ដង្ហើមចុងក្រោយរបស់ពលរដ្ឋតំបន់អូអារ៉េវ គឺ លោក គួចចំរើន ខណះពេល រដ្ឋបាលក្រុង ត្រូវបានពលរដ្ឋបង្ហាញអំពីភាពអស់ជំនឿ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែសីហា ឆ្នាំ2019 ម៉ោង 8:33 នាទី ល្ងាច

ខេត្តព្រះសីហនុៈក្រុមប្រជាពលរដ្ឋតំបន់អូអារ៉េវ ស្ថិតក្នុងក្រុមទី១៦ភូមិ០៣សង្កាត់លេខ០១ ក្រុង​ព្រះសីហនុ បានសម្តែងការអស់ជំនឿយ៉ាងខ្លាំងចំពោះចំណាត់ការ​របស់រដ្ឋបាលក្រុង​ព្រះ​សី​ហនុ បន្ទាប់ពី រដ្ឋបាលក្រុងចុះធ្វើកំណត់បញ្ឈប់ការសាងសង់ភាគីជម្លោះចំនួន០៣ដងរួច​មក​ហើយ​និង​បានបើកកិច្ចប្រជុំបិទទ្វា ដោយ​ក្រុម​ប្រជា​ពល​រដ្ឋហៅថា ប្រជុំបង្រ្កប់កិច្ច។

បន្ទាប់ពីមានកិច្ចប្រជុំបិទទ្វា បែបសម្ងាត់មួយនៅក្នុងសាលាក្រុងព្រះសីហនុ អស់​រយះ​ពេល​ជិត២ម៉ោងកាលពីរសៀលថ្ងៃទី២៧សីហារួចមក តំណាងប្រជាពលរដ្ឋលោក ឌុច ចាន់ សម័យ រួមជាមួយសង្គម​ស៊ីវិលបានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយសារតែ​កិច្ច​ប្រជុំនេះ ពុំទទួលបានផ្លែផ្កា គ្មាន​លទ្ឋផលណាមួយផ្តល់ទំនុកចិត្តដល់ភាគីប្រជាពលរដ្ឋ ព្រោះ​តែភាគី​ម្ខាងទៀតរបស់លោក ស្រី ឡឹក លក្ខិណាពុំខ្វល់ទៅនឹងមតិរបស់លោក អ៊ី សុខ ឡេង​អភិ​បាល​ក្រុងព្រះសីហនុ ជុំ​វិញ​ការ​បដិសេធន៏ប៏ណ្ណកម្មសិទ្ឋរបស់លោកស្រី ឡឹក លក្ខិណា ដូច​អ្វី​ដែល​រដ្ឋបាលខេត្តធ្លាប់​ចេញ​​លិខិត​បដិសេធ៏ម្តងរួចមកហើយដែរ ដោយលោក ស្រី ឡឹក លក្ខិណា និង ប្តី ឈ្មោះ គិត ប៊ុន នៅ​តែព្យាយាម និង យកប័ណ្ណសំគាល់សិទ្ឋឆ្នាំ១៩៩៣​មក​ប្រើ​ប្រាស់​ដ៏ដែល មិនត្រឹម​តែ​ប៉ុណ្ណោះលោកស្រី ឡឹកលក្ខិណា និងប្តីនៅតែព្យាយាមធ្វើ​សកម្មភាព​នៅ​លើ​​ដី ទំនាស់​ ដ៏​ដែល បើទោះបីជារដ្ឋបាលក្រុងចុះធ្វើកំណត់ហេតុបញ្ឈប់​ការ​សាង​សង់​ចំនួន​០៣​ដង ​រួចមក​ហើយ ក្តី ប៉ុន្តែគេពុំបានឃើញរដ្ឋបាលក្រុង​មានវិធាន​ការ​ណា​មួយចំពោះលោកស្រីឡឹក លក្ខិណា និង ប្តីនោះទេ ដែលសកម្មភាពនេះ អាចសបញ្ចាក់​អំពី​ភាពកំ​សោយ​មួយ​របស់រដ្ឋបាលក្រុង និង រដ្ឋ​ បាលខេត្តព្រះសីហនុ ដែលពុំអាចអនុវត្តន៏ច្បាប់​ទៅ​តាមនិតិវិធី។​លោក ឌុច ចាន់ សម័យ បាន គូសបញ្ជាក់ទៀតថា តើច្បាប់ និង ភាព​យុត្តិ​ធម៏នៅកន្លែងណា សូម្បីតែបុគ្គលមួយគ្រួសារ រដ្ឋបាលក្រុង និង ខេត្តអនុវត្តន៏ច្បាប់ពុំបានផង តើអោយប្រជាពល​រដ្ឋទៅសង្ឃឹមអ្វីទៀត បើ​ដូច្នោះចាំបាច់អីដឹកនាំកំលាំងចុះធ្វើកំណត់ហេតុ​នាំខាត​ពេល​វេលា​ធ្វើ​អ្វី? បើធ្វើហើយ​គេពុំ​ស្តាប់​​ដ៏ដែល ពុំហ៊ានអនុវត្តន៏​ច្បាប់ដ៏ដែល​នោះ។​ព្រោះ​សូម្បីតែ អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ ក៏ភាគីលោកស្រី ឡឹក លក្ខិណា មិន​យក​ដាក់ក្នុងចិត្តផង តើអោយពួក​គាត់​សង្ឃឹម​អ្វីទៀត។

ដោយឡែក ​លោក​ សុខសុខុម​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​(ស៊ីអិនរ៉ូ​)​C.N.RO​នៅ តែបង្ហាញទស្សនៈថា​ រឿង​នេះ​អាជ្ញាធរ​ក៏បានដឹងឮ​រួចរាល់​អស់ហើយដែរ​​ ហើយ​អាជ្ញាធរ​ក៏បាន​ធ្វើ​សកម្មភាព​ហាម​ឃាត់​រួច​៣ដងមកហើយ​ដែរ​ ប៉ុន្តែ​មិនទាន់ឃើញ​អាជ្ញាធរ​ធ្វើ​សកម្ម​ភាព​ណា​មួយ​​នៅ​ឡើយ​លើ​ទី​តាំង​ដីនេះ អញ្ចឹងទើប​ធ្វើ​ឲ្យ​អ្នកទាំង២នេះ​មានសកម្មភាព​រៀង​ៗ​ខ្លួន​​កើត​ឡើង។ លោក​បានបន្តថា​ អា​ជ្ញា​ធរ​ មិនគួរ​អូសបន្លាយ​ពេល​​វេលា​ឲ្យ​កើតមាន​ជម្លោះ​រាំ​រ៉ៃ​​នោះ​ទេ​ គួរ​ត្រូវ​បានដោះស្រាយ​បញ្ចប់​ បើ​ទុក​ឲ្យ​មនុស្ស​២នាក់ ដណ្ដើមគ្នា​ដេក​កណ្ដាល​នោះ​តទៅ​ទៀត​​ពិត​ជា​មិន​ល្អ​នោះទេ​។

ជុំវិញបញ្ហានេះ លោក សន កុសលអភិបាលរងក្រុងព្រះសីហនុ បានឆ្លើយប្រាប់​បណ្តាញសារព័ត៏​មាននៅ​ក្រោយ​កិច្ច​ប្រជុំថា ជុំវិញបញ្ហានេះ មានតែថ្នាក់ខេត្តទេ ដែលអាច​ដោះ​ស្រាយបញ្ចប់ព្រោះរដ្ឋបាល​ក្រុងអលទ្ឋភាពក្នុងការដោះស្រាយហើយដោយសារតែ​លោក ស្រី ឡឹក លក្ខិណា ពុំស្តាប់តាមការពន្យល់ណែនាំ របស់លោក អ៊ី សុខ ឡេងអភិបាល​ក្រុង ដោយ​លោកស្រីនៅតែសំអាងលើប័ណ្ណកម្មសិទ្ឋលេខA1.911 ចេញឆ្នាំ១៩៩៣ដ៏ដែលបើ​ទោះបីជា លោក អភិបាលក្រុងបានគូសបញ្ជាក់ថា ប័ណ្ណសំគាល់សិទ្ឋនេះ ត្រូវបានរដ្ឋាភិ​បាល​និរារណ៏ តាំង ពី​ឆ្នាំ​១៩​៩៧មកម្លេះដូចនេះប័ណ្ណសំគាល់សិទ្ឋនេះពុំមានសុពលភាពផ្នែកផ្លូវច្បាប់​ឡើយ។

ទាក់ទិនទៅរឿងរ៉ាងដ៏ចំរោងចំរាស់នេះផងដែរ ត្រូវបានបញ្ឈដ្ឋានខាងក្រៅក៏ដូចជា​អ្នក​ច្បាប់​មួយចំនួន បានបង្ហាញទស្សនៈថា រឿងនេះបើយើងពិនិត្យមួយផ្នែក យើងគិតថា វាមាន​ក្ខណះ​តូចតាចទេ ប៉ុន្តែបើយើងពិនិត្យអោយបានស៊ីជម្រៅ វាជារឿងគ្រោះថ្នាក់បំផុតសម្រាប់រដ្ឋ​បាល​ខេត្តដែលដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្តថ្មីដែលកំពុងមានឈ្មោះបោះ​សម្លេង​ថា​ជាបុគ្គលឆ្នើម មានប្រជាប្រីយ៏ភាព ក្នុងជួររដ្ឋាភិបាលមួយរូប ព្រោះរឿងនេះ ស្រួលមិន​ស្រួល​អាច​ផ្ទុះជារឿងធំ ពីកម្ទេចភ្លើង ក្លាយជាអគ្គីភ័យ ដោយសារតែប័ណ្ណសំគាល់សិទ្ឋឆ្នាំ​១៩៩៣​ដែល​រដ្ឋាភិបាលបាននិរារណ៏នេះ មានចំនួនច្រើនណាស់ ដែលសរុបផ្ទៃដីមានជាង៦០០០​ហិច​តា​ឯ​ណោះ មិនមែនមានតែឈ្មោះលោក ស្រី ឡឹក លក្ខិណា តែមួយគ្រួសារ(០២ហិចតា៥៩អា)​នោះ​ទេ ដូច្នោះប្រសិន​បើ​លោកស្រី ឡឹក លក្ខិណាអាចយកមកជាកម្មសិទ្ឋ​វិញបានចុះ​ម្ចាស់​ប័ណ្ណ​សំ​គាល់​សិទ្ឋ​ដ៏ទៃទៀត​គេ​​នឹងមានអារម្មណ៏បែបណា ដូច្នោះប្រសិនរដ្ឋបាលខេត្តនៅតែ​អូសបន្លាយ​ពុំ​ព្រមវះកាត់អោយបានដាច់ស្រាច់ ទៅតាមយុទ្ឋសាស្ត្រនិងនិតិវិធីដោយ​យកច្បាប់​ជាគោល​ទេ​នោះ រឿងនេះនឹងរីករាលដាលកាន់តែធំឡើងៗមិនខុសអ្វីជំងឺមហារីកនោះទេ។ប៉ុន្តែគេសង្ឃឹម​ជឿជាក់ថា លោក គួច ចំរើន មិនបណ្តោយអោយបញ្ហានេះរីករាលដាលបានឡើយ ព្រោះតែ​ប្រ​ជា​ពលរដ្ឋស្ទើតែមួយប្រទេសបានស្គាល់យ៉ាងច្បាស់ អំពីភាពម៉ឺងម៉ាត់ម៉ត់ចត់ ទន់ភ្លន់តែរឹងមាំ ៕

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ