លោកឧត្តម សេនីយ៏ត្រី អ៊ី សុខា អំពាវនាវដល់​បង​ប្អូន​ប្រ​ជាពលរដ្ឋ បង្កើនការគោរពច្បាប់​ចរា​ចរណ៏ និង យោគ​​យល់គ្នា នៅពេលធ្វើ​តំណើរ​ទៅ​កាន់ស្រុក​កំណើត ខណះពេលត្រឹមរយៈពេល៤ម៉ោង មាន​គ្រោះថ្នាក់រន្ឋត់ធំៗចំនួន០២

សង្គមថ្ងៃអាទិត្យ ទី22 ខែកញ្ញា ឆ្នាំ2019 ម៉ោង 10:19 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.ត្រឹមរយៈពេល៤ម៉ោង មានគ្រោះថ្នាក់រន្ឋត់ធំៗចំនួន០២ករណីស្រប​ពេល​​ដែលរដូវភ្ជុំបិណ្យមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ​មន្ត្រីផែនចរាចរណ៏ អំពាវនាវដល់​បង​ប្អូន​ប្រ​ជាពលរដ្ឋ បង្កើនការគោរពច្បាប់ចរាចរណ៏ និង យោគយល់គ្នា នៅពេលធ្វើ​តំណើរ​ទៅ​កាន់​ស្រុក​កំណើតជួបជុំក្រុមគ្រួសារ។

លោកឧត្តម សេនីយ៏ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នង​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​បានថ្លែងអោយ​ដឹងថា សម្រាប់ថ្ងៃទី២២កញ្ញានេះ ខេត្តព្រះសីហនុ មានករណីចំនួន០២ នៅពីទីតាំងពីរផ្សេងគ្នា ដោយកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង បង្ករឡើងដោយខ្លួនឯង បង្ករអោយមានមនុស្ស​ចំនួន​០៣នាក់បានរងរបួស ធ្ងន់ និង ស្រាល​ជាកម្មសិទ្ឋរបស់ក្រុមហ៊ុន ប្រមូលសម្រាមKSWM ខេត្តព្រះសីហនុ ឯ ករណីទី០២មានករណីគ្រោះថ្នាក់ចរាចរណ៍មួយថ្មីទៀត ​បាន​កើតឡើង​វេលាម៉ោង១៦និង១៥នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ ១៥៣,១៥៤ ស្ថិត​ក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ សមត្ថកិច្ច​បានបញ្ជាក់ថា មានរថយន្តធំមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខ ព្រះសីហនុ 3A - 8169ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បុកប៉ះជាមួយរថយន្តតួរីស ម៉ាកសាំយ៉ុង ពាក់​ស្លាក​លេខព្រះសីហនុ2A-4804បើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យភាគីរថយន្តសាំយ៉ុងមាន​មនុស្ស​០៥នាក់រងរបួស ក្នុងនោះមាន០៤នាក់រងរបួសធ្ងន់ រួមមាន៖១/អ្នកបើកបរ​រថយន្ត​សាំយ៉ុង ភេទ​ប្រុស ពុំទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ២/ឈ្មោះ ឆៃ ដានី ភេទស្រី អាយុ ២៤​ឆ្នាំ​ទី​លំ​នៅ​ខេត្តកំពង់ចាម រងរបួសធ្ងន់ ៣/ឈ្មោះ មិល ស្រីម៉ី ភេទស្រី អាយុ១៩​ឆ្នាំទី​លំ​នៅ​ខេត្ត​កំពង់​ចាម រងរបួសធ្ងន់ ៤/ឈ្មោះ អ៊ឹម ស្រីណូ ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅខេត្ត​កំពង់​ស្ពឺ រង​របួស​ធ្ងន់ ៥/ឈ្មោះស្រិន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅ ខេត្ត​កំពង់ចាម រងរបួសស្រាល ចំណែកអ្នកបើក បររថយន្តហ៊ីយ៉ាន់ដាយ បានចុះ​រត់​គេច​ខ្លួនបាត់ ។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ