ពលរដ្ឋ ចំនួន១៨គ្រួសារស៊ុំកិច្ចអន្តរាគមន៏បន្ទាន់ពី ឯកឧត្តម គួច ចំរើនខណះពេលកំណត់​ហេតុ​ផ្អាកសកម្មភាពរបស់រដ្ឋបាលក្រុងព្រះសីហនុ ចំនួន០៣ដងគ្មានប្រសិទ្ឋិភាព

សង្គមថ្ងៃច័ន្ទុ ទី09 ខែកញ្ញា ឆ្នាំ2019 ម៉ោង 11:42 នាទី ល្ងាច

ខេត្តព្រះសីហនុៈក្រុមប្រជាពលរដ្ឋ ចំនួន១៨គ្រួសារដែលមានបញ្ហាជាមួយលោក ស្រី ឡឹក លក្ខិណា អស់រយះពេលជិតមួយឆ្នាំមកនេះបានបង្ហាញក្តីអស់សង្ឃឹមខណះពេល​ពួកគាត់​ បាន​ដាក់ពាក្យបណ្តឹងជូនដល់រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិតអន្តរាគមន៏របស់ឯក​ឧត្តម អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ បានដាក់ចូលសាលាតំបូងរួចរាល់ហើយដែរ ប៉ុន្តែ ដំណោះស្រាយណាមួយនៅពុំទាន់មានពន្លឺនៅឡើយទេ។

          ជុំវិញបញ្ហានេះ លោក ឌុច ចាន់ សម័យ និង លោក យ៉ុង ប៊ុនលី គូសបញ្ជាក់ថា បន្ទាប់​ពី អស់សង្ឃឹមក្នុងការសម្របសម្រួលរបស់រដ្ឋបាលក្រុងព្រះសីហនុ ក្រុមប្រជាពល​រដ្ឋ​រង​គ្រោះ​ចំនួន១៨នាក់បានដាក់ពាក្យបណ្តឹងបន្ទាន់មួយស៊ុំកិច្ចអន្តរាគមន៏ពីឯកឧត្តម គួច ចំរើន ដោយ​មានខ្លឹមសារថា នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០១៩ ឈ្មោះគិតប៊ុន និងលោកស្រីនឹកលក្ខិណា បានរំលោភ បំពានដីរបស់ប្រជាពលរដ្ឋយើងខ្ញុំ ដែលរដ្ឋបាលខេត្តព្រះសីហនុបានចែកអោយ ជាក់ស្តែង នៅថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៩ ឈ្មោះគិតពន្ធនិងប្រពន្ធឈ្មោះ​ឡឹកលក្ខណាបាន​បញ្ជាឲ្យកម្មករនិងអេស្កាវ៉ាទ័រ ទៅវាយកម្ទេចរបងថ្មរំព័ទ្ឋលួសបន្លានិងខ្ចុះ ឬស្សីចំនួន០១ បន្ទាប់មក នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៩ ឈ្មោះខាងលើបានបញ្ជាឲ្យកម្មករប្រមាណជាង ៥០ នាក់យកឡានមកបិទផ្លូវចូលនិងផ្សាររបងដែកឡុងវត្តយកដីរបស់យើងខ្ញុំ នៅថ្ងៃទី ១៨ខែកក្កដាឆ្នាំ ២០១៩ ឈ្មោះខាងលើនេះបានដឹកទូកុងតឺន័រចូលមកដាក់ លើដីរបស់យើងខ្ញុំ នៅថ្ងៃទី២០ខែសីហាឆ្នាំ ២០១៩ ឈ្មោះខាងលើនេះបានបញ្ជាឲ្យកម្មករជាច្រើននាក់ យក​ឡាន ដឹកស្រាបៀររបស់ក្រុមហ៊ុនថៃហ្គ័រ និងអាន់ឆ័រ បានផ្សាររបងដែក បិទផ្លូវចេញចូល ដើម្បីឡោមព័ទ្ធយកដីរបស់យើងខ្ញុំ ដូចក្នុងរបាយការណ៍លេខ ០៣១/១៩ ចុះថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២០១៩របស់សាលាសង្កាត់លេខ ០១ ដែលបានជម្រាបជូនទៅរដ្ឋបាលខេត្ត ។​ក្រោយ​ពី​មាន​​សកម្មភាពខាងលើរួចមករដ្ឋបាលក្រុង ដឹកនាំដោយលោកសន កុសល អភិបាលរងក្រុង​ព្រះសីហនុ បានចុះហាមឃាត់ចំនួន ០៣ លើក។តែឈ្មោះគិតប៊ុន និងប្រពន្ធឈ្មោះឡឹក​លក្ខិណា ដោយហាមឃាត់មិនឲ្យធ្វើសកម្មភាពសាងសង់ សំណង់លើដីដែលមាន​ទំនាស់នេះ​ជាបន្តទៀត តែឈ្មោះ គិត ប៊ុន និង ប្រពន្ធ ឈ្មោះ ឡឹក លក្ខិណា នៅតែបន្តសកម្មភាព​សាង​សង់​​សំណង់ ដឹកផ្ទះ ទូកុងតឺន័រ មកដាក់លើដីរបស់យើងខ្ញុំជារៀង​រាល់ថ្ងៃគ្មានខ្លាចញញើត​អាជ្ញា​ធរ​ខេត្ត​នឹងច្បាប់ឡើយ ដោយឈ្មោះគិតពន្ធនិងប្រពន្ធលោកលក្ខិណា បានយប់បាន​សម្គាល់​​សិទ្ធិ​ប្រើប្រាស់ដីធ្លីលេខ  A1.911 ថ្ងៃទី​២៧ ខែធ្នូឆ្នាំ១៩៩៣ជាសំអាង។ តែប័ណ្ណ​សម្គាល់​សិទ្ធិ​ប្រើ​ប្រាស់ដីធ្លីលេខ A1.911 ថ្ងៃទី​២៧ ខែធ្នូឆ្នាំ១៩៩៣រួមទាំងប័ណ្ណ​ជាច្រើនទៀត​នៅក្នុង​សង្កាត់​លេខ០១ក្រុងព្រះសីហនុខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល​និរាករណ៏​រួចហើយតាមលិខិតលេខ ១០៣៩. កសចុះថ្ងៃទី២២ខែសីហាឆ្នាំ១៩៩៩ របស់ទីស្ដីការគណៈ​រដ្ឋ​មន្ត្រី ។បើទោះបី​ជា​រដ្ឋ​​​បាល​ខេត្ត​ព្រះសីហនុបានចេញលិខិតលេខ ៧៤៥ /១៨ សជណ​ចុះ​ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ឆ្នាំ២​០​១៨ ជម្រាបជូនទៅឈ្មោះគិតពន្ធនិងប្រពន្ធឈ្មោះឡឹក​លក្ខណា​រួច​ហើយថាប័ណ្ណ​សម្គាល់សិទ្ធិ​ប្រើប្រាស់ដីធ្លីលេខ  A1.911 ថ្ងៃទី​២៧ ខែធ្នូឆ្នាំ១៩៩៣​គឺត្រូវ​និរាករណ៍តាមលិខិតលេខ១០៣៩. កសចុះថ្ងៃទី២២ខែសីហាឆ្នាំ១៩៩៩​របស់ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ហើយ​ពុំមានតម្លៃ​សម្រាប់​យក​មកប្រើប្រាស់តវ៉ាតាមផ្លូវច្បាប់ឡើយ ប៉ុន្តែឈ្មោះគិត​ប៊ុន​និងប្រពន្ធឈ្មោះ ឡឹក លក្ខិ​ណា ​នៅតែ​បំពានដដែលដោយគ្មានខ្លាចយើង​អាជ្ញាធរនៃច្បាប់​ឡើយ។ ក្នុងខ្លឹមសារដ៏ដែលបានបន្តថា​ពល​រដ្ឋ​យើងខ្ញុំទាំងអស់គ្នាបានទទួលការសម្បទានដី ពីប្រមុខរាជរដ្ឋា​ភិបាលនិងរដ្ឋបាលខេត្ត ព្រះសីហនុ ដើម្បីសង់លំនៅឋានសម្រាប់រស់នៅ​ដែល​មានទីតាំងស្ថិតនៅចំណុចអូរអារ៉េវភូមិ ២សង្កាត់លេខ១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ស្រប​តាមអនុក្រឹត្យលេខ ១១៦អនក្របកចុះ​ថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០១៦ របស់រាជ​រដ្ឋា​ភិបាល។ ទើបប្រជាពលរដ្ឋយើងខ្ញុំសូមគោរព​ស្នើ​សុំ​​ឧត្តមមេត្តាមានវិធាន​ការទប់ស្កាត់​លើ​ឈ្មោះ​គិតបុណ្យនិងប្រពន្ធឈ្មោះរិទ្ធលក្ខិណា ដែលកំ​ពុង​​តែវាស់វែងភូហ៊ុំព័ទ្ឋ​របង​យក​ដីរបស់​ប្រ​ជាពលរដ្ឋយ៉ាងអនាធិបតេយ្យបំផុតនិងស្នើសុំរុះរើ​សំណង់​ដោយឈ្មោះប៊ុន និង ប្រពន្ធ​ឈ្មោះ​ឡឹកលក្ខិណាបានសាង​សង់ និង កំពុងសាងសង់រួម​ទាំងផ្ទះទូកុងតឺន័រចេញពីដី​របស់​យើង​ខ្ញុំដើម្បីឲ្យពួកយើងខ្ញុំទទួលបានការរស់នៅ ដោយសុខ​ដុមរមនាស្របតាមគោលនយោ​បាយ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ​ហ៊ុនសែននាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានដឹកនាំប្រទេស​កម្ពុជាឱ្យមានសុខសន្តិភាព​កាត់​បន្ថយភាពក្រីក្រនិងឲ្យប្រជាពលរដ្ឋមានដីធ្លី និង មានលំនៅ​ឋានសមរម្យគ្រប់ទីកន្លែង។

          ជុំវិញបញ្ហាទំនាស់ដីធ្លីនេះផងដែរ បើយោងតាមប្រភព សំងាត់មួយពីមន្ត្រីសាលាខេត្ត​ម្នាក់សូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបថា ចំពោះករណីវិវាទដីធ្លីរវាងលោក ស្រី ឡឹក លក្ខិណា និង ប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន  ធ្លាប់បានដាក់បទបញ្ចា តាមសារអេឡិច​ត្រូ​និច​​បន្ទាន់​​មួយ ដោយតម្រូវអោយ លោក អ៊ី ធារិន នាយកទីចាត់ការអន្តរ​វិស័យសា​លា​ខេត្ត​ព្រះ​សី​ហនុ និង លោក ចេង ស្រុង ធ្វើរបាយការណ៏លំអិតជូនឯកឧត្តមបន្ទាន់ និងត្រូវដោះ​ស្រាយ​ជាបន្ទាន់ហើយត្រូវចេញលិខិតផ្លូវការណ៏មួយជម្រាប់ជូន លោកស្រី ឡឹក លក្ខិណា ជាដាច់ខាត ធ្វើយ៉ាងណាកុំអោយនៅទាមទាបែបនេះតទៅទៀត ព្រោះប័ណ្ណលោកស្រីត្រូវ​បាន​លប់ហើយ ប៉ុន្តែគិតមកដល់ពេល​នេះ​គេនៅ​ពុំទាន់ឃើញចំណាត់ការណា​មួយមកលើ​លោក​ស្រីឡឹក លក្ខិណា នៅឡើយទេ គេ​ពុំដឹង​ថា​មាន​​ នៅពីក្រោយ លោកស្រី ឡឹក លក្ខិណា យក្ស ឬ ក៏ដំរី នោះទេ បានជាស្ងាត់តាំងពី​ថ្នាក់​ក្រុង​រហូតដល់ថ្នាក់ខេត្តបែបនេះ ប្រសិនបើ​មនុស្ស​ធម្មតាអាចថា…….បាត់ទៅហើយទាន ប្រុស !!!!!។

          ទាក់ទិនទៅនឹងបញ្ហានេះផងដែរ លោក អ៊ី ធារិន នាយកទីចាត់ការអន្តរ​វិស័យសា​លា​ខេត្ត​ព្រះ​សី​ហនុ ពុំអាចភ្ជាប់ទំនាក់ទំនងស៊ុំការបំភ្លឺបាននៅឡើយទេ ប៉ុន្តែលោក អ៊ី ធារិន ធ្លាប់​បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៏មាន ចំពោះវិវាទនេះគ្រោង​នឹង​បើកកិច្ចប្រជុំបន្ទាន់កាលពី​ថ្ងៃ​ទី០៦កញ្ញាតែដោយសារឯកឧត្តម គួច ចំរើន ជាប់ រវល់ទើប​លើកពេល ពុំដឹងថ្ងៃណាច្បាស់​នោះ។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ