ក្រុមប្រជាពលរដ្ឋតំបន់អូអារ៉េវ បង្ហាញអំពីក្តីសង្ឃឹមថា លោក គួច ចំរើននឹងផ្តល់យុត្តិធម៏​ខណះពេលភាគីម្ខាងទៀតយកប្លង់និរាកណ៏មកបំពានលើដីរដ្ឋបាលខេត្តចែកជូនពួកគាត់

សង្គមថ្ងៃអង្គារ៍ ទី20 ខែសីហា ឆ្នាំ2019 ម៉ោង 11:20 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២០​សី​ហា​នេះ​បាន​ដឹក​នាំក្រុមការងារចំរុះ ចុះសម្របសម្រួលភ្លាមៗបន្ទាប់ពីមានការអនុញ្ញាត្តិពីលោក អ៊ី សុខឡេង អភិបាលក្រុង និង លោក គួច ចំរើន អភិបាលខេត្ត ក្នុងជម្លោះ​ ឈ្លោះ​ដណ្ដើម​ដីគ្នា​យ៉ាង​​កក្រើកនៅ ចំណុច(អូរអារេវ) ក្រុម​ទី១៦ភូមិ២សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយ​ភាគីប្រជាព​លរដ្ឋ​សំ​អាងលើដីរដ្ឋ​បាលចែក​ជូន ឯ ភាគី​ម្ខាងទៀតសំអាងលើប័ណ្ណ​កម្ម​សិទ្ឋ​ឆ្នាំ១៩៩៣ បើទោះបីជារដ្ឋា​ភិ​បាលនិរាករណ៏តាំងពីឆ្នាំ១៩៩៧​មក​ម្លេះ​យ៉ាងណាក្តី។

ក្នុងជម្លោះនេះកើតឡើងរវាង ភាគីទំនាស់ លោកស្រី ឡឹក លក្ខិណា លោក គិត​ ប៊ុន​(ប្ដី​ប្រ​ពន្ធ)​និង​លោកឌុចចាន់សម័យរួមជាមួយប្រ​ជាពលរដ្ឋជាង​១០​គ្រួសារ​ដោយ បាន​លើក​បណ្ដា បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នក​សារព័ត៏មាន។​​ប្រជាពលរដ្ឋ​ដែល​​រស់​នៅ​​​ក្បែរៗ​ទីនោះ​បាន​ឲ្យដឹងថា​ ពួក​គាត់​បាន​ដឹង​និង​​ឃើញ​ដីចំណុច​នេះ​ពី​មុនគឺជា​ដីព្រៃឈើ​របស់​រដ្ឋ​ ត្រង់​អ្នកណា​ជា​ម្ចាស់​នោះ​គាត់មិនបាន​នោះទេ ពួក​គាត់​មិនមាន​ដីនៅ​កន្លែង​នេះទេ​ ប៉ុន្តែ​គាត់​​ដឹងថា​ ចំពោះ​ប័ណ្ណ​សំគាល់​សិទ្ធិ​ដែល​រដ្ឋា​ភិបាល​បាន​និរាករណ៍​រួចហើយ​គាត់​ជឿជាក់​ថា​ មិន​អាច​យកមកប្រើ​ប្រាស់​បាន​ទៀត​នោះទេ​ បើ​មាន​បុគ្គល​ណា​យក​ប័ណ្ណ​ទាំងនេះ​ប្ដឹង​ទាមទារ​បាននោះ​ អញ្ចឹង​ទំនាស់​និង​កើតមាន​ឡើង​ជា​បន្តបន្ទាប់​ទៀតទៅថ្ងៃក្រោយ​។ ដូច​នេះពួកគាត់​សង្ឃឹម​ថា ឯកឧត្តម គួច ចំរើន នឹងផ្តល់យុត្តិធម៏ ដល់​បងប្អូនប្រជាពលរដ្ឋតំបន់អូអារ៉េវ ដោយ​ផ្អែកទៅតាមយុន្តការច្បាប់ជាគោល។

យោងតាមប្រភពពីលោក ឈិត សុផាត ចៅសង្កាត់លេខ០១បានអោយដឹងថា ទី​តាំង​ដី​ជម្លោះ​នេះ​មាន​ទំហំជាង ១ហិកតាកន្លះ ដែលស្ថិតនៅភូមិ-សង្កាត់ខាងលើដោយកាល​ពី​ដើម​ឡើយ ដី​​នេះជាដី​របស់​រដ្ឋ​បន្ទាប់​ពីបាននិរាករណ៍ប្លង់ ប័ណ្ណកម្មសិទ្ធិ ​(ស្លាបមាន់)ដែល​ប័ណ្ណ​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៩៣រហូតមក​ដល់​ឆ្នាំ១៩៩៦-១៩៩៧ប័ណ្ណ​មួយនេះ​ត្រូវ​បាន​រាជរដ្ឋា​ភិបាល​សម្រេច និរាករណ៍​​នៅក្នុង​ឆ្នាំ​ ១៩៩៩។ ហើយ​មក​ដល់ឆ្នាំ ២០១៨ គណ:​បញ្ជា​ការ​ខេត្តព្រះសីហនុបាន យកដីនេះកាត់ ឆ្វៀល​ជូន​បងប្អូនប្រជាពលរដ្ឋ ដែល​មានការខ្វះខាត នៅ​ក្នុង ខេត្តព្រះសីហនុ ដែលចែកជូន ក្នុងម្នាក់ បាន 5 ម៉ែត្រ​ x 20 ម៉ែត្រ​ ។

ជុំវិញ​និង​បញ្ហា​នេះ​ លោក​ សន​ កុសល​ អភិបាលរង​ក្រុងព្រះសីហនុ​បាន​ដឹកនាំ​កម្លាំង​ក្រុង​និង​ប្រជា​ការ​ពារ​ចុះ​ដល់​ទីតាំង​ទំនាស់​ផងដែរ​ នៅម៉ោង​១០:០០នាទី ថ្ងៃ​ដដែល​។ ដោយ​លោក​​បាន​ បញ្ជា​ទៅដល់​គូទំនាស់​ឲ្យ​បញ្ឈប់​រាល់បញ្ហា​ការ​សាងសង់​ឬ​សកម្មភាព​ផ្សេងៗ​ នៅ​លើ​ដី​ទំហំ​ជាង ២ហិចតា ចាប់ពី​ថ្ងៃទី​ ២០ ខែ​សីហា​ ឆ្នាំ​ ២០១៩ រហូត​ថ្ងៃទី​ ២២ ខែ​ឆ្នាំ​ដដែល​ និង​​រៀបចំគណៈ​បញ្ជាការ​ខេត្ត​ព្រះសីហនុ​បើក​កិច្ច​ប្រ​ជុំ​មួយ​ចំពោះ​រឿង​ទំនាស់​ដីធ្លីក្ដៅ ក្ដៅគគុក​ខាងលើនេះ​។

ដោយឡែក ​លោក​ សុខសុខុម​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​(ស៊ីអិនរ៉ូ)C.N.ROមាន​ប្រសា​សន៍​​ថា​ រឿង​នេះ​អាជ្ញាធរ​ក៏បានដឹងឮ​រួចរាល់​អស់ហើយដែរ​​ ហើយ​អាជ្ញាធរ​ក៏បាន​ធ្វើ​សកម្មភាព​ហាម​ឃាត់​រួច​២​ដងមកហើយ​ដែរ​ ប៉ុន្តែ​មិនទាន់ឃើញ​អាជ្ញាធរ​ធ្វើ​សកម្មភាព​ណាមួយ​នៅ​ឡើយ​លើ​ទី​តាំង​ដីនេះ អញ្ចឹងទើប​ធ្វើ​ឲ្យ​អ្នកទាំង២នេះ​មានសកម្មភាព​រៀងៗខ្លួន​កើតឡើង។ លោក​បានបន្តថា​ អា​ជ្ញា​ធរ​ មិនគួរ​អូសបន្លាយ​ពេល​​វេលា​ឲ្យ​កើតមាន​ជម្លោះ​រាំរ៉ៃ​នោះ​ទេ​ គួរត្រូវ​បានដោះស្រាយ​បញ្ចប់​ បើ​ទុក​ឲ្យ​មនុស្ស​២នាក់ ដណ្ដើមគ្នា​ដេក​កណ្ដាល​នោះតទៅទៀត​ពិត​ជា​មិន​ល្អ​នោះទេ​។

ជុំវិញបញ្ហានេះ លោក​ ឌុច ចាន់សម័យ​ បាន​ឲ្យ​ដឹងថា​ ពីមុន​ទីតាំងនេះ​ជា​ដី​សម្រាប់​បណ្ដុះ​កូនឈើ​ ការពារ​ដោយ​កងកម្លាំង​យោធា​ជាច្រើន​ឆ្នាំ​ មកដល់​ឆ្នាំ​ ២០១៨ ខេត្ត​បានកាត់​ជូន ពលរដ្ឋ​ ក៏​មានការ​លេច​មុខ​​លោក​ស្រី ឡឹក​ លក្ខិណា​ មក​អះអាងថា​ជាដី​របស់​លោកស្រី​ ដោយ​សំអាង​លើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ ឆ្នាំ​ ១៩៩៣ ដែលជា​ប័ណ្ណ​ត្រូវ​បាន​រដ្ឋាភិបាល​និរាករណ៍​នោះ​។ លោក​ ឌុច ចាន់សម័យ បន្តថា​ ទីតាំងដី​ទំនាស់​នេះ​មាន​ទំហំ​ ១ហិចតា កន្លះ​ ហើយ​លោក​ថា​ ដីមានទំហំ​ជាង១​ហិចតា​នេះ​ មាន​ម្ចាស់​ជាង១០​នាក់​ លោក​ជាអ្នក​ដំណាងចាំយាម​នៅទីនេះ​។

ឆ្លើយតប​និង​ទំនាស់​នេះ​ លោកស្រី​ ឡឹក​ លក្ខិណា បាន​រៀបរាប់​ថា​ លោកស្រី​ បាន​កាន់កាប់​ដីនេះ​តាំងពី​ឆ្នាំ​ ១៩៩៣ ហើយ​បង់ពន្ធ​រាល់ឆ្នាំ​ លោកស្រី​ទទួល​ស្គាល់​ថា បើ​រដ្ឋបាល​ខេត្ត​យកដី​នេះ​ចែកជូន​ពលរដ្ឋ​ ៥ម៉ែត្រ x ២០ម៉ែត្រ លោកស្រី​មិន​ថា​នោះទេ​ ប៉ុន្តែ​ដី​ជាង​១ហិច​តា​នេះ មិនបាន​ចែក​ជូន​​ទៅ​ពល​រដ្ឋ​នោះទេ ទើប​លោក​​ស្រីទាមទារយកមកវិញ​ លោកស្រី​ក៏មាន​ឯកសារ​គ្រប់ចំនួន​ផង​ដែ​រ​មិនតែ​ប៉ុណ្ណោះ​ លោក​ស្រី​ក៏បាន​ដាក់ពាក្យបណ្ដឹង​ទៅ​តុលាការ​រួចអស់​ហើយ​ចំពោះដីទាំងនេះ​។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ