សាលាស្តង់ដារជាតិ អន្តរជាតិ(អាយដៀ ស៊ស)ប្រគល់ វិញ្ញាបនបត្រ​ បញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩

សង្គមថ្ងៃអង្គារ៍ ទី03 ខែកញ្ញា ឆ្នាំ2019 ម៉ោង 12:48 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ សាលាស្តង់ដារជាតិ អន្តរជាតិ(អាយដៀ ស៊ស) ខេត្តព្រះសីហនុ បានរៀប ចំពិធីប្រគល់ វិញ្ញាបនបត្រ​ បញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ បានរៀបចំធ្វើ ឡើង នៅ សណ្ឋា គារឯករាជ្យ ក្រុងព្រះសីហនុ នារសៀលថ្ងៃសៅរ៍ ២កើត ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ពុទ្ធ សករា ជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទី ដោយមានការ អញ្ជើញ ចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ រួមជាមួយ លោកឧកញ៉ា វណ្ណ សុខហេង អគ្គនាយកនៃសាលា(អាយដៀ ស៊ស)ខេត្តព្រះសីហនុ និង លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សជាង១០០០នាក់។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា វណ្ណ សុខហេង អគ្គនាយកនៃសាលា(អាយដៀ ស៊ស) បានមានប្រសាសន៍ក្នុងកម្មវិធីនោះថា សាលារៀនរបស់លោកទទួលបាន ប្រកាសពីក្រសួង អប់ រំ លេខ២៣៦៥ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ២០៦ ក្រុម១១​ ភូមិ៣ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ហើយលោកបាន បន្ថែមទៀត ថាសា លា រៀនរបស់លោកមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ សំដៅពង្រឹងលើវិន័យចំនួន៥មាន (ក្រមសីលធម៌ សេវាកម្មល្អ អនាម័យបរិស្ថាន សុវត្ថិភាព និងធានាការអប់រំ ប្រកបដោយ គុណ ភាព) ស្របតាមតម្រូវការ ស្ថានភាពសង្គម និងបរិបទប្រទេសកម្ពុជា។ លោកឧកញ៉ា វណ្ណ សុខ ហេង អគ្គនាយកនៃសាលា(អាយដៀ ស៊ស) បានបន្តថាការបង្កើត (ONE STOP SERVI CE SCHOOL) ដោយមានការបង្រៀនលើ ៤មុខវិជ្ជាតែម្ដងគឺ ស្តង់ដារចំណេះទូទៅខ្មែរ ភាសា អង់គ្លេស ភាសាចិន និងព័ត៌មានវិទ្យា(កុំព្យូទ័រ) លោកបានគូសបញ្ជាក់ផងដែរ វិស័យអប់ រំការ បង្រៀននេះ ដើម្បីឱ្យលោកអ្នកអាណាព្យាបាលមានភាពងាយស្រួល គ្រាន់តែបញ្ជូន កូន មក សាលារៀន នៅម៉ោង៧:០០ព្រឹកនឹងមកទទួលកូនទៅផ្ទះវិញនៅម៉ោង៥:០០ល្ងាច ហេតុ ដូច នេះហើយ លោកបានបង្កើតសាលារៀននេះឡើងដើម្បីឱ្យ អាណាព្យាបាលងាយស្រួល ក្នុងការប្រកប កិច្ចការបង្កើនជីវភាពគ្រួសារ។ ហើយលោកឧកញ៉ា វណ្ណ សុខហេង បាន លើក ពាក្យមួយឃ្លាថាឪពុកម្ដាយ(ចូរកុំបញ្ជូនកូនទៅស្វែងរកបណ្ឌិត ចូរស្វែងរកបណ្ឌិតមក ជិតកូន យើងវិញ)។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្ត ព្រះសីហនុ បានមានប្រសាសន៍ក្នុងកម្មវិធីចែកវិញ្ញាបនបត្រ​ បញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ ថា​សិស្សានុសិស្សក្មួយៗ កូនចៅទាំងអស់ត្រូវប្រឹងប្រែងរៀន សូត្រដើម្បីក្លាយជាសសរ ទ្រូង នៃ ប្រទេសជាតិ នេះហើយជាសមិទ្ធិផលប្រទេសជាតិ ការអភិវឌ្ឍ សុខសន្តិភាព ក្រោម ការ ដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជា ហើយក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបាន ឧបត្ថម្ភថវិកាទៅ ដល់ សិស្សា នុ សិស្សក្មួយៗ កូនចៅ ដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានចំនួន ៤ម៉ឺនរៀល លេខ ២ទទួលបានចំនួន ៣ម៉ឺនរៀល និងលេខ៣ទទួលបានចំនួន ២ម៉ឺនរៀល៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ