ចាប់បង្គាស្រស់មានសារធាតុគីមីជិត០១តោន នាំចូលពីវៀតណាមត្រូវបានបង្ក្រាបដោយកំលាំងចំរុះ

សង្គមថ្ងៃអាទិត្យ ទី28 ខែមេសា ឆ្នាំ2019 ម៉ោង 2:44 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ចាប់បង្គាស្រស់មានសារធាតុគីមីជិត០១តោន នាំចូលពីវៀតណាមត្រូវបាន​បង្ក្រាប​ដោយកំលាំងចំរុះកាលពីទៀបភ្លឺថ្ងៃទី២៧មេសារឆ្នាំ ២០១៩បន្ទាប់ពី ត្រូវឈ្មួញនាំចូល តាមច្រកព្រំដែនកម្ពុជា-វៀតណាម ច្រក​ព្រែកចា ចូលមកលក់ចែកចាយ នៅតាមទីផ្សារនានា ក្រុងព្រះសីហនុ។

អនុប្រធានសា​ខាកាំ​កុង​ត្រូលខេត្តព្រះសីហនុ លោក នៅ តុន ផ្តល់សម្ភាសថា មន្ត្រី​ស្ថាប័នលោក បាន​សហកាជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន​ខេត្តព្រះសីហនុបានចាប់ឃាត់រថយន្តមួយគ្រឿងដឹកបង្គាស្រស់ចំនួន ៤៥កេះ មានទម្ងន់ ៩០០​គីឡូក្រាម មានសារធាតុគីមីហាមឃាត់ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ចូលតាម​ច្រក​ព្រំដែនកម្ពុជា-វៀតណាម ច្រកព្រែកចាក ខេត្តកំពត យកមកដុតកម្ទេចចោលភ្លាមៗ។ លោកបន្តថា ទំនិញបង្គាស្រស់ទាំងនោះ បន្ទាប់ពីមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បាន​ធ្វើវិភាគ ពិនិត្យឃើញមានដាក់លាយសារធាតុគីមី មានសណ្ចាន ដូចចាហ៊ួយ ត្រូវម្ចាស់ទំនិញ​ដាក់លាយនៅក្នុងបង្គាស្រស់ទាំងនោះ។ លោក នៅ តុន បន្តថា បង្គាស្រស់មានលាយ​សារ​ធាតុ​គីមីទាំង ៤៥កេះ ត្រូវបាននាំមកដុតកម្ទេចចោល ភ្លាមៗនៅក្នុងបរិវេណសាខា​កាំកុង​ត្រូកខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។ ក្នុងនោះ មន្ត្រីជំនាញ ក៏បាន​តម្រូវ​ឲ្យម្ចាស់រថយន្តដឹកបង្គា និងជាតំណងឲ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យា​បញ្ឈប់នាំចូលបង្គា មានសារធាតុគីមីទាំងនោះ នាថ្ងៃខាងមុខទៀត។ ផ្តើមពីបញ្ហានេះ លោក ជា ប៉ិច អនុប្រ​ធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុម​អាជីវករ ត្រូវចូលរួមសហការ និងបញ្ឈប់ការនាំចូល ឬដាក់លក់ទំនិញ បន្លែ ត្រីសាច់ ព្រម​ទាំងទំនិញផ្សេងៗទៀត ដែលមានដាក់សារធាតុគីមីហាមឃាត់ នាំឲ្យប៉ះពាល់ដល់សុខភាព​មនុស្សតទៅទៀតនោះទេ។ លោកថា ការនាំចូល ឬការទទួលលក់ទំនិញ និងចំណីអា​ហារ​ខូចគុណភាព ឬមានលាយសារធាតុគីមី ដើម្បីឲ្យអាហារស្រស់ រក្សាទុកលក់បានយូរ គឺជា​អំពើខុសច្បាប់។ ហើយថា អ្នកជាប់ពាក់ព័ន្ធសកម្មភាពខាងលើ នឹងត្រូវប្រឈមមុខការ​ផ្តន្ទា​ទោស បើមន្ត្រីជំនាញរកឃើញមានកំហុសឆ្គងធ្ងន់ធ្ងរ៕ ​ដោយ សោម ភ័ត្រា

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម