កូនក្រែងឈាម និង ផុតពូជប្រសិនបើមន្ត្រីជំនាញនៅតែធ្វើជាមើលពុំឃើញ

សង្គមថ្ងៃអង្គារ៍ ទី06 ខែវិច្ឆិការ ឆ្នាំ2018 ម៉ោង 10:27 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.កូនក្រែងឈាមដែលត្រូវបានច្បាប់ជលផលបានហាមឃាត់ នាដើមខែ​វិច្ឆិការនេះបាន​ ​ចាប់ផ្តើមនាំចេញយ៉ាងគគ្រឹកគគ្រេង នាពេលយប់ចន្លោះពី២តោនទៅ៥​តោន​ក្នុង​មួយយប់ ស្រប​​​ពេល មន្ត្រីជលផលឆ្លើយថា ពុំបានដឹងរឿងនេះទេ ខណះ​ពេលសកម្មភាព​រ៉ែងកូនក្រែង​ឈាម​និង​ទីតាំងប្រមូលទិញកូនក្រែង នៅមិនឆ្ងាយពីសង្កាត់រដ្ឋបាល​ជលផល​កោះ​ខ្យង ដែលមានមន្ត្រីប្រចាំការតំបន់នោះជាប្រចាំ ។

ឆ្លើយតបទៅនឹងបញ្ហានេះ លោក ឯម ភា នាយខ័ណ្ឌរដ្ឋបាលជល​ផល​កំពង់​សោម បានបញ្ជាក់ថា ជុំវិញការនេសាទកូនក្រែងឈាមនេះ លោកពុំបានដឹងទេ ទើបតែទទួលព័ត៏​មាន​នៅពេលអ្នកព័ត៏មានសាកសួរតែប៉ុណ្ណោះ តែបើមានរឿងបែបនេះមែន លោកនឹងបញ្ជា​អោយមន្ត្រី​ថ្នាក់ក្រោមចុះធ្វើការស្រាវជ្រាវ និង បង្ក្រាបអោយខាងតែបាន។

          បើទោះបីជាមានការឆ្លើយបំភ្លឺបែបណាក្តី ក្រុមប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទជា​ច្រើន​បានបង្ហាញទស្សនៈថា​ខណះពេលរដូវកូនក្រែងឈានមកដល់នាកំឡុងចុងខែតុលាដើម​ខែវិច្ឆិការនេះ នៅតំបន់​កោះ​ខ្យងស្ថិតក្នុងភូមិសាស្ត្រ ឃុំអូជ្រៅស្រុកព្រៃនប់ខេត្តព្រះសីហនុ គេ​​សង្កេតឃើញប្រជា​នេ​សាទមួយចំនួនបានងាក់មកនេសាទអូសកូនក្រែងឈាមយ៉ាង អនា​ធី​ប​តេយ្យ មកលក់អោយ​ថៅ​កែធំម្នាក់ឈ្មោះ ចែ នី ក្នុងតម្លៃខ្ពស់ ចន្លោះពី២ម៉ឺនរៀល ទៅ៥ម៉ឺន​រៀល​ក្នុងមួយគីឡូក្រាម​ដើម្បីនាំចេញទៅលក់បន្តនៅប្រទេសវៀតណាម ដោយពុំបានខ្វាយ​ខ្វល់​អំពីផលប៉ះ​ពាល់ដល់​ជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់​ដែលពួកគាត់ប្រកបរបរ​បែប​លក្ខណះ​គ្រួ​សារ(រាវក្រែង​ឈាម​ដោយ​ដៃ) ក្នុងកំឡុងខែវិច្ឆិការនិងខែគុម្ភៈ ជារៀងរាល់​ឆ្នាំ​បន្ទាប់​ពីកូនក្រែងឈាមចាប់ផ្តើមករ​កើត​កូនក្នុងតំបន់ពយកោះខ្យងនេះ ក្នុងកំឡុងចុងខែ​តុលា​ដើមខែវិច្ឆិការ។ប្រភពដ៏ដែល​បាន​បន្ត​ថា ទាក់ទិនទៅនឹងសកម្មភាពល្មើសច្បាប់នេះ ប្រសិន​បើ​មន្ត្រីជលផល កំពង់សោម​នៅ​តែ​ធ្វើ​មិន​ឃើញ មិនដឹង មិនឬ ទៀតនោះទេ ពិតណាស់​ធន​ធាន​ធម្មជាតិ នៅតំបន់ពយទឹករ៉ាក់​កោះ​​​ខ្យង​នេះនឹងវិនាសហិនហោចជាក់ជាពុំខានឡើយ ព្រោះ​កូន​​ក្រែងដែលថៅកែធំមានឥទ្ឋិ​ពល​ប្រចាំតំបន់កោះខ្យងប្រមូលទិញ គឺជាប្រភេទកូនក្រែង​ឈាម​ដែលច្បាប់ជលផល​ហាម​ឃាត់​នេ​សាទជាដាច់ខាត ព្រោះវាមានលក្ខណះតូចពេក គឺ​ចាប់​ពីប៉ុនជើងធូបរហូតដល់ប៉ុន​ចុង​ចង្កឹះ​(មួយគីឡូចន្លោះពី៥០០០កូនទៅ១០០០០​កូន) ឯ​កូន​ក្រែងឈាមធំជាងនេះ គឺមាន​តម្លៃ​ថោក ឬ អាចមិនត្រូវបានទទួលទិញឡើយ ហេតុនេះតើមាន​សល់​អ្វីទៀតបើអូស​តាំង​ពី​កូន​ទើបតែកើតបែបនេះ។ដូចនេះមានតែ ស្ថាប័នពាក់ព័ន្ឋ និង មន្ត្រីថ្នាក់លើ ជាពិសេសឯក​ឧត្តម​អភិបាលខេត្តទេទើបអាចបញ្ឈប់សកម្មភាពល្មើសច្បាប់ យ៉ាង​អនាធីបតេយ្យនេះបាន បើ​ចាំមន្ត្រីថ្នាក់មូលដ្ឋាន និង មន្ត្រីថ្នាក់ស្រុកបែបសង្ឃឹម​ផ្កាយ​លើមេឃហើយមើលទៅ បើទូក​ល្មើស​ច្បាប់ចតពេញផែ ជាពិសេសក្រុមអូសកូនក្រែងឈាម មករ៉ែងកូនក្រែងឈាមពេញ​ផ្ទៃទឹកស្ទើគ្រប់នេសាទក្នុងតំបន់កោះខ្យង ប៉ុន្តៃបែជាឆ្លើយ​ថាពុំ​បាន​ដឹងទៅវិញ។ ​ដោយ វ៉ើន កញ្ញា

 

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ