មនុស្សចំនួន៥៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ឋនាការ​បង្ក្រាប​ទីតាំង​ចែកចាយ​ ប្រើប្រាស់​ថ្នាំ​ញៀន​ទ្រង់ទ្រាយ​ធំ​យីហោក្លឹប​ ស្កាយ​ឡាញ​

សង្គមថ្ងៃព្រហស្បត្តិ៍ ទី16 ខែសីហា ឆ្នាំ2018 ម៉ោង 12:43 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC. សម្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ខេត្ត​ព្រះសីហនុ​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ព្រះ​រាជ​អាជ្ញា​ បាន​បើក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ ចែកចាយ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង​ ក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ) ចាប់​ពី​ម៉ោង​០១​និង​៤៥​នាទីរហូតដល់​ម៉ោង​៥​ភ្លឺ​ ថ្ងៃទី​១​៦​ ខែ​សីហា​ ឆ្នាំ​២០១៨​ ក្នុងនោះសមត្ថកិច្ចបានឃាត់​ខ្លូន​មនុស្ស​​៥៣ នាក់​ ស្រី៧នាក់​ ជនជាតិ​ចិន​១០នាក់ ឥណ្ឌូ​ នេស៊ី​១៧​នាក់​ កូរ៉េ​២នាក់​ ភាគ​ច្រើន​ជា​បុគ្គ​លិក​​បម្រើ​ការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោល​ដិន​ស៊ី​ និង​ តុង​ហ្វាង​មិន​ជូ​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់ និង ចាប់​យកបានថ្នាំញៀន​ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សម្រាប់​លាយ​ជាមួយ​ទឹក​៤ដប ។

(​ម្ចាស់ក្លឹប ស្កាយ ឡាញ គ្រុយ ផាណា ភេទ ប្រុស អាយុ ៣៣ឆ្នាំ)

លោក​ឧត្តម​សេនីយ៍​ត្រី​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួល ផែន​ប្រឆាំង​បទល្មើស​ និង​ លោក​វរសេនីយ៍​ទោ​សួស​ សីលា​នាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដែល​បានដឹក​នាំ​កំ​លាំង​ចុះ​ប្រតិបត្តិ​ការ​ផ្ទាល់​ បាន​ឲ្យដឹងថា​ ៖ ពេល​ឆ្មក់​ចូល​ឆែកឆេរ​ អ្នក​ទាំង​នោះ​កំពុង​ប្រេី​ប្រាស់​ជាក់​ស្តែង​តែ​ម្តង​ ថ្នាំញៀន​ទាំង​នោះ​ រក​ឃើញ​នៅ​លើតុ​ គៀន​ៗ​សាឡុង​អង្គុយ​ ក្នុង​បន្ទប់​ទឹក​ និង​ ទី​កន្លែង​ផ្សេង​គ្នា​ ក្នុង​រង្គ​សាល​ ។ក្រោយពេល​ពេល​ធ្វើតេស្ដ​ អ្នក​ទាំង​អស់​ មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​ សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​ បាន​ប្រាប់​ថា៖ ពេល​ឆ្មក់​ចូល​ឆែកឆេរ​ អ្នក​ទាំង​នោះ​កំពុង​ប្រើប្រាស់​ជាក់​ស្តែង​ តែ​ម្តង​ ថ្នាំញៀន​ទាំង​នោះ​ រក​ឃើញ​នៅ​គៀន​ៗ​សាឡុង​អង្គុយ​ ក្នុង​បន្ទប់​ទឹក​ និង​ ទី​កន្លែង​ផ្សេង​គ្នា​ ក្នុង​រង្គ​សាល​នោះ​តែម្ដង​ ។ បុរស​ម្នាក់​ក្នុង​ចំណោម​ មនុស្ស​៥៣​នាក់​ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ថ្នាំ​ញៀន​ទាំង​នោះ​ បាន​ទិញ​ក្នុង​រង្គ​សាល​នោះ​តែម្តង​។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុអោយដឹងថា សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នេះ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ លោក លឹម ប៊ុនហេង ព្រះរាជ្ញរង​អមសាលាដំបូងខេត្តព្រះសីហនុ បាន​ចុះ​បង្ក្រាប​ទីតាំង​ ចែកចាយ​ប្រេី​ប្រាស់​ថ្នាំ​ញៀន​ ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង​ ក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(ក្លឹប ឬបាឌី​ស្កូ) ​ចាប់​ពី​ម៉ោង​ ១ និង៤៥នាទីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ រហូតដល់​ម៉ោង​៥​ភ្លឺ​ថ្ងៃដ៏ដែល។ ជាលទ្ធផល សមត្ថកិច្ច បានឃាត់​ខ្លូន​ជនសង្ស័យចំនួន​ ៥៣នាក់​ ស្រី៧នាក់​។ ក្នុងនោះមានជនជាតិ​ចិន​១០នាក់ ជនជាតិឥណ្ឌូ​នេស៊ី​ ១៧​នាក់​ ជនជាតិកូរ៉េ​ ២នាក់​ ដែលភាគ​ច្រើន​ គឺជា​បុគ្គលិក​បំរើការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោដិន​ស៊ី​ និងកាស៊ីណូ​ តុង​ហ្វាង​មិន​ជូ​។ យុទ្ធនាការនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់​។ សកម្មភាពដដែលនេះ សមត្ថកិច្ចក៏បានចាប់​យកបានថ្នាំញៀន​ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សំរាប់​លាយ​ជាមួយ​ទឹក​៤ដប។ ក្រោយពេល​ពេល​ធ្វើតេស្ដ​អ្នក​ទាំង​អស់​នោះ មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​។ លោកស្នងការឲ្យដឹងថា ពេល​ឆ្មក់​ចូល​ឆែកឆេរ​ ជនសង្សយ័​ទាំង​នោះ​កំពុង​ប្រេី​ប្រាស់​ជាក់​ស្តែង​តែ​ម្តង​។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងសាកសួរ ដើម្បីឈានទៅបន្តនិតិវិធីតាមផ្លូវច្បាប់។ ដោយ វ៉ើន កញ្ញា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ