អគ្គីភ័យកំពុងឆាបឆេះ ក្លឹបកំសាន្តអិលវី ក្រុងព្រះសីហនុគិតមកជិត០២យប់នៅពុំទាន់គ្រប់គ្រងបានផ្នែកខាងក្នុង

សង្គមថ្ងៃព្រហស្បត្តិ៍ ទី22 ខែកុម្ភៈ ឆ្នាំ2018 ម៉ោង 2:01 នាទី ព្រឹក

​រក្សាសិទ្ឋដោយ SNTV  ហាមចម្លងដោយគ្មានការអនុញ្ញាត្តិ

រក្សាសិទ្ឋដោយ SNTV  ហាមចម្លងដោយគ្មានការអនុញ្ញាត្តិ

ខេត្តព្រះសីហនុៈMC.ក្លឹបកំសាន្តដ៏មានប្រជាប្រីយ៏ភាពនៅក្នុងក្រុងព្រះសីហនុ យីយោ LV Clu​be​(អិលវី) នៅវេលាម៉ោងម៉ោង២៣និង៥៥នាទីយប់ថ្ងៃទី២១គុម្ភះនេះត្រូវបានអគ្គីភ័យកំពុង​ឆាប​​ឆេះ ស្ទើទាំងស្រុងផ្នែកខាងក្នុងបន្ទាប់ពីឆាបឆេះផ្នែកពិដានត្រង់ចំនុចម្តុំឆាកប្រគុំតន្ត្រី នេះ​បើយោងតាមព័ត៏មានបឋមពីបុគ្គលិកបានឃើញហេតុការណ៏។

ជុំវិញហេតុការណ៏នេះយោងតាមព័ត៏មានបឋមពីមន្ត្រីមូលដ្ឋានបានអោយដឹងថា នៅ​វេលាម៉ោង២៣និង៥៥នាទីយប់ថ្ងៃទី២១គុម្ភះឆ្នាំ២០១៨នេះ មានអគ្គីភ័យបាន​ឆាប​ឆេះ ក្លឹប​កំសាន្ត​មួយ យីហោ អិលវីក្លឹប ដែលមានទីតាំងស្ថិតក្នុងក្រុម០៣ភូមិ០៤ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ បណ្តាល​អោយអ្នកចម្រៀងម្នាក់ រងរបួសធ្ងន់ ត្រៀមបញ្ជូនទៅកាន់ភ្នំពេញ។​គិត​មក​ដល់​វេលា​ម៉ោង០១និង ១៥នាទីឈានចូលថ្ងៃទី២២គុម្ភះឆ្នាំ២០១៨នេះអគ្គីភ័យ​នៅពុំទាន់​អាច គ្រប់គ្រងបានទាំងស្រុង​នោះ​ទេ ដោយនៅ​ក្នុង​មានស្ថានភាពស្មុកស្មាញ គឺរលត់បានតែ​ផ្នែក​ខាងក្រៅ។រថយន្ត​ពន្លត់អគ្គីភ័យកំពុងព្យា​យាមជួយសង្គ្រោះ ដោយប្រើរថយន្តជាច្រើន​គ្រឿង រួមមានរថយន្តរបស់នគរបាលខេត្ត រថយន្តកងរាជអាវុធហត្ថខេត្ត ។

យោងតាមប្រភពពីបុគ្គលិកក្លឹប បានអោយដឹងថា នេះសំណាងហើយនៅយប់​វេលា​កើត​ហេតុ ពុំសូវមានភ្ញៀវ គឺមានតែពី ទៅបីតុ កុំអីមិនដឹងជាយ៉ាងណា​នោះទេ។​នៅមុន​កើត​ហេតុ គេបានឃើញកម្ទេចភ្លើងធ្លាក់មកពីលើពិដាន ម្តុំឆាកប្រគុំតន្ត្រី ភ្លាមភ្ញៀវក៏បាន​រត់​ចេញ​មក​ក្រៅ ឯបុគ្គលិកបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ តែពុំមានប្រសិទ្ឋ អណ្តាតភ្លើង​បាន​ឆាប​ឆេះយ៉ាងលឿន ហើយធ្លាក់មកជាបន្តបន្ទាប់ ខណះពេលនោះ ឈ្មោះ បូ សីហា អាយុ ប្រហែល៣៣ឆ្នាំ ជាអ្នកចម្រៀងប្រចាំក្លឹប បានរត់ចេញពីបន្ទប់ទឹក ក៏ត្រូវបានពិដានដែល​កំពុង​ឆាប​ឆេះធ្លាក់ពីលើ ឆាបឆេះលើខ្លួនយ៉ាងសន្ឋរសន្ឋៅ ធ្វើអោយរលាករលួយពេញខ្លួន ហើយ​ក៏ត្រូវបានបុគ្គលិកមួយចំនួនព្យាយាមចូលទៅសង្គ្រោះ ចេញពីអណ្តាតភ្លើងដឹកទៅកាន់មន្ទី​ពេទ្យបង្អែកចំការចេក ដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏សម្រេចបញ្ជូនទៅកាន់រាជធានីភ្នំពេញ នៅវេលាម៉ោង០១និង៣០នាទី។

ចំពោះទំហ៊ំនៃការខូចខាត គេនៅពុំទាន់អាចវាយតម្លៃបាននៅឡើយទេ ឯមូលហេតុគេ​សង្ស័យថា បណ្តាលមកពី ទុស្សេខ្សែរភ្លើង ផ្នែកខាងលើពិដាននៃក្លឹប។ ដោយ វ៉ើន កញ្ញា រក្សាសិទ្ឋដោយ SNTV  ហាមចម្លងដោយគ្មានការអនុញ្ញាត្តិ

រក្សាសិទ្ឋដោយ SNTV  ហាមចម្លងដោយគ្មានការរក្សាសិទ្ឋដោយ SNTV  ហាមចម្លងដោយគ្មានការអនុញ្ញាត្តិរក្សាសិទ្ឋដោយ SNTV  ហាមចម្លងដោយគ្មានការអនុញ្ញាត្តិ


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ