តើនណា!មិនរន្ឋត់ !និងស្រក់ទឹកភ្នែក!!! ស្លាប់មួយគ្រួសារពុំទាន់ដឹងមូលហេតុ   (ឪពុក, ម្តាយ និងកូនស្រីអាយុ១២ឆ្នាំ)

សង្គមថ្ងៃពុធ ទី21 ខែសីហា ឆ្នាំ2019 ម៉ោង 12:59 នាទី ព្រឹក

ខេត្តព្រះសីហនុៈ MC.វាពិតជារឿងមហាសោកសង្រេងពន់ពេកណាស់ ខណះពេលទទួល​បាន​នូវពេលបានឃើញនូវទិដ្ឋភាពដ៏ស្ទើមិនគួរអោយជឿ ដោយសារតែមួយគ្រួសារមាន​គ្នា​០៣​នាក់ ត្រូវាបានស្លាប់ទាំងអស់(ប្ដី​ ប្រពន្ធ​ និង​ កូន​ស្រី )​បន្ទាប់មកហូបចំណី​អាហារ​នៅ​ខាង​ក្រៅរួចមក។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង២០ និង ០០នាទី យប់ថ្ងៃទី​២០ខែ​សី​ហា ឆ្នាំ ២០១៩ ត្រង់ចំនុច​ក្រោយ​ផ្សារ​ ពាណិជ្ជកម្ម ស្ថិតក្នុងភូមិ០៣សង្កាត់​លេខ០២ក្រុង​ព្រះសីហនុ។

ទាក់ទិនទៅនឹងសាច់ញាត្តិក្រុមគ្រួសារជនរងគ្រោះ(ប្អូនស្រីខាងប្រពន្ឋ)បានអោយដឹងថា នៅមុនកើតហេតុទូរស័ព្ទមកបងស្រីក្នុងបំណងបបួលទៅហូបអាហារនៅខាង​ក្រៅប៉ុន្តែ​នៅ​ពេលដែលរូបគាត់ តេមករក​បងស្រី​ជា​ច្រើន​លើក​ច្រើនសារតេមិនចូល ហើយក៏ សម្រេច​ចិត្ត​មក​ហៅបែរជាគ្មានការឆ្លើយតប ពេលនោះ​សាច់ញាតិជនរងគ្រោះ បានរកអ្នកជិតខាង​និង​ប្តឹង​សមត្ថ​កិច្ច​ឲ្យជួយគាស់ទ្វារដើម្បី​ចូលទៅ​មើល​តើមានរឿងអ្វី ប៉ុន្តែនៅពេលបើកទ្វាររួចហើយ រឿងរ់ាវដ៏រន្ឋត់មួយបានកើត​ឡើងដោយ​ឃើញបងថ្លៃនិងក្មួយបានដេកស្លាប់ទៅហើយ ឯបង​ស្រីនៅមានដង្ហើម ទើបកម្លាំងសមត្ថកិច្ច​បាន​បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុ​សលស្ត្រីប្រពន្ឋ ត្រូវបានស្លាប់នៅមន្ទី​ពេទ្យ​។ ប្រភពពីសាច់ញ្ញាត្តិដ៏ដែលបានអោយដឹងថា ជន​រងគ្រោះទាំង០៣ រួមាន ឪពុក​មាន​ឈ្មោះ លី ខេង ភេទប្រុស អាយុ ៤៣ឆ្នាំមុខរបរ ម៉ៅការ​(ស្លាប់) នឹង កូនស្រីឈ្មោះ លី ស៊ីវ​ឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (ស្លាប់) ម្តាយ​ឈ្មោះ ម៉ីង ចាន់ផល ភេទស្រី អាយុ ៤១ មុខរបរ អ៊ុតសក់ កំពុងពេទ្យសង្គ្រោះនៅពេទ្យបង្អែក​ខេត្តព្រះសីហនុ(ពេទ្យចំ​ការ​ចេក)។

ដោយឡែកយោងតាមប្រភពអ្នកជិតខាង ក៏បានបង្ហើបអោយដឹងថា ចំពោះផ្ទះកើត​ហេតុ​នេះ គេពុំបានឃើញបើកទ្វាតាំងពីព្រឹកមកម្លេះ ប៉ុន្តែគេពុំបានចាប់ងារម្មណ៏ថា មានរឿង​អ្វីកើតឡើងនោះទេ។

ជុំវិញករណីស្លាប់មួយគ្រួសារ ពុំមានប្រភពណាមួយណាថាបណ្តាលមកពីអ្វីនៅទេ​សមត្ថកិច្ចជំនាញលោក កំពុងធ្វើ កោសលវិច័យ​ ដើម្បីរកមូលហេតុដែលបណ្តាលជនរងគ្រោះ ស្លាប់ទាំងគ្រួសារបែបនេះ។​ដោយ សោម ភ័ត្រា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ