លោក អនុប្រធានភូមិលេខ០១ នែសង្កាត់លេខ០១ លឹម សំ អឿន ហៅក្រៅ (ចាន់)​កំពង់ជាប់ ចោទពីរបទជំរិតទាប្រាក់​១០០០០០ម៉ឹនដុល្លា ជាថ្នូរធ្វើស្ពានថ្មឆ្លងអូរ

សង្គមថ្ងៃពុធ ទី24 ខែមករា ឆ្នាំ2018 ម៉ោង 8:58 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.ប្រជាពលរដ្ឋចំនូន១៣០ គ្រូសាររស់នៅកក្នុងភូមិលេខ ០១ សង្កាត់ លេខ ០១ ក្រុងព្រះសីហនុបានធ្វើការចោទប្រកាន់ទៅលើលឹម សំ អឿន ហៅចាន់​មានតួនា​ទី​ជា​អនុ​ប្រធានភូមិថាបាន​នឹង​កំពុង​គៀប​សង្កត់ពួកគាត់នូវទឹកប្រាក់ចំនួន១០០០០០ម៉ឹនដុល្លា ជាថ្នូ​រធ្វើ​ស្ពានថ្មឆ្លងអូរ ចូលក្នុងភូមិខណះពេលរដ្ឋាភិបាលកំពុងកំណែរទម្រង់ ចំពោះមន្ត្រីជើងដប់​និង​កំពុងបង្កើនល្បឿនកសាងនូវហេដ្ឋារចនាសម្ព័ន្ឋជូនប្រជាពលរដ្ឋ។

ក្រុមប្រជាពលរដ្ឋជាង១០០គ្រួសារ បានបញ្ជាក់ថា​ ថ្មីៗនេះ​ខណៈពេលបងប្អូនប្រជា ពល​​រដ្ឋក្នុង ភូមិ រូម គ្នាធ្វើការសាងសង់ស្ពានថ្មឆ្លងអូរមួយខ្សែរប្រវែង ១៩ ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ដើម្បី ឆ្លងកាត់អូរ តភ្ជាប់ ពីរផ្លូវក្នុងភូមិ ឆ្ពោះទៅកាន់ផ្លូវធំ (ផ្លូវជាតិ លេខ០៤) ក៏ស្រាប់តែ លិច​មុខលោក អនុប្រធាន ភូមិ លេខ០១ឈ្មោះ លឹម សំ អឿន ហៅចាន់​មកធ្វើ​ការ​ហាម​ឃាត់​មិន​អនុញាត្តិឲ្យសាងសង់ ដោយ អះអាងថា​ស្ពាន ថ្មដែល ប្រជាពលរដ្ឋ​រៀបចំសាងសង់ នោះគឺ បុកចំផ្លូវ​នែដីរបស់ខ្លូន ដូច នេះបើចង់ធ្វើការសាងសង់ លុះត្រាតែប្រជាពលរដ្ឋ ឲ្យលុយគាត់​ចំនួន១០០០០០ (ដប់ម៉ឹនដុល្លាសហរដ្ឋអាមេរិក)ទើបបាន តែបើ មិនអញ្ចឹងទេ​នោះ មិនអាច​សាង​សង់បានឡើយ ហើយក្នុងករណីប្រជាពលរដ្ឋ នៅតែបន្ត សាង សង់ គាត់គំរាមថា នឹង​ហៅ​កម្លាំងប្រដាប់អាវុធ ចាប់ដាក់ កុគដាក់ច្រវ៉ាក់មិនឲ្យនណាម្នាក់ រូចខ្លូន ឡើយ(ចង់​ដឹង​សាក់​មើល)​។

បងស្រីឈ្មោះ ស៊ុន មុំ ភេទ ស្រី អាយុ៥៧ឆ្នាំ ជាតំណាង​ប្រជាពលរដ្ឋ ជុំវិញបញ្ហរខាង លើនេះនិយាយរៀបរាប់​ប្រាប់ឲ្យដឹងថា​ ស្ពាន​ថ្មចាក់បេតុង ទំហំបណ្តោយ​ប្រវែង ១៩​ម៉ែត្រ និង​ទទឹង​ប្រវែង៤ម៉ែត្រខាងលើនេះ គឺជាការចំណាយថវិការរូមគ្នារបស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​​ភូមិ​ដើម្បី ប្រើប្រាស់ជាសាធារណៈទុកជាសម្បត្តិ របស់រដ្ឋ​មិនមែនសំរាប់បំរើឲ្យផល​ប្រយោជ​ន៏ ឲ្យបុគ្គល់ណា ម្នាក់ឡើយ ហើយចំណុចដែលសាងសង់ស្ពាននេះក៏មិនមានការប៉ះពាល់ លើ​ដី​កម្មសិទ្ធិឯកជន របស់ បុគ្គល់ ណានោះដែរ គឺធ្វើឆ្លងអូរ ពីរផ្លូវម្ខាង ទៅផ្លូវម្ខាងទៀត ដែល​មាន​ស្រាប់តែប៉ុណ្ណោះ ។ ប៉ុន្តែរ គួរឲ្យចំឡែក​នៅពេលបងប្អូនប្រជាពលរដ្ឋ​ចាប់ផ្តើម រៀបចំកសាង​ស្ពាន ក៏ស្រាប់ ឈ្មោះ​លឹម​សំអឿន ដែលជា អនុប្រធានភូមិនៅក្នុងតំបន់នេះផ្ទាល់ បែរជាមក​ធ្វើការរារាំព្រមទាំងបាន ដឹក ជញ្ជូន​ បង្គោលរបង​ថ្ម យកមកបោះ​រាំង​ទប់ស្កាត់​នៅចំពី​មុខអូរ ​លើផ្លូវ​សាធារណៈ​ ហើយស្រែក​គំរាម​ថា​ខ្លួន​គេ និង​សាងសង់​ផ្ទះ បិទ​ពី​មុខ​ផ្លូវ​មិន​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដើរ​ឆ្លង​កាត់ចេញ​ចូល​លើដីផ្លូវ​របស់​គេ​បានឡើយ ប៉ុន្តែ​បើប្រជាពលរដ្ឋ​ចង់​ធ្វើ​ស្ពាន​នេះ ដើរឆ្លងកាត់លើផ្លូវរបស់គេ លុះ​ត្រា​តែ​សហការ​គ្នា ចូលលុយរួមគ្នា​ រៃអង្គាស​អោយ​បានចំនួន ១០០,០០០ (​ដប់ម៉ឺនដុល្លាអមេរិក) យក​មកប្រគល់អោយរូបគេ ទើបរូបគេ​អាច​ពិចារណា​អនុញ្ញាត​អោយ​បន្តធ្វើស្ពាន​សម្រាប់​ដើរ​ឆ្លង​កាត់ បាន បើនៅតែ​រឹង​ទទឹង​ មិន​ស្តាប់​រូបគេនឹងចាប់ខ្លួន​ដាក់ទោសទណ្ឌជាមិនខានឡើយ នេះជារឿងពិត ដែលបានកើតឡើង​នៅ​រសៀល ថ្ងៃទី២២​ខែ មករា​ឆ្នាំ២០១៨ ថ្មីៗនេះ ។

ជាមួយនឹងបញ្ហារនេះ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ ​បានបញ្ជាក់ថា ពួក​គាត់បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៏ពីរសំណាក់ ថ្នាក់ដឹកនាំអាជ្ញាធរក្រុង នឹងខេត្ត រូចរាល់​ហើយ​ដើម្បីមានវិធានការតាមផ្លូវ​ច្បាប់ នឹងធ្វើការសូមណូមពរផងដែរទៅ​ដល់ថ្នាក់ដឹកនាំអា​ជ្ញា​ធរ​ខេត្ត ចំពោះបុគ្គល់ ឈ្មោះ លឹម សំអឿន ដែលមានឋានៈជាអនុប្រធាន ភូមិ ជាថ្នាក់ដឹកនាំ របស់ប្រជាពលរដ្ឋ ដែលមិនភាពទទូលខុសត្រូវ លើភារកិច្ចរបស់ខ្លូន នឹងសង្គមជាតិ តែបែរជាមកធ្វើបាប លើប្រជាពលរដ្ឋរបស់ខ្លូនទៅវិញ។ ទំង្វើ បែបនេះសូម ថ្នាក់ដឹកនាំក្រុង ខេត្ត មេត្តា គិតឡើងវិញ ផងថាត្រូវទុកមនុស្ស បែប នេះឲ្យនៅ ដឹកនាំ ប្រជាពរដ្ឋតទៅទៀត ឬយ៉ាងណាពីព្រោះ បុគ្គល់ម្នាក់នេះ ប្រជាពលរដ្ឋលែងមិនមានជំនឿទៀត ឡើយ ។

ដោយឡែក សំរាប់​លោក លឹម សំអឿននៅចំពោះមុខក្រុមអ្នកសាពត៏មានបាន​និយាយ​​ថា ដីនៅពីរមុខអូរដែលគោងធ្វើស្ពាន នេះជាដីកម្មសិទ្ធិរបស់ខ្លូន ដូចនេះ ខ្លូនត្រូវតែទាមទា យក ខ្លះៗ​ទើបអាចបើកឲ្យធ្វើដំណើរបាន តែបើមិនអញ្ជឹងទេនោះ មិនបានដាច់ខាត ។

មន្រ្តី​ក្រុម​ព្រឹក្សារសង្កាត់លេខ ០១ បានធ្វើការបញ្ជាក់ថា ចំណុច ដែលលោក លឹម​សំអឿន កាង ធ្វើផ្ទះបិទពីរមុខស្ពាន ឆ្លងអូររបស់ប្រជាពលរដ្ឋ​ខាងលើនេះ​វាជាដីចំណីអូរ សុទ្ធសាធ​ ដូចនេះគ្មានហេតុផលណា ដែលលោក លឹមសំអឿន យកដីនោះ ធ្វើជាកម្មសិទ្ធិ ក្នុងគោលបំណង ជំរិតទាប្រាក់ពីរប្រជាពលរដ្ឋបាននោះឡើយ ហើយបញ្ហារនេះបើលោក លឹម សំអឿន នៅតែរឹង ទទឹង មិន ព្រមបើកផ្លូវឲ្យប្រជាពលរដ្ឋ អាចប្រឈមនឹងផ្លូវច្បាប់ គេចមិន​ផុត​នោះឡើយ។

​ដោយ វ៉ើន កញ្ញា

​រូបពាក់អាវក្រឡាការ៉ូ លើកដៃគំរាមប្រជាពលរដ្ឋ ជាលោក អនុភូមិ

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ