ដែនកោះខេត្តព្រះសីហនុ កំពុងបង្កើនការចាប់អារម្មន៏យ៉ាងខ្លាំង ក្នុងវិស័យឧស្សាហកម្មទេសចរណ៏

សង្គមថ្ងៃសៅរ៍ ទី24 ខែសីហា ឆ្នាំ2019 ម៉ោង 1:41 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ​ស្របពេលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍន៏យ៉ាងគំហ៊ុក​នៅលើដែន​គោកនោះ នៅលើដែនកោះដែលពោពេញធម្មជាតិយ៉ាងស្រស់បំព្រង ហ៊ុំព័ទ្ឋដោយទឹកសមុទ្រ​ខៀវខ្ចីនោះក៏កំពុងមានការអភិវឌ្ឍន៏មិនចាញ់ដែនគោកដែរ តួយ៉ាងកោះខ្មែរដ៏តូចច្រឡឹង​មួយ​ស្ថិត​នៅក្រុងព្រះសីហនុត្រូវបានក្រុមហ៊ុន ខ្មែរក្នុង ស្រុកចាប់ផ្តើមអភិវឌ្ឍហើយ ក្នុងគោល​បំណង​ដើម្បីប្រែក្លាយកោះមួយនេះឲ្យទៅ ជាសណ្ឋាគារ ផ្កាយប្រាំ មជ្ឍមណ្ឌលកំសាន្ត និង​ការ​​សំរាកលំហែរកាយសម្រាប់ពលរដ្ឋខ្មែរដែល ចង់ ប្តូរបរិកាសថ្មីដែល​ហ៊ុំព័ទ្ធទៅ​ដោយ​លំហរ​ទឹកសមុទ្រ។

ស្ថិតក្នុងដំណើរទស្សនៈកិច្ចអ្នកសារព័ត៌មានមួយក្រុមមកពីច្រើនស្ថាប័នបានធ្វើដំណើរទៅកាន់កោះប្រើសកាលពីថ្ងៃសុក្រ ដើម្បីស្វែងយល់ពីសកម្ម​ភាពសាងសង់នៅ​លើកោះ​តូច​មួយនេះ ដែលមានចំងាយ មិនដល់៣គីឡូម៉ែត្រពីឆ្នេរអូត្រេស ក្រុងព្រះសីហនុ។ កោះនេះ​កំពុង​ត្រូវបានអភិវឌ្ឍដោយ ក្រុម ហ៊ុនខ្មែរ Angela Real Estate Co., Ltd ហើយ​រំពឹង​ថានឹងរួចរាល់ដំណាក់កាល ទីមួយ នៅឆ្នាំក្រោយ។

លោក ហេង ធូ អ្នកគ្រប់គ្រងការដ្ឋានសាងសង់របស់ក្រុមហ៊ុនបាននិយាយថាកោះ​តូច​មួយនេះ ដែលមានចំងាយ មិនដល់៣គីឡូម៉ែត្រពីឆ្នេរអូត្រេស ក្រុងព្រះសីហនុកោះនេះ​កំពុង​ត្រូវបានអភិវឌ្ឍដោយ ក្រុម ហ៊ុនខ្មែរ Angela Real Estate Co., Ltd ហើយ​រំពឹង​ថានឹងរួច​រាល់ដំណាក់កាល ទីមួយ នៅឆ្នាំក្រោយ គម្រោង អភិ វឌ្ឍកោះទាំងមូលនឹងត្រូវ​ចំណាយ​ថវិ​កា​រ​​៣០លានដុល្លារ ដោយតំណាក់កាលដំបូង បាន សាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ​ចំនួន​៣០បន្ទប់ (រួចរាល់៣០%ហើយ) ហើយដំណាក់ កាល ទី២នឹងសាងសង់វីឡាទោល (បែប​បឹងហ្គាឡូ) ស្តង់ដារអន្តរជាតិ និងដំណាក់កាលទី៣ នឹងសាងសង់ក្លឹបហោស ភោជនីយដ្ឋាន កន្លែងជិះកង់ និងកន្លែងដើរកំសាន្ត ក្នុងព្រៃនៅ លើ កោះ ដែលក្រុមហ៊ុនបានគិត​គូរយ៉ាង​ល្អិតល្អន់ធ្វើយ៉ាងណាដើម្បីរក្សាព្រៃឈើ ធម្មជាតិលើ កោះ ឲ្យបានល្អដើម្បីជាការ​ទាក់ទាញ​ភ្ញៀវ​ទេសចរទាំងក្នុងនិងក្រៅប្រទេស ជាពិសេស សម្រាប់ អ្នក ដែលស្រលាញ់បរិស្ថាន និង​ធម្មជា​តិពិតៗ។ លោក ធូ បានបន្តថា កោះទាំង មូលមានទំហ៊ុំ៥៨ហិចតា ប៉ុន្តែក្រុម​ហ៊ុន​ត្រូវ​គោរពតាមនិយាមការនិងច្បាប់ទាំងអស់ របស់ រាជរដ្ឋាភិបាលដែលតម្រូវឲ្យទុកឆ្នេរឲ្យ​បាន​ស្អាត ដូច្នេះផ្ទៃក្រឡារួមដែលត្រូវអភិវឌ្ឍនៅ ត្រឹម ៤៧ហិចតាប៉ុណ្ណោះ ហើយត្រូវរក្សាទុកខ្លះ​ទៀត​ដើម្បីធានាឲ្យមានបរិស្ថាន ព័ទ្ធជុំវិញដោយ ធម្មជាតិដើម។ ការអភិវឌ្ឍកោះប្រើសដោយ​ក្រុមហ៊ុនខ្មែរគឺជាសញ្ញាមួយដ៏ល្អ ដែលជួយធានា ដល់ការអភិរក្សអត្តសញ្ញាណជាតិ ជាក់​ស្តែង​នៅខាងមុខផ្លូវចូលពីផែ មានការកសាងសត្វ ប្រើសមួយដ៏ធំដើម្បីជាអត្តសញ្ញាណ​សំ​គាល់​ឈ្មោះកោះនេះតែម្តង ។ កោះប្រើស ជាឈ្មោះ កោះ ដែលបានចុះក្នុង​បញ្ជីផ្លូវការ​របស់​រាជរដ្ឋាភិបាល តែប្រវត្តិដើម ចាស់ៗតែងដំណាលថា កោះនេះតែងមានពន្លឺ្លឆ្លុងៗនៅ​ពេល​រាត្រី​បើទោះបីជាគ្មានមនុស្សរស់នៅក៏ដោយ ហេតុ ដូច្នេះ ហើយគេក៏ដាក់ឈ្មោះថា “កោះចន្លុះៗ” រត់មាត់តរៀងមក។ បន្ទាប់ពី​សាង​សង់រួចរាល់ កោះមួយនេះនឹងក្លាយជាមជ្ឍ មណ្ឌលទេស ចរ មួយទៀតដែល​នឹង​ត្រូវ​បញ្ចូលទៅក្នុងបញ្ជីអ្នកទេសចរពិភពលោក ដើម្បីមកសម្រាកកំសាន្ត នៅកម្ពុជា ពេលនោះ​ហើយដែលជាប្រភពចំណូលបន្ថែម របស់ពលរដ្ឋខ្មែរនិងរាជរដ្ឋាភិបាល។ កម្ពុជាមាន​កោះ​សរុបចំនួន៦២ ដោយឡែកនៅខេត្តព្រះសីហនុមានកោះចំនួន៣២ ក្នុងនោះ មានកោះប្រះ​ហែល​ជាង១០កំពុងត្រូវបានអភិវឌ្ឍ ។

ក្នុងឪកាសនោះផងដែរ លោក ពុយ គា ដែលជាអ្នកសារព័ត៏មានជើងចាស់ ក្នុង​នាម​ជាភ្ញៀវទេសចរណ៏ម្នាក់ក៏បាន​បង្ហាញអំពីចំណាប់អារម្មណ៏ថា កោះប្រើសឬកោះចន្លុះៗ មាន សក្តា នុពលទេសចរខ្ពស់​ទាំង​គម្រោង​សាង​សង់ស្ថាបត្យកម្មខ្មែរ ទាំងអំណោយផលធម្ម ជាតិ ដូចជា ឆ្នេរខ្សាច់ពណ៌​លឿង​លាយ​ពណ៌មាស មានឆ្នេរថ្មប៉ប្រះទឹក ផ្កាថ្ម ដើមកោងកាងដែល កម្រមាននៅលើកោះ​កណ្តាល​ផ្ទៃសមុទ្រ ទឹកសាបធម្មជាតិហូរចេញពីកំពូលភ្នំកោះ និងសត្វ កងកេងជាដើម ៕ ​ដោយ សោម ភ័ត្រា

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ