ជនជាតិបង្ករគ្រោះថ្នាក់ចរាចរណ៏នៅស្រុកព្រៃនប់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាតំបូងហើយ នាព្រឹកថ្ងៃទី០៨វិច្ឆិការនេះ

សង្គមថ្ងៃពុធ ទី08 ខែវិច្ឆិការ ឆ្នាំ2017 ម៉ោង 1:32 នាទី ល្ងាច

ខេត្តព្រះសីហ​នុៈ ជនបរទេសម្នាក់ ដែជាប់ព័ន្ឋករណីបង្ករគ្រោះ ថ្នាក់ចរាចរណ៍ កាលពី​ម៉ោង​១.៣៩ រសៀលថ្ងៃ៦វិច្ឆិកា២០១៧ នៅចុះនុចនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះ​សីហនុ នាព្រឹកថ្ងៃទី០៨វិច្ឆិការនេះ ត្រូវបានបញ្ជូនទៅកាន់សាលាតំបូងហើយ ដើម្បីផ្តន្ទា​ទោសតាមផ្លូវច្បាប់។

លោកឧត្តម សេនីយ៏ ឯកអ៊ី សុខា ស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ បានអោយ​ដឹងថា បន្ទាប់ពីបានរកឃើញថា ជនជាតិចិនខាងលើមានកំហុសក្នុងករណី​គ្រោះថ្នាក់​ចរា​ចរណ៏​ បង្ករអោយជនបរទេសដូចគ្នាជាជនជាតិវៀតណាម រងរបួសធ្ងន់ធ្ងរនោះត្រូវបាន​បញ្ជូន​ទៅកាន់សាលាតំបូងហើយ។ប្រភពដ៏ដែលបានបន្តថាកាលពី ព្រឹកថ្ងៃ០៨.វិច្ឆិកា.២០១៧នេះ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បាន បញ្ជូនជនសង្ស័យ ដែលជាជនជាតិចិនមួយរូប ឈ្មោះ​HAO LAlPING អាយុ៤២ឆ្នាំ ជាវិស្វករសំណង់ មកធ្វើការនៅក្នុងប្រទេសកម្ពុជា ជាប់​ពាក់​ព័ន្ធនិងបទល្មើស បង្ករគ្រោះ ថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តនៅលើផ្លូវជាតិ​លេខ​៤ក្នុងឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខាស្នងការរង​នគរ​បាលខេត្តព្រះសីហនុអោយដឹងថា គ្រោះថ្នាក់ ចរាចរណ៍នេះកើត ឡើងលើផ្លូវជាតិ លេខ​៤​ចន្លោះ គីឡូម៉ែត្រ ១៥៧.១៥៨ស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ កាល​ពីម៉ោង១.៣៩ រសៀលថ្ងៃ៦វិច្ឆិកា២០១៧ រវាងរថយន្តនិងរថយន្ត ទិសដៅបញ្ច្រាសគ្នា គឺរថយន្តម៉ាក High lander ពណ៏ស្ក ស្លាកលេខភ្នំពេញ 2AG 0114 មានទិសដៅទៅ​ក្រុង​ព្រះសីហនុ បើកបរដោយឈ្មោះ HAO LAIPING ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់​នៅ​ខេត្តព្រះសីហនុ បុកប៉ះជាមួយរថយន្តម៉ាក High Landerពណ៏ ស្លែ ស្លាក លេខ ភ្នំពេញ​2AQ 3136 បើកបរដោយឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិ ព្រៃព្រីង សង្កាត់ចោមចៅ ភ្នំពេញ និងមានអ្នករួមដំណើរ ម្នាក់ ឈ្មោះNGUYEN​XU​AN​BINH​ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ទីក្រុង ហាណូយ ប្រទេស​វៀត​ណាម(រងរបួសធ្ងន់)។ក្នុងឪកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ក៏បាន​អំពាវ​នាវ ដល់អ្នកបើកបរទាំងសូមមេត្តា គោរពច្បាប់ចរាចរណ៏​ទាំងអស់ មិនថា ជនជាតិខ្មែរ​ឬ​ជន​បរទេសនោះទេ  ប្រសិនបើសមត្ថកិច្ចរកឃើញថា បានបង្ករគ្រោះថ្នាក់​ចរា​ចរណ៏ បង្ករផលប៉ះ​ពាល់ដល់អ្នកដ៏ទៃ អ្នកនោះត្រូវតែជាប់ទោសជាក់ជាពុំខាន ជាក់ស្តែងកន្លងមកសមត្ថ​កិច្ច​តែង​តែបញ្ជូនជនជាតិចិនដែលបង្ករគ្រោះថ្នាក់ចរាចរណ៏តាមទីសាធារណះទៅតុលាការ ផ្ទុយពី​ពាក្យ​ចោទប្រកាន់ថា សមត្ថកិច្ចជំនាញ មិនបានចាត់វិធាការណ៏ទៅលើជនជាតិចិន៕​ដោយ វ៉ើន កញ្ញា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ