លោក អ៊ុក ដាមរី កំពង់រងការចោទប្រកាន់ ប្រើប្រាស់ ឥទ្ធិពលអំណាចរបស់ខ្លូន រុះរើលំនៅដ្ឋានប្រជាពលរដ្ឋ តំបន់ពយម៉ាចូវ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែមករា ឆ្នាំ2018 ម៉ោង 12:55 នាទី ល្ងាច

 ខេត្តព្រះសីហនុ ៖ លំនៅដ្ឋានប្រជាពលរដ្ឋ ចំនួនប្រមាណ៧ខ្នង រស់នៅតំបន់​ពយម៉ាចូវ ស្ថិត ក្នុង ភូមិ គគីឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុថ្មីនេះ ត្រូវបាន ក្រុម កម្មករឈ្នូល របស់ លោក អ៊ុក ដាមរី មន្រ្តីជាន់ខ្ពស់ កាកបាទក្រហមកម្ពុជា ដែលមានការគាំទ្រពីរ សំណាក់ កង កម្លាំងប្រដាប់អាវុធ យោធា សិករង ខេត្តព្រះសីហនុ នឹងមន្រ្តី សាលា ខេត្ត ចំនួន ប្រមាណ ៣ ទៅ ៤នាក់ ផងនោះ បានធ្វើការុះរើ បំផ្លាច់បំផ្លាញ ទាំងកំរោល ដោយចោទថា ក្រុម ប្រជាពល រដ្ឋ រងគ្រោះ រស់នៅ លើដី កម្មសិទ្ធិ របស់ ពួកគេ។

ក្រុមប្រជាពលរដ្ឋ រងគ្រោះ ជាច្រើន បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា ពួកគាត់បាន រស់នៅ លើដីតំបន់ខាងលើនេះ ជាយូឆ្នាំ មកហើយ មិនដែលមានបញ្ហារអ្វីទេ ​ហើយ ដីនេះ ក៏មិនមែនដីដែល ពួកគាត់ បានដោយទទេនោះដែរ គឺបានមកពីរការទិញលក់ មានការ ទទូល ស្គាល់ត្រឹមត្រូវពីរសំណាក់ អាជ្ញាធរមួលដ្ឋាន តាំងពីរឆ្នាំ១៩៩៦មកម្លេះ ។ .ក្រុមប្រជាពលរដ្ឋ បានបន្តទៀតថាកន្លងមកនៅក្នុងអំឡុងឆ្នាំ ២០០៧ .២០០៨ ពួកគាត់ជាប្រជា ពល រដ្ឋ ចំនួន ប្រ មាណ៤០គ្រូសារ​ដែលរស់នៅលើទីតាំងដីខាងលើ​នេះ ក៏ធ្លាប់បានដាក់ពាក្យស្នើរសុំ ទៅ អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធ សុំធ្វើបណ្ណ័កម្មសិទ្ធិ ស្របច្បាប់ផងដែរ ប៉ុន្តែរ មិនអាចធ្វើបាន ដោយ រដ្ឋាលព្រៃឈើ និយាយថា ដីនេះ ជាដីស្ថិតក្នុងកំរបផែនទីព្រៃឈើបៃតង ឆ្នាំ២០០២ ជាដីរបស់រដ្ឋ ដូច នេះ រឿង ធ្វើប្លង់កម្មសិទ្ធិ បានមិនបាន វាជាការសម្រេច របស់ រាជរដ្ឋា ភិបាល។ ដោយឡែកសំរាប់ ពេលថ្មីនេះ បែរជាមាន ឈ្មោះ អ៊ុកដាម រី ដែលគេស្គាល់ច្បាស់ថា ជាមន្រ្តីជាន់ខ្ពស់ កាក់បាទក្រហាម កម្បូជា ព្រមទាំងបានដាក់ពាក្យ ចូលទៅអជ្ញាធរខេត្ត សុំធ្វើប្លង់កម្ម សិទ្ធិ បង្គប់ ពីលើដី ប្រជាពលរដ្ឋ​ដែលកំពុងរស់នៅទៅវិញ នឹងបានប្រើប្រាស់ ក្រុមកម្មករស៊ី ឈ្នូល នឹង មន្រ្តី សាលាខេត្ត នឹងកម្លាំង ប្រដាប់អាវុធយោធាសិក រង ខេត្ត ព្រះ សី ហនុ ប្រដាប់ដោយអាវិធគ្រប់ដៃ មួយចំនួនដឹកនាំ ឈ្មោះ ប៉ុន សារឿន អតីត រដ្ឋលេខា ធិការ ក្រសូងបរិស្ថាន ចុះមកធ្វើការរុះរើ លំនៅដ្ឋានប្រជាពល រដ្ឋ ឆៅៗ តែម្តង ព្រម ទាំង បាន ធ្វើការគំរាមគំហែង ចាប់ប្រជាពលរដ្ឋ ស្លូតត្រង់ ដាក់គុកដាក់ច្រវ៉ាក់ទៀតផង ។ទង្វើ បែប នេះ គឺជាការរំលោភបំពានទាំងស្រុង ទៅលើ សិទ្ធិសេរីភាពប្រជាពលរដ្ឋ ស្លូតត្រង់ យ៉ាង ពិត ប្រាកដ ។

មន្រ្តីសាលា ខេត្តព្រះសីហនុ ដែលដឹង រឿងច្បាស់ជុំវិញ កិច្ចការខាងលើនេះ បានលូច បង្ហើប ប្រាប់ឲ្យដឹងថា ដីចំណុចដែលមានប្រជាពលរដ្ឋ រស់នៅខាងលើនេះ ពិតជាត្រូវបាន លោក អ៊ុក ដាមរី ដាក់ពាក្យស្នើរសុំ មក អាជ្ញាធរខេត្ត ដើម្បីធ្វើប្លង់កម្មសិទ្ធិស្រប់ច្បាប់ ពិត ប្រាកដ មែន ។ហើយ ជុំវិញ បញ្ហរនេះថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ក៏បាន ឲ្យមន្រ្តីអន្តរវិស័យ ចុះទៅពិនិត្យ មើលជាក់ស្តែង រូច ធ្វើរបាយ ការណ៏ មកថ្នាក់ខេត្តវិញ មិនមែនឲ្យ ក្រុម មន្រ្តី ទាំងនោះ បង្កើតបក្ខពួកនាំគ្នាទៅរុះរើ លំនៅដ្ឋាន ប្រជា ពលរដ្ឋ បែបនេះទេ ។ជុំវីបញ្ហារ នាំគ្នាទៅធ្វើការុះរើ ផ្ទះប្រជាពលរដ្ឋ ឆៅៗដូចនេះ មន្រ្តី សាលា ខេត្ត ដ៏ដែលបាន ធ្វើការ បញ្ជាក់ ថា អ្នកពាក់ព័ន្ធទៅនោះ អាចប្រឈមនឹងផ្លូវច្បាប់គេចមិនផុត នោះទេ បើសិនប្រជា ពលរដ្ឋ ប្តឹង ពីព្រោះ ដីតំបន់នោះជាដីរបស់ រដ្ឋ (ដីគំរបព្រៃឈើឆ្នាំ២០០២) មិនមានហេតុ ផល ណាមួយ រុះរើ ផ្ទះប្រជាពលរដ្ឋ ហើយ យកដីទៅប្រគាល់ ឲ្យបុគ្គលផ្សេង នោះឡើយ ពោលគឺ បើដេញ ត្រូវដេញទាំងអស់ ហើយយកដីនោះ ទុកជាសម្បត្តិរដ្ឋ ទើបជារឿងត្រឹមត្រូវ ។ . ក្រុមប្រជាពលរដ្ឋ រងគ្រោះបានសូមណុំពរ ទៅដល់ មន្រ្តីថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ព្រះសីហនុ នឹងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល សូមមេត្តាជួយរកយុត្តិធម៏ដល់ពួកគាត់ផង ពីព្រោះ ប្រជា ពល រដ្ឋ​ក្រីក្រ ស្លូត ត្រង់ គ្មានកម្លាំង ឯណា ទៅតតាំង ជាអ្នកមានលុយ មានអំណាច់នោះទេ ហើយ ពួកគាត់មិន ប្រឆាំង តវ៉ានោះឡើយ បើសិន ការដេញពួកគាត់ជាគោលការរបស់រដ្ឋ ហើយ យកដីទុកជាសម្បត្តិរដ្ឋនោះ ប៉ុន្តែរផ្ទុយ ទៅវិញបើដេញពួកគាត់ ហើយយកដីនោះទៅ ប្រគាស់ ឲ្យ បុគ្គល់ឯកជនផ្សេងវិញ ពួកគាត់មិនព្រម ដាក់ខាត សុខចិត្តស្លាប់៕​ដោយ វ៉ើន កញ្ញា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ