រឿងរ៉ាវ ទំនាស់ដីផ្នូរ នៅពុំទាន់មានពន្លឺ ខណះពេលភាគីទាំងពីរសុទ្ឋតែអះអាងហេតុផលដូចគ្នា

សង្គមថ្ងៃសុក្រ ទី11 ខែឩសភា ឆ្នាំ2018 ម៉ោង 2:07 នាទី ល្ងាច

 

 

ខេត្តព្រះសីហនុៈMC. បើគិតមកដល់ពេលនេះ គឺមានរយះពេលជាង០១ខែមកហើយ បន្ទាប់ពី​មាន​ជំលោះបែកផ្សែងរវាងភាគិម្ចាស់ផ្នូរនិងភាគីអះអាងថាជាម្ចាស់កម្មសិទ្ឋដីស្របច្បាប់ ដែល​ធ្វើភាគិម្ចាស់ផ្នូរជា កូនចៅដែលមានទីលំនៅឯ ក្រុងប៉យប៉ែត ខេត្តបន្ទាយ​មាន​ជ័យ​មក​សែន​ផ្នូរ​ឪពុក ដែលបានធ្វើមរណះកាលទាំងពីឆ្នាំ១៩៨៩ម្លេះ សូមស្នើរយ៉ាងទទួចដល់​ថ្នាក់​ដឹក​នាំ មន្ត្រីជាន់ខ្ពស់ ស្ថាប័នពាក់ព័ន្ឋសូមមេត្តាជួយរកយុត្តិធម៏ផង។

បងស្រី ហេង ស្រី យ៉ាន ដែលត្រូវជាកូនចៅម្ចាស់ផ្នូរទំនាស់ បានរៀបរាប់ថា ភាព​ងងឹតក្នុងការស្វែងរកយុត្តិធម៏ជូនឪពុករបស់គាត់ នៅតែបន្តអូសបន្លាយ បើគិតមកដល់ពេល​ជាង​០១ខែមកហើយ បន្ទាប់ពីត្រូវបានភាគីម្ខាងទៀតហាម ក្រុមគ្រួសាររបស់គាត់ មិនអោយ​ពួនផ្នូរ​ឪពុករបស់គាត់ កាលពីកំឡុង រដូវសែនផ្នូរ មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ។បងស្រី បន្តថា ចំពោះបញ្ហាវិវាទនេះ ទើបតែបានកើតឡើងកំឡុងឆ្នាំ២០១៦តែប៉ុណ្ណោះគ្រាដែលផ្នូររបស់​ឪ​ពុក​​គាត់បានរៀបចំនៅទីនេះតាំងពីឆ្នាំ១៩៨៩មកម្លេះ ហើយគាត់មកសែនផ្នូរជារៀងរាល់ឆ្នាំ ពុំ​ដែលខានឡើយ ហើយក៏ពុំដែលមានបញ្ហាអ្វីជាមួយក្រុមគ្រួសារនេះដែរ ព្រោះដីនេះ​កន្លង​មក រូបគាត់បានផ្ញើរអោយជួយមើលថែរ ប៉ុន្តែពុំបានដឹងថា ភាគីជំទាស់គឺលោកឃៀន ស៊ុង បាន​យក​ដីរបស់គាត់ទៅធ្វើប្លង់កម្មសិទ្ឋ ដោយពុំបានប្រាប់គាត់ឡើយ។ ទីទាំង​ដី​ទំនាស់​នេះ គឺជាដីរបស់ឪពុកម្តាយ របស់គាត់ ដែលបានរស់នៅតាំងពីឆ្នាំ១៩៨៥ រហូត​ឆ្នាំ១៩​៨៩ ឪពុក​របស់គាត់ឈ្មោះ នឹម ឡាង ក៏បានស្លាប់ ហើយរូបគាត់ព្រមទាំងម្តាយរបស់​គាត់គ៏បាន​បញ្ចុះ​សពនៅលើដីរបស់ខ្លួន រហូតឆ្នាំ១៩៩១ ដោយជីវភាពខ្វះខាតម្តាយបស់​គាត់ក៏បានលក់​ដីនោះ​ទៅ​អោយអ្នកផ្សេងមួយកំណាត់ទទឹងចំនួន១៤ជំហាន បណ្តោយទល់ផ្នូរឪពុករបស់ខ្លួន។​ ជុំវិញបញ្ហានេះ លោក ស្រី បានអះអាងថា បើនៅតែពុំមានការសម្របសម្រួល​ណា​មួយ​ពី​ឃៀន ស៊ុងនោះទេ បងស្រីនឹងដាក់ពាក្យបណ្តឹងទៅកាន់សាលាតំបូងខេត្តដើម្បីរកយុត្តិធម៏ ព្រោះ​លោកស្រីបានត្រៀមមេធាវីរួចហើយ។

ទាក់ទិនទៅនឹងរឿងរ៉ាវនេះ លោក ឈិត សុផាត ចៅសង្កាត់លេខ០១ក៏ធ្លាប់​បាន​បញ្ជាក់ថា ជុំវិញបញ្ហានេះ កាលពីមិនទាន់មានរឿង លោកពុំបានដឹងនោះទេ ក្រោយការ​ប្តឹង​ផ្តល់មកលោក បានកោះហៅភាគីទាំងពីរធ្វើការសួរនាំម្តងរួចមកហើយ ហើយលោក ឃាម ស៊ុង ក៏បានសារភាពថា ទីតាំងដីនោះ ម្ចាស់ផ្នូរបានផ្ញើលោក មើលថែពិតមែន តែក្រោយមក​ដីនេះលោកបានធ្វើប្លង់រួចហើយមកដល់បច្ចុប្បន្ន។

ជុំវិញបញ្ហានេះ លោក ឃាម សុជាតិ ត្រូវជាកូនប្រុស របស់លោក ឃៀន ស៊ុង បាន​ចេញមកអះអាងថា រឿងអ្វីលោក ពុំដឹងនោះទេ ដឹងតែដីចំនុចនេះជាដីរបស់​ឪពុក​ខ្លួន​មាន​ប្លង់​កម្ម​សិទ្ឋត្រឹមត្រូវ ឯ រឿងដីនេះឪពុករបស់ខ្លួនបានពីណានោះលោកពុំដឹងទេ ដូចនេះភាគី​ម្ចាស់​ផ្នូរពុំអាចធ្វើអ្វីដោយគ្មានការអនុញ្ញាត្តិពីក្រុមគ្រួសាររបស់ខ្លួននោះទេ។ ប៉ុន្តែបើនិយាយបែប​មនោ​សញ្ចេតនាវិញ រវាងភាគីលោក នឹងភាគី លោកស្រីហេង ស្រី យ៉ាន នៅពុំទាន់ដើរដល់​ផ្លូវ​ទាល់​ច្រកនោះទេ​គឺ​ អាចនិយាយគ្នាបានតាមផ្លូវមនោសញ្ចេតនា ប្រសិនបើលោកហេង ស្រី យ៉ាន បន្ទន់ឥរិយាបទ ក្នុងការចចារ៕ ​ដោយ វ៉ើន កញ្ញា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ