​អគ្គីសនីយ៏ខេត្តព្រះសីហនុផ្ទុះរឿងមិនប្រក្រតីទៀតហើយ បន្ទាប់ពីបែកធ្លាយរឿងកាប៊ិនភ្លើងផ្លាស់ប្តូរទីតាំងទៅនៅជើងភ្នំ

សង្គមថ្ងៃច័ន្ទុ ទី27 ខែវិច្ឆិការ ឆ្នាំ2017 ម៉ោង 1:43 នាទី ល្ងាច

ខេត្តព្រះសីហនុៈ MC.បន្ទាប់ពីមានរឿងអាស្រូវការលពីប៉ុន្មានឆ្នាំមុន ពាក់ព័ន្ឋការផ្លាស់​ប្តូកា​ប៊ិន​ភ្លើងរដ្ឋ រហូតដល់មានក្រុមអធិការកិច្ចក្រសួងចុះមកព្រមានអោយសាងសង់​នៅទីតាំង​កន្លែង​ដើមកាលពីលោក ឈឹម សឿន នៅជាប្រធានអង្គភាពនោះ ឥឡូវនេះនៅពេលផ្លាស់ប្រធានថ្មី​ លោក ហេង វិសិទ្ឋ ស្រាប់តែ កាប៊ិនភ្លើងរដ្ឋមួយកន្លែងផ្សេងទៀត ដែលមានជាយូ​រមក​ហើយ​នោះ កំពុងត្រៀម​ផ្លាស់​ប្តូរចេញទៅដាក់នៅជើងភ្នំ ដោយទីតាំងចាស់គ្រោងវាយកម្ទេចចោល ស្របពេលគម្រោងសាងសង់បុរី របស់មន្ត្រីប៉ូលីសឋានៈវរៈសេនីយ៏ដ៏មានឥទ្ឋិពលនៃ​ស្នងការ​ដ្ឋាននគរបាលខេត្តព្រះសីហនុ បាននឹងដំណើរការសាងសង់។

          ជុំវិញទៅនឹងគម្រោងនៃការផ្លាស់ប្តូរនេះ ក្រុមមន្ត្រីពាក់ព័ន្ឋមួយចំនួន ក៏ដូចជាប្រជាពល​រដ្ឋនៅក្នុងក្រុងព្រះសីហនុ បានសម្តែងទស្សនៈដូចៗគ្នាដោយដាក់ការសង្ស័យថា វាហាក់បីដូច​ជារឿងដ៏ដែលៗពេកហើយសម្រាប់ខេត្តព្រះសីហនុ ក្នុងអង្គភាពអគ្គីសនី នាមួយរយះចុង​ក្រោយ​នេះ(ជំនាន់លោក ឈឹម សឿន រហូតមកដល់ជំនាន់លោក ហេង វិសិទ្ឋ) កាប៊ិនភ្លើង​មួយ​ចំនួន​ត្រូវបានគ្រោងនឹងផ្លាស់ប្តូរជាបន្តបន្ទាប់ ប៉ុន្តែអាក់ខានទៅវិញដោយសារអធិការ​កិច្ច​ក្រសួងចុះមកហាមឃាត់ តែពេលនេះ កាប៊ិនភ្លើងមួយកន្លែង តាមបណ្តោយផ្លូវសេតេ ស្ថិត​ក្នុង​ភូមិ​០២សង្កាត់លេខ៣ក្រុងព្រះសីហនុ ចំមុខបុរី គឹង​សុខាត្រូវបានបែកធ្លាយព័ត៏​មានថា គ្រោង​​នឹងកម្ទេចចោល ទៅសាងសង់កន្លែងថ្មី ដោយទីតាំងនេះ ធ្វើជាសូនច្បាររបស់បុរីវិញ។ពាក់ព័ន្ឋ​បញ្ហា​នេះជាហេតុធ្វើអោយពួកគាត់មានសម្ងល់យ៉ាងខ្លាំងថា ចុះកាលពីបុរីមិនទាន់កើត​ហេតុ​អី​កា​ប៊ិន​​ភ្លើងនេះមិនមានគម្រោងផ្លាស់ប្តូរ។ នៅពេលមានបុរីកើតឡើងកាប៊ិនភ្លើងចេះតែ​មាន​ជើង​ដើររហូត​អញ្ចឹង តើមកពីការឃុបគ្នារវាងម្ចាស់បុរី នឹង អង្គភាពអគ្គីសនី រឺ មកពីពីតាំងចាស់​ខុសលក្ខណះ​បច្ចេកទេស។ហេតុនេះក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ ដែលពុំមានជំនាញ​លើ​ផ្នែក​បច្ចេកទេសអគ្គីសនីយ៏នេះ សូមស្នើរទៅស្ថាប័នពាក់ព័ន្ឋ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​​រ៉ែ និង ថាមពល សូមមេត្តាពិនិត្យលើបញ្ហានេះផង ថាតើការផ្លាស់ប្តូរទីតាំងកា​ប៊ិន​ភ្លើង​នេះ ជាការសម្រេចរបស់ក្រសួង  ឬ ជាការសម្រេចរបស់ លោក ហេង វិសិទ្ឋ ប្រធាន​អង្គ​ភាព​អគ្គីសនីយ៏ខេត្តព្រះសីហនុ ហើយមកពីមូលហេតុអ្វីដែរ ។

          ឆ្លើយតបទៅនឹងការចោទប្រកាន់ ក៏ដូចជាការដាក់ការសង្ស័យ ថាក្រុមហ៊ុន លោក គឹង សុខា ដែលមានលោក ឆឹង សុខា ជាម្ចាស់ភាគហ៊ុនធំរបស់បុរីនេះ បានឆ្លើយថា ចំពោះការ​ផ្លាស់​ប្តូរកាប៊ិនភ្លើងនៅមុខបុរីនេះ វាមិនពាក់ព័ន្ឋ ជាមួយលោក ទេ គឺអ្វីៗសម្រេចលើអគ្គីសនី ដែលជាស្ថាប័នជំនាញ បើអង់លោក សារព័ត៏មានចង់ដឹងទៅសួរលោក ប្រធានអង្គភាពអគ្គី​សនីយ៏វិញទើបប្រសើរ។

          ដោយឡែក ហេង វិសិទ្ឋ ប្រធានអង្គភាពអគ្គីសនីយ៏ ខេត្តព្រះសីហនុ បានឆ្លើយនឹង​សំនួរ យ៉ាងខ្លីថា អ្នកណាចោទខាងអគ្គីសនីយ៏ សូមទៅសួរអ្នកនោះវិញចុះថាដឹង​រឿងនេះ​ពី​ណា បើអ្នកសារព័ត៏មានមិនស្តាប់លោកៗនឹងបិតទូរស័ព្ទ រួចហើយក៏បានបិទទូរស័ព្ទភ្លាមដែរ។

          ទាក់ទិនទៅនឹងភាពមិនប្រក្រតី របស់បុរី លោក ឆឹង សុខា លោក អ៊ី សុខឡេង អភិ​បាល​ក្រុងព្រះសីហនុ បានថ្លែងបញ្ចាក់ថា  ចំពោះបញ្ហាសំណង់របស់បុរីលោក ឆឹង សុខា ទាំងនោះ​មុខវត្តអូត្រេះ និង ចំណោទរ៉ាដែលកំពុងសាងសង់នោះ សុទ្ឋតែពុំទាន់មាន​ច្បាប់​ទាំងអស់ ហើយលោកបានកោះហៅធ្វើការណែនាំ និង ផ្អាកសកម្មភាពសាងសង់រងចាំ​ច្បាប់​សាងសង់រួចរាល់ហើយជាមុនសិន ប៉ុន្តែ ឆឹង សុខា ពុំបានអនុវត្តន៏ទៅតាមអ្វីដែលសាលា​ក្រុង​ណែនាំនោះទេ ហើយរឿងនេះលោកក៏បានធ្វើរបាយការណ៏ទៅថ្នាក់អភិបាលខេត្តហើយដែរ។​និយាយអោយត្រង់ទៅក្នុងនាមលោក ជាអភិបាល​ក្រុងព្រះសីហនុ លោកក៏មិនយល់ដែរថា​ លោក ឆឹង សុខា ពុំដឹងអាងខ្នងអ្វីទេ បានជាញឹកញ់ាប់តែងតែធ្វើសកម្មភាពផ្គើន​ទៅនឹងសេច​ក្តី​ណែនាំរបស់រដ្ឋបាលក្រុង ព្រោះយោងតាមផ្លូវច្បាប់ គ្រប់អាជីវកម្មមួយចំនួន បូកទាំង​ការ​បំបែកដីឡូរ ការសាងសង់សំណង់គ្រប់ប្រភេទ ត្រូវតែឆ្លងកាត់ការសម្រេចពីរដ្ឋបាល​ក្រុង​ជា​មុន​សិន ទើបអាចធ្វើសកម្មភាពជាក្រោយ បើពុំនោះទេគឺអនុវត្តន៏ផ្ទុយពីច្បាប់ហើយ។​ដោយ វ៉ើន កញ្ញា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ