ឯកឧត្តម នាយឧត្តមសេនីយ៏ ប៉ុល សារឿន ផ្តល់ផ្លូវបេតុងប្រវែង៥៥២ម៉ែត្រ ជូនប្រជាពលរដ្ឋភូមិ០១ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ

សង្គមថ្ងៃពុធ ទី11 ខែកក្កដា ឆ្នាំ2018 ម៉ោង 1:26 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.កំណាត់ផ្លូវមួយខ្សែរ ប្រវែង៥៥២ម៉ែត្រទទឹង០៦ម៉ែត្រ កម្រាស់មួយតឹក​កន្លះ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៏ ប៉ុល សារឿន ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ និង ជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្ត​ព្រះ​សី​ហនុ នឹងត្រូវចាប់ផ្តើមកសាងនាពេលមុខនេះ បន្ទាប់ពីក្រុមការងារថ្នាក់ក្រុងចុះសិក្សារួច​រាល់​​ហើយ ខណះពេលផ្លូវនេះបច្ចុប្បន្នមានទទឹងតែជាង០៣ម៉ែត្រប៉ុណ្ណោះ។

          លោកឧត្តមសេនីយ៏ត្រី  ចាន់ រិទ្ឋ  តំណាង ឯកឧត្តម នាយឧត្តមសេនីយ៏ ប៉ុល សារឿន បានគូសបញ្ជាក់ថា ដោយមើលឃើញអំពីការលំបាក ក្នុងការធ្វើដំណើរចេញចូលភូមិ​របស់​ប្រ​ជា​ពលរដ្ឋ នៅពេលមានពិធីម្តងៗជាពិសេសនៅពេលមានគ្រោះអាសន្នជាយថាហេតុ  ទើប​ឯក​ឧត្តម នាយឧត្តមសេនីយ៏ ប៉ុល សារឿន ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់កណ្តាលចុះជួយខេត្ត​ព្រះ​សី​ហ​នុ និង ជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្ត​ព្រះ​សី​ហនុ បានសម្រេចចិត្ត ផ្តល់នូវ​កំ​ណាត់​​ផ្លូវបេតុងមួយខ្សែរ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។កំណាត់ផ្លូវ​មួយ​ខ្សែរ​នេះ មានប្រវែង៥៥២ម៉ែត្រទទឹង០៦ម៉ែត្រ កម្រាស់មួយតឹក​កន្លះនឹងត្រូវចាប់ផ្តើមកសាងនា​ពេល​​ដ៏ខ្លីខាងមុខនេះ បន្ទាប់ពីក្រុមការងារចំរុះថ្នាក់ក្រុង ថ្នាក់ខេត្តចុះសិក្សារួច​រាល់​​ហើយ ប៉ុន្តែ​ទឹកប្រាក់ដែលត្រុវចំណាយ គេនៅពុំទាន់អាចវាយតម្លៃបាននូវឡើយទេ។

          លោក សន កុសល់ អភិបាលរងក្រុងព្រះសីហនុ  ក៏បានថ្លែងបញ្ជាក់ផងដែរថា កំណាត់​ផ្លូវមួយខ្សែរនេះ គឺស្ថិតក្នុងភូមិ០១ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ បំរើអោយប្រជាពល​រដ្ឋ​ចំនួន​០៦ក្រុម ស្មើនឹងប្រជាពលរដ្ឋរាប់រយគ្រួសារ ប៉ុន្តែកន្លងមកកំណាត់ផ្លូវនេះមួយខ្សែរនេះ គឺមានការលំបាកយ៉ាងខ្លាំង ដោយសារស្ថានភាពផ្លូវរួមតូច នៅត្រឹមតែជាង០៣ម៉ែត្រ បើទោះ​បី​ជាផ្លូវក្នុងប្លង់មេ មានទំហ៊ំចំនួន០៦យ៉ាងណាក្តី។ ប៉ុន្តែនៅពេលនេះ ដោយមានការយកចិត្ត​ទុក​ដាក់ពីឯក​ឧត្តម នាយឧត្តមសេនីយ៏ ប៉ុល សារឿន ឯកឧត្តម​ជាម ហ៊ីម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្តម យន្ត មីន​អភិបាលខេត្ត និង​លោក អ៊ីសុខ ឡេង អភិបាលក្រុងព្រះសីហនុ បាន​សម្រេចផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដោយជំហ៊ានតំបូងគណះកម្មាធិការចំរុះ ចុះ​ធ្វើ​កា​រ​វាស់​វែងទំហ៊ំផ្លូវជាក់ស្តែង និង ទំហ៊ំដី ដែលប្រជាពលរដ្ឋបានសាងសង់របងលើចំណីផ្លូវ ដើម្បី​អោយ​​ពួកគាត់សម្របសម្រួលក្នុងការស្ថាបនាផ្លូវ អោយបានរលូន ដើម្បីជាប្រជាសាធារណះ។

          ថ្លែងក្នុងឪកាសនោះផងដែរ ប្រជាពលរដ្ឋ​ជាច្រើនគ្រួសារ បានសម្តែងការសាទរយ៉ាង​ខ្លាំង​នូវការយកចិត្តទុកដាក់អំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯក​ឧត្តម នាយឧត្តមសេនីយ៏ ប៉ុល សារឿន ឯកឧត្តម​ជាម ហ៊ីម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្តម យន្ត មីន​អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ អំពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ។​ដោយ វ៉ើន កញ្ញា

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ