កិច្ចប្រជុំសំណេះសំណាលសួរសុខទុក្ខនិងត្រួតពិនិត្យសកម្មភាពការងាររបស់កំលាំងនគរបាលការ ពារព្រុំដែនទឹកដែល ឈ ជើង ​នៅខេត្ត​ព្រះ​សីហនុ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែកញ្ញា ឆ្នាំ2019 ម៉ោង 12:16 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC. ក្នុងឱកាសចុះសួរសុខទុក្ឋដល់កងកំលាំងនគរបាលការពារ ព្រុំដែនទឹក នៅ​ខេត្ត​ព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍សំរិទ្ធឌីរដ្ឋលេខាធិការក្រសួងមហាផ្ទៃពាំ នាំ នូវ​ថវិ​កា​រ និងគ្រឿង​ឧប​ភោគ​បរិភោគ របស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី​រដ្ឋ មន្ត្រី ក្រសួង​មហាផ្ទៃ យក​មកចែកជូនដល់កងកំលាំងនគរបាលការ ពារព្រុំដែនទឹកដែល ឈជើង ​នៅខេត្ត​ព្រះ​សីហនុនេះផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍សំរិទ្ធឌីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា កង​កម្លាំងនគរបាលត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារជំនាញ ដោយរួមចំណែកក្នុង​ការ​ការ​ពារ​បូរណភាពអធិបតេយ្យភាពដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិសុខសុវត្ថិ​ភាពនិងសង្គ្រោះប្រជាពលរដ្ឋដែលប្រកបមុខរបរស្របច្បាប់លើផ្ទៃសមុទ្រ និងភ្ញៀវទេសច​រ​ជាតិនិងអន្តរជាតិដែលមកកំសាន្តនៅតំបន់ឆ្នេរនិងតាមបណ្ដាកោះនានា ឲ្យពួកគាត់ មាន​ទំនុក​ចិត្ត និងភាព សប្បាយរីករាយ មកលើកងកម្លាំងនគរបាល ព្រំដែនទឹកដែលមានភារកិច្ច ការ​ពារសុវត្ថិភាពជូនពួកគាត់។ ក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាល ត្រូវចេះលើកកំពស់ស្មារតី​ទំនាក់ទំនងល្អជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសជិតខាង ក្នុងគោលការណ៍កសាង​ព្រំដែនកម្ពុជា ជាមួយនិងប្រទេសជិតខាងអោយក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហ​ប្រតិបត្តិការ និងមានគារអភិវឌ្ឍន៍ក្រោមជំហរ រក្សាអោយបានខឿនឯករាជ្យជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់កងកម្លាំង​ការពារ​ព្រំដែនទាំអស់ថា ក្នុងនាមយើងជាកងកម្លាំងនគរបាលជាតិ មានភារកិច្ចចម្បងរបស់​ខ្លួនគឺ​ការ​ពារ បូរណភាពទឹកដី ដោយសហការអោយបានល្អជាមួយកងយោធពលខេមរភូមិន្ទ ការពារ​ខ្សែ​បន្ទាត់ព្រំដែន និងការពាររាល់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ការ​ជួញដូរមនុស្សឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទ នៅលើផ្ទៃសមុទ្រ និង នៅតាមបណ្តោយ បន្ទាត់ ព្រំដែន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនជាតិមាតុភូមិនិង ប្រជាពលរដ្ឋ។ ក្នុងនោះឯកឧត្តមក៏ បាន ផ្ដាំផ្ញើ ឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវគោរព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន នឹងត្រូវ ចេះសហការ ជាមួយ និងបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បី បង្ការនិងបង្ក្រាប បទ ល្មើស ផ្សេងៗដែលកើតមានឡើងនៅលើដែនសមត្ថកិច្ចរបស់ខ្លួន ទើបមានប្រសិទ្ធភាព នឹង ត្រូវ ចេះ ថែរក្សាសុខភាពជាពិសេសនៅពេលចេញប្រតិបត្តិការនៅលើដែនសមុទ្រព្រោះរដូវនេះគឺជារដូវវស្សាជួបនូវខ្យល់ព្យុះរលកធំៗ។ ហើយនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខ ជាមួយនាយ ទា ហានពលទាហាននៃកងនគរបាលព្រំដែនទឹក នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រ សួង មហាផ្ទៃក៏បាន នាំយកនូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈថវិកាមួយចំនួន របស់សម្ដេច ក្រឡា ហោមសខេង ប្រគល់ជូនដល់អង្គភាពទាំងពីរវីរៈដើម្បី សម្រាប់ទុក ដោះស្រាយ នៅក្នុង អង្គភាព នីមួយៗផងដែរ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ