ភ្លៀងមួយមេនៅក្រុងព្រះសីហនុ នារដូវប្រាំង បង្កលិចលង់ផ្ទះ​ប្រជាពលរដ្ឋ បង្ករការិះគន់

សង្គមថ្ងៃច័ន្ទុ ទី29 ខែមករា ឆ្នាំ2018 ម៉ោង 9:43 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.ភ្លៀងរដូវប្រាំងមួយមេកាលពីរសៀលថ្ងៃទី២៩មករា២០១៨​បានធ្វើអោយ តំបន់ ភូមិដ្ឋានពលរដ្ឋខ្លះនៅអូរ៥ម្តុំខាងមុខ សាលារៀនបច្ចេកទេស ដុនបូស្កូក្នុងសង្កាត់ លេខ ៤ក្រុងព្រះសីហនុរងនូវការជន់លិចដោយជំនន់ទឹកភ្លៀងមិនគួរអោយជឿ បង្ករអោយមាន​ការ​រិះ​គន់ថាកត្តាទាំងនេះ បណ្តាលមកក្រុមហ៊ុនចិនធ្វើរបងបិតផ្លូវទឹក និង លប់អូររំដោះទឹក ជំនួស​មកវិញលូប្រអប់គ្របពីលើ។

ករណីដែលមានជំនន់ទឹកភ្លៀងជន់លិចនេះពលរដ្ឋនៅតំបន់នោះបានបន្ទោសថាដោយ​​​សារតែមានការដ្ឋាន សំណង់ក្រុមហ៊ុនឯកជននៅក្បែរនោះដាក់លូតូច បិទអូររំដោះ​ទឹក​កន្លង​មក​។ ពលរដ្ឋលើកឡើងថា កន្លងមកអូរនេះមានមាត់អូររហូតទៅ​ដល់ប្រមាណ​ជាង​១០​ម៉ែត្រ ពេល​ភ្លៀងម្តងៗមិនដែលស្ទះចរន្តទឹកហូរឡើយ ប៉ុន្តែក្រោយពីមានការ សាង​សង់​របាំង​ដាក់​លូ​រួមតូចនៅសល់ផ្ទៃអូរ ប្រមាណតែ៥ទៅ៦ម៉ែត្រនោះទើបធ្វើអោយស្ទះចរន្តទឹកហូរហើយ​ករណី​នេះពលរដ្ឋក៍បានស្នើសុំអោយអជ្ញាធរជួយដោះស្រាយ វាយទម្លាយលូទឹកនោះ​ចោល​វិញ​ផង​ដែរ បើមិនដូច្នោះទេ តាមពលរដ្ឋអះអាងថា រដូវវស្សាអាចនឹង​ជន់លិច​ខ្លាំង​ជាង​នេះ​ទៀត ប៉ះ​ពាល់ដល់ភូមិដ្ឋានអ្នកស្រុក។ជុំវិញបញ្ហានេះ នៅមិនទាន់ទទួលបានប្រតិកម្ម​ពី​មន្ត្រីពាក់ពន្ធ័​នៅ​ឡើយគិតត្រឹមព្រលប់ថ្ងៃ២៩មករា២០១៨ ។

​ជុំវិញបញ្ហានេះ លោក នឹងអោយមន្ត្រីក្រោមឪវាទចុះទៅពិនិត្យ ថាតើកាលិចលង់​ផ្ទះ​ប្រ​ជាពលរដ្ឋនេះបណ្តាលមកពីស្ទះលូ ឬ មកពីកត្តាអ្វីនៅពីមុខលូនេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងក្រុងព្រះសីហនុ ព្រះសីហនុ មួយរយះចុងក្រោយនេះ បើ​ទោះបីជាមានការខិតខំស្ទើរកពេលសំរាកគ្មានពីសំណាក់ឯកឧត្តម យន្ត មីនយ៉ាងណាក្តី ដើម្បី​ជួយសំរួលដល់ប្រជាពលរដ្ឋទាំងកិច្ចរដ្ឋបាលនិងកិច្ចការសាធារណះ ក៏នៅមានអ្នក​មាន​​អំ​ណា​ចមួយចំនួន ក៏ដូចជាក្រុមហ៊ុនមួយចំនួនតូចនៅតែបន្តវប្បធម៏រំលោភ​ចំណីអូរធ្វើ​ជា​កម្ម​សិទ្ឋ​របស់ខ្លួន ដោយពុំខ្វាយខ្វល់អំពីផលប៉ះពាល់អ្នកដ៏ទៃនោះទេ ជាក់ស្តែងដូចជា​សំ​ណង់​មួយ​កន្លែងទៀតដែលមានទីតាំងស្ថិតក្នុងអូទី០១ ស្ថិតក្នុងភូមិ០៤សង្កាត់លេខ០៤ ក្រុង​​ព្រះ​សី​ហ​នុ​ទល់មុខស្ថានីយ៏សាំង លឹម ឡុង​ដែលជាកម្មសិទ្ឋ មន្ត្រីម្នាក់នៅភ្នំពេញដែលអះអាងខ្លួនថា ជា​មន្ត្រីនាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ ឈ្មោះ កុសល ទីតាំងកំពុងសាង​សង់​ក្នុងអូនេះ​គឺ​មាន​ប្លង់​កម្មសិទ្ឋ៕ ដោយ វ៉ើន កញ្ញា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ