នាយ​ឧត្តម​សេនីយ៍​ប៉ែន​ វិបុល អះអាងថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់​លើការងារ គោរព​ប្រតិ​បត្តិ​ច្បាប់និងត្រូវមានអាកប្បកិរិយាល្អគឺ​ជាកត្តាដែល​មិន​អាច​ខ្វះ​បាន

សង្គមថ្ងៃសុក្រ ទី21 ខែមិថុនា ឆ្នាំ2019 ម៉ោង 9:34 នាទី ល្ងាច

ខេត្ត​ព្រះសីហនុៈMC.មន្ត្រីនគរបាលជាតិ គឺជាកម្លាំងប្រដាប់​អា​វុធ​របស់ជាតិ និងជាឧបករណ៍ របស់​ជាតិមិនចាញ់ក្តៅ ចាញ់រងាមិនចាញ់ភ្លៀងឡើយ ដូច្នេះការ​ហ្វឹកហ្វឺនបណ្តុះនូវចំណេះ​ដឹង​​ផ្សេងៗការគោរពក្រមសីលធម៌វិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ​ខ្ពស់​លើការងារ គោរព​ប្រតិ​បត្តិ​ច្បាប់និងត្រូវមានអាកប្បកិរិយាល្អគឺជាកត្តាដែលមិនអាចខ្វះបាន នេះបើយោង​តាម​ប្រ​សាស​ន៏​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ប៉ែន​ វិបុល​ អគ្គ​ស្នងការ​រងនគរបាល​ជាតិ។

​ថ្លែងក្នុងពិធីប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរ​សក្តិ​ ជូន​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ព្រឹកថ្ងៃទី២១ ខែ​មិថុនា​ ឆ្នាំ​២០១៩ ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ប៉ែន​ វិបុល​ អគ្គ​ស្នងការ​រងនគរបាល​ជាតិ បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ខេត្តព្រះសីហនុ​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ​ ជូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ និង​ អ្នក​វិនិយោគ​បរទេស​បាន​ល្អ​ប្រសើរ​។ឯកឧត្តម​បន្តថា ស្រប​តាម​​ការវិ​វឌ្ឍន៍​រីក​ចម្រើន​នៃ​ វិស័យ​ព័ត៌មាន​វិជ្ជា​ ដូច​នេះ​សូម​ឲ្យ​បងប្អូន​យើង​ទាំង​អស់​ត្រូវ​តាម​ដាន​ព័ត៌មាន​ឲ្យ​បាន​​ទាន់​ពេល​វេលា​។មន្ត្រីនគរបាលជាតិ គឺជាកម្លាំងប្រដាប់​អា​វុធ​របស់ជាតិ និងជាឧបករណ៍ របស់​ជាតិ មិនចាញ់ក្តៅ ចាញ់រងាមិនចាញ់ភ្លៀងឡើយ ដូច្នេះការ​ហ្វឹក​ហ្វឺន​បណ្តុះនូវចំណេះ​ដឹង​ផ្សេងៗគឺជាកត្តាដែលមិនអាចខ្វះបាន។ មន្ត្រីនគរបាល​យើង​គ្រប់​រូប ត្រូវ​ចេះកសាងឯកសារ ធ្វើវិកំណត់ហេតុ​បទ​ល្មើសនានានៅតាមមូលដ្ឋាន មានកាយ​សប្បទារឹងមាំ ជាពិសេសត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ​ខ្ពស់​លើការងារ គោរព​ប្រតិ​បត្តិច្បាប់ និងត្រូវមានអាកប្បកិរិយាល្អ នៅក្នុងការងារ និងនៅ​ក្នុង​សង្គមជាតិ។

សូមបញ្ជាក់ផងដែរថា យោង​តាម​ប្រកាស​ របស់​ក្រសួង​មហាផ្ទៃ​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ តម្លើង​ឋានន្តរ​ស័ក្តិ​​ ជូន​មន្រ្តី​នគរបាល​ជាតិ​ នៃ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ចំនួន​២១នាក់​ ៖ ក្នុង​នោះ​មាន​ផ្ទេរ​សម្រួល​ភារកិច្ច​៤នាក់​ (ថ្នាក់​ស្នងការ​រង​១នាក់)​ ​តែង​តាំង​មុខ​តំណែង​១​៣ នាក់​ (ថ្នាក់​ស្នងការ​រង​២នាក់​)​ បំពាក់​ឋានន្តរ​ស័ក្តិ​ ចំនួន​៨​នាក់​ ថ្នាក់​វរសេនីយ៍ទោ​ ៤ នាក់​ និង​ ថ្នាក់​វរសេនីយ៍​ត្រី​៤នាក់​។ ដោយ សោម ភ័ត្រា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម