ២៣៣ ភូមិ២ សង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាម្ចាស់ដីចំណុចកើតហេតុ។ ក្រោយ​ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បានបើកគ្រឿងចក្រទៅលាក់ខ្លួន​នៅដីឡូមួយកន្លែងមាន​របង​ថ្មព័ទជុំវិញ ដែលនៅក្បែរកន្លែងកើតហេតុ។លោកបានបន្ថែមថា យោងតាមសកម្មភាព​របស់​ជនមួយក្រុមនេះ លោកនឹងប្តឹងទៅនឹងបទល្មើសចំនួន០៣ រួមមានៈ បទល្មើសកំហែងយក បទល្មើសហឹង្សាលើអ្នកកាន់អចលនៈទ្រព្យ និង បទល្មើសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយសារតែជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពប្រៀបដូចជាក្រុមចោរប្លន់ព្រោះ​ក្នុងពេល​ដែលធ្វើសកម្មភាព ជនសង្ស័យទាំងនោះសុទ្ឋយក ម៉ាសបិទមុខ និងយកក្រមាចងក្បាល មិន​អោយមិនអោយអ្នកដ៏ទៃស្គាល់ យកគ្រឿងចក្រមកវាយតែពេលយប់ចំនួន០២យប់ជាប់គ្នា ដោយ​គ្មានអាជ្ញាធរមូលដ្ឋាន  គណះកម្មាធិការ ឬ ក្រុមអ្នកច្បាប់ចូលរួមឡើយ នេះស បញ្ជាក់​ថា ក្រុមនេះកំពុងប្រើច្បាប់ព្រៃក៏ដូចជាកំពុងប្រើអំណាចបុណ្យស័ក្តិ ទ្រព្យធន់ មកលើប្រជា​ពលរដ្ឋស្លួតត្រង់ ដែលកំពុងកាន់កាប់ដីធ្លី​ស្រប​ច្បាប់។ ដូចនេះក្នុងនាមរូមលោក ជាមេធាវី​តំ​ណាង​អាណត្តិ លោក សុខ ហួត សូមស្នើយ៉ាងទទួចដល់ស្ថាប័នពាក់ព័ន្ឋ ក៏ដូចជាមន្ត្រីមាន​សមត្ថ​​កិច្ច សូមមេត្តាជួយរកយុត្តិធម៏ដល់កូនក្តីរបស់លោកផង ដើម្បីវែកមុខនូវជនល្មើស​ដែល​ជា​​ខ្នងបង្អែករបស់ក្រុមជនសង្ស័យទាំងនោះ មកផ្តាន្ទាទោសតាមច្បាប់ ដើម្បីជាគំរូអោយ​ដល់​ក្រុម​ដែលតែងតែឆ្លៀតឪកាស ជិះជាន់បងប្អូនប្រជាពលរដ្ឋទន់ខ្សោយ ដោយយក​ខ្នងបង្អែក​អ្នកធំមានអំណាច បុណ្យសក្តិមកគៀបសង្កត់រឹបអូសយកដីធ្លីប្រជាពលរដ្ឋក្រីក្រ គ្រប់រូបភាព ដោយអ្នកខ្លះតាមរបៀបលាភពណ៏ អ្នកខ្លះតាមរបៀបផ្លូវកាត់(ច្បាប់ព្រៃ) ឯ រឿងខ្លះទៀតរឹប​អូស​ (ប្លន់)ដីបងប្អូនប្រជាពលរដ្ឋទាំងភ្នែកស្រស់តែម្តង ចង់យំក៏យំមិនចេញ ចង់ស្រែកអោយគេជួយ ក៏គ្មានអ្នកជួយ ជាក់ស្តែង ដូចជារឿងរ៉ាវរបស់កូនក្តីរបស់លោកនេះស្រាប់ មានទាំងផ្ទះ មាន​ទាំង​ដំណាំ មានទាំងរបងថ្មរឹងមាំ មានទាំងអ្នកចាំដី មានទាំងឯកសារគតិយុទ្ឋ ក៏នៅតែមាន​ក្រុម​ពួកលោភលន់ លើកគ្នាមកវាយកម្ទេចទាំងយប់ ដោយពុំខ្លាចច្បាប់បន្តិចឡើយ។

ជុំវិញករណីនេះ យោងតាមប្រភពពីសមត្ថកិច្ចប៉ូលីសស្រុកព្រៃនប់ បានអោយដឹងថា លោក បានទទួលបណ្តឹងពីលោក លោក ជា ហៃ មេធាវីតំណាងអោយអាណត្តិលោកសុខ ហួតរួចហើយៗសមត្ថកិច្ចរបស់លោកកំពុងកសាងសំណុំរឿងបន្តនិតិវិធីទៅតាមផ្លូវច្បាប់។ ដោយ សម្លេង រាស្ត្រ

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ