​ទូ ATM របស់ ធនាគា ABAសាខាខេត្តព្រះសីហនុ ត្រូវបានជនជាតិរ៉ុស្សី វាយកម្ទេចដោយពុំដឹងមូលហេតុច្បាស់លាស់

សង្គមថ្ងៃពុធ ទី03 ខែមករា ឆ្នាំ2018 ម៉ោង 12:51 នាទី ព្រឹក

ខេត្តព្រះសីហនុៈMC.​ជនបរទេសម្នាក់ជាជនជាតិរ៉ុស្សីម្នាក់ នារសៀលថ្ងៃទី០១ខែមករា​ឆ្នាំ២០​១៨ ត្រូវបានកំលាំងការពារសន្តិសុខផ្សារលើក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនភ្លាមៗបញ្ជូនទៅ​កាន់​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្ទាប់ពីជនសង្ស័យខាងលើ បានវាយទូ ATM របស់ ធនាគា ABA ធ្វើអោយខូចខាតខូចខាតស្ទើរទាំងស្រុង។

          ជុំវិញការវាយទូ ATM របស់ ធនាគា ABAនេះ ក្រុមប្រជាពលរដ្ឋមកកាន់ផ្សាលើ​ដែល​បាន​ឃើញ​ហេតុ​ការណ៏បាន និយាយថា ករណីនេះគេសង្ស័យថា មូលហេតុដែលជនជាតិ​រ៉ុស្សី​វាយទូ ATM របស់ ធនាគា ABAនេះ គឺអាចបណ្តាលមកពី ការប្រតិបត្តិការរបស់ទូ ATM របស់ ធនាគា ABA មានការយឺតយ៉ាង ទើបធ្វើអោយជនជាតិ រ៉ុស្សីនោះ មានកំហឹង ហើយក៏​វាយ​កម្ទេចតែម្តង ព្រោះនៅមុនកើតហេតុ គេឃើញជនសង្ស័យ បានចូលទៅក្នុងទូរបើកលុយ ATM របស់ ធនាគា ABA ប៉ុន្តែមួយសន្ទុះក៏ស្រាប់តែលាន់តែសូរក្តាំង បង្ករអោយមានការភ្ញាក់ផ្អើល នៅពេលចូលទៅមើលទើបដឹងថា ជនបរទេសវាយកម្ទេចទូ ATM របស់ ធនាគា ABA។

          ប៉ុន្តែបើទៅបីជាមានអះអាងពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ លោក ឧត្តម សេនីយ៏ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានអះអាងថា មូលហេតុដែលជាជន​ជាតិ​រ៉ុស្សីវាយទូ ATM របស់ ធនាគា ABA នេះគឺបណ្តាលមកពីជនសង្ស័យស្រវឹងស្រាជោគជាំ ភ្លេចភ្លាំងស្មារតីហើយបានចូលវាយទូ ATM របស់ ធនាគា ABAនេះតែម្តង។លោកបន្តថា​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ០០ នាទី មានប្រជាពល​រដ្ឋ​បាន​រាយ​ការណ៍​ថា មានជនបរទេស ០១នាក់ ភេទប្រុស បានវាយទូរ ATM របស់ធានាគារ ABA ដោយ​ដៃ បណ្តាលឲ្យបែកកញ្ចក់ នៅចំណុចមុខផ្សារលើ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ​សីហនុ ។ភ្លាមនោះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងមូលដ្ឋានប៉ុស្តិ៍៤ បានចុះទៅដល់ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ​នៅនឹង​កន្លែង​កើតហេតុ ។ -ជនរងគ្រោះឈ្មោះ ហួរ ទ្រី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិក​ធនា​គា ABA មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ -ជនសង្ស័យឈ្មោះ HAP​YE​H​KO NARCHENKO ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិ រ៉ុស្សី លិខិតឆ្លងដែនលេខៈ ២៣៩៦៣៧ មុខរបរ ទេសចរណ៍ ស្នាក់នៅក្រុម១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ +សម្ភារៈ​ខូច​ខាត៖ បែកកញ្ចក់ទូរ ATM ០១គ្រឿង ។ នៅក្នុងហេតុការណ៍នេះ ជនសង្ស័យបានប្រើ​ដៃ​វាយ​​ទៅលើកញ្ចក់ទូរ ATM បណ្តាលឲ្យបែកកញ្ចក់ ហើយដៃរបស់ជនសង្ស័យ​បាន​មុត​និង​កញ្ចក់ទូរ ATM បណ្តាលឲ្យរយះហូរឈាម ។

ជុំវិញករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី នឹង​បានបញ្ជូនទៅកាន់សាលាតំបូងហើយកាលពីរសៀលថ្ងៃទី០២ មករាឆ្នាំ២០១៨។​​ដោយ វ៉ើន កញ្ញា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ