រថយន្តជាច្រើនគ្រឿងបន្ថែមទៀត ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ ស្ទួចយកទៅរក្សាទុក អនុវត្តន៏ទៅតាមច្បាប់បន្ទាប់ពីធ្វើការណែនាំជាច្រើនលើក

សង្គមថ្ងៃអង្គារ៍ ទី27 ខែសីហា ឆ្នាំ2019 ម៉ោង 7:21 នាទី ព្រឹក

ខេត្តព្រះសីហនុៈ MC .​រថយន្តចំនួន០២គ្រឿងបន្ថែមទៀត ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ​ដឹក​នាំ​បញ្ជាផ្ទាល់ដោយលោក សន កុសល អភិបាលរងក្រុងព្រះសីហនុស្ទួចយកទៅរក្សាទុក​នៅមន្ទីសារធារណះការណ៏និងដឹកជញ្ជូនខេត្ត បន្ទាប់ពីរដ្ឋបាលក្រុងបង្កើនកម្តៅរឹតបន្តឹង​ការ​រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវសំខាន់ៗ។

          ថ្លែងក្នុងឪកាសចុះឃាត់រថយន្តទុកចោល គ្មានសណ្តាប់ធ្នាប់នៅតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ០៤ ត្រង់ចំនុចមុខរោងចក្រស្រាបៀអង្គរ នារសៀលថ្ងៃទី២៦សីហានេះ លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ បានអះអាងថា ដោយមានការចង្អុលបង្ហាញពី លោក អ៊ី សុខឡេង អភិបាលក្រុងកំលាំងចំរុះរបស់លោក តែង​តែ​បានចុះធ្វើ​ការណែ​នាំ​ជា​ច្រើនលើក​ច្រើន​សារដល់ ពួកគាត់ ដែលតែងតែយកចំណីផ្លូវ ចឹញ្ចើមថ្នល់ ធ្វើ​ជា​កន្លែងចតរថយន្តនិង លក់ គ្មានសណ្តាប់ធ្នាប់ បង្ករផលប៉ះពាល់ផ្លូវ​សាធា​រណះ និង បង្ករគ្រោះ​ថ្នាក់​ជា​ញឹក​ញ៉ាប់  ដោយ​ពុំ​ព្រម​អនុវត្តន៏តាមការណែនាំ​របស់មន្ត្រី​ជំនាញ​នោះទេ ទើបថ្ងៃនេះ​កំលាំងចំរុះរបស់​ខេត្ត ដឹក​នាំ​ដោយ រូបលោកផ្ទាល់ អភិបាលរងក្រុង​ព្រះ​សីហនុ បានចុះ​ស្ទួចរថយន្ត ជាប្រចាំថ្ងៃ បើម្ចាស់រថយន្តណានៅតែបំពានច្បាប់ ពុំស្តាប់​តាម​ការ​ណែនាំរបស់រដ្ឋបាលក្រុង។​លោក​បន្ត​ថា ការចុះអនុវត្តន៏ច្បាប់នេះ ក្រុមការងារដែល​ដឹក​នាំ​ដោយរូបលោកផ្ទាល់ បាន​ចុះ​ល្បាតគ្រប់​ពេល​វេលា មិនបណ្តោយ រថយន្តធន់ធំទាំងនោះ ធ្វើ​អ្វី​ប្រាស់ចាក​អំពី​ច្បាប់​ត​ទៅ​ទៀតបាន​នោះ​ទេ បើទោះបីជាមានការតវ៉ា និង អន្តរាគមន៏​យ៉ាង​ណា​ក៏ដោយ។ ហេតុ​ដូចនេះ រូបលោកសូម​អំពាវនាវ យ៉ាងទទួចដល់អាជីវករ និង ប្រជា​ពល​រដ្ឋ​ទាំង​អស់មេត្តាគោរពច្បាប់ទាំងអស់គ្នា សូម​មេត្តាលប់បំបាត់វប្បធម៏​អន្ត​រាគមន៏ អាងអ្នកនេះ អាង​អ្នកនោះ ព្រោះអ្វីៗក្នុងសង្គមរីក​ចំរើន​ទៅបានគឺផ្តើមចេញពីយើងទាំងអស់គ្នា សូមចូល​រួមទាំងអស់គ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ។

          ឆ្លើយតបទៅនឹងសកម្មភាពរបស់រដ្ឋបាលក្រុង នាមួយរយះចុងក្រោយនេះ ក្រុមប្រជា​ពលរដ្ឋនឹងមន្ត្រីរាជការណ៏ នៅក្នុងខេត្តព្រះសីហនុ បានសម្តែងការអប់អរយ៉ាងទរយ៉ាងខ្លាំង នឹងស្នើរអោយរដ្ឋបាលក្រុង ខេត្តបន្តយុទ្ឋនាការនេះ បន្ថែមទៀត ក្នុងបំណងរួមគ្នាកាត់​បន្ថយ​ការ​កកស្ទះចរាចរណ៏ និង គ្រោះថ្នាក់ចរាចរណ៏៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ