ស្មានតែក្រុមចោរ តាមពិតជាក្រុមញៀនថ្នាំសោះ

សង្គមថ្ងៃពុធ ទី16 ខែមករា ឆ្នាំ2019 ម៉ោង 10:15 នាទី ល្ងាច

ខេត្តព្រះសីហនុ:MC.​សមត្ថកកិច្ចអះអាងថា មិនមែនជាករណីប្លន់ប្រដាប់អាវុធនោះទេ នេះបើ​យោង​តាមឆែក​កាមេរ៉ាសុវត្តិភាព ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណី​នេះពុំមានជាក្រុមចោរប្លន់នោះទេ គឺជាក្រុមក្មេងញៀនថ្នាំ ចំនួន០៣នាក់ ហើយបាន​ប្រើ​កាំបិត​ចាក់លើជនរងគ្រោះនិងប្រើកាំភ្លើងជ័រ ដើម្បីគំរាមយកលុយពីជនរងគ្រោះ។ហេតុ​ការ​នេះបាន​កើត​ឡើងនៅ​វេលាម៉ោងប្រមាណ ៦:៤៥នាទី​ថ្ងៃ​ទី​ថ្ងៃទី១៦ខែមករាឆ្នាំ​២០១៩​ត្រង់​ចំ​ណុច​​ក្បែរ​ឱសថ​ស្ថានកំពង់​សោមថ្មីស្ថិត នៅក្នុងភូមិ២ សង្កាត់​លេខ០៤ក្រុងនិង​ខេត្ត​ព្រះសីហនុ​។

 ជុំវិញករណីប្លន់នេះបើយោងតាមជនរងគ្រោះឈ្មោះលី កៅភេទប្រុសអាយុ៥២ឆ្នាំ​មាន​មុខ​របរជាអាជីវករ ក្នុងផ្សារលើក្រុងព្រះសីហនុ​បានឱ្យដឹងថានៅវេលាកើត​ហេតុ​រូប​គាត់​កំពុង​ចូល​ក្នុង​បន្ទប់ទឹកក៏ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ បានស្ទុះចូលមកក្នុងបន្ទប់ទឹករបស់គាត់​ហើយ​បម្រុងយកកាំបិតចាក់ឯម្នាក់ទៀតបានទាញកាំភ្លើងមកភ្ជង់កូនស្រីរបស់គាត់ប៉ុន្តែ​គាត់ធ្វើ​ការ​​ប្រតាយប្រតប់បង្កឲ្យជនរងគ្រោះត្រូវរងរបួសដោយសារក្រុមជនសង្ស័យចាក់ចំក្បាលពោះ។ ស្រប​ពេលមានការប្រតាយប្រតប់ជាមួយក្រុមជនសង្ស័យ រូបគាត់ស្រែកអោយអ្នកជិតខាងជួយ​ហើ​យ​​​ក៏មានប្រជាពលរដ្ឋមួយចំនួនរត់សំដៅផ្ទះគាត់ ទើបក្រុមជនសង្ស័យមានការភ័យស្លន់ស្លោ រត់​គេច​ខ្លួន ដោយពុំអាចយកអ្វីអំពីរូបគាត់បាននៅឡើយ។

ជុំវិញហេតុការនេះផងដែរ យោងតាមប្រភពសមត្ថកិច្ចបានបញ្ជាក់ជំហ៊ានតំបូងថា ក្រុម​ជនសង្ស័យនេះ​អាចមានគ្នាចំនួន០២ទៅ០៣នាក់ ប៉ុន្តែពួកគេអាចធ្វើសកម្មភាពចំនួន០២ នាក់ឯ​ម្នាក់អាចនៅចាំមើលផ្លូវ ហើយក្រុមជនសង្ស័យ គឺពុំអាចមានកាំភ្លើងពិតប្រាកដនោះទេ គឺជា​កាំ​ភ្លើងជ័រ ព្រោះបើយោងតាមសកម្មភាពប្រតាយប្រតប់ ប្រសិនបើជាក្រុមជនសង្ស័យ​មាន​កាំ​ភ្លើង​ពិតប្រាកដ  ម្លេះសម្យជនរងគ្រោះពុំអាចមានជិវិតរស់បានទេ គឺជនសង្ស័យមិនអាច​ទុក​ឪកាស​អោយជនរងគ្រោះតដៃបានទេ។

ក្រោយឆែក​កាមេរ៉ាសុវត្តិភាព ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះពុំមានជាក្រុមចោរប្លន់នោះទេ គឺជាក្រុមក្មេងញៀនថ្នាំ ចំនួន០៣នាក់ ហើយបាន​ប្រើ​កាំបិតចាក់លើជនរងគ្រោះនិងប្រើកាំភ្លើងជ័រ ដើម្បីគំរាមយកលុយពីជនរងគ្រោះ។​ដោយ វ៉ើន កញ្ញា

 

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម