អ្នកស្រី​រ៉ែម ផលចាន់លី ​បន្តរងការចោទប្រកាន់​ពីប្រជាពលរដ្ឋ​ចំនួន​ប្រមាណជាង២០០គ្រូសារ​ ជុំវិញការរំលោភបំពាន់ដីចំនុចពយម៉ាចូវ

សង្គមថ្ងៃពុធ ទី01 ខែវិច្ឆិការ ឆ្នាំ2017 ម៉ោង 8:31 នាទី ព្រឹក

ខេត្តព្រះសីហនុ៖បន្ទាប់ពីមានក្រុមគណះកម្មាធិការថ្នាក់ស្រុក និង ខេត្តប្រមាណ៦នាក់ចុះ​ធ្វើ​ កំណត់ព្រុំដីលើតុ ស្ងាត់ៗកាលពីព្រឹកថ្ងៃទី៣១តុលាមកប្រជាពលរដ្ឋ​ចំនួនប្រមាណ​ជាង​​២​០០​គ្រូ​សាររស់នៅភូមិ គគី ឃុំ បិតត្រាំង ស្រុកព្រៃ នប់ខេត្តព្រះសីហនុ បាន ប្រឆាំងតវ៉ា ដាច់​ខាត​បើ​សិនជា អាជ្ញាធរ ខេត្តសម្រេច កាត់ដីរបស់ពួកគាត់ ដែលកំពុងកាន់កាប់រស់​នៅ​ប្រគាល់​ទៅ​ឲ្យ ស្រ្តីឈ្មោះរ៉ែម ផល ចាន់លី ជាមនុស្សមកពីរខេត្ត កំពុងស្ពឺគ្រប់​គ្រងកាន់​កាប់។

ការប្រឆាំង ខ្លាំងៗបែបនេះត្រូវបានប្រជាពលរដ្ឋធ្វើឡើង ខណៈពេលអាជ្ញាធរខេត្ត​បាន​ចេញ លិខិតបង្គាប់ការ លេខ ០២៨ ចុះថ្ងៃទី១៨ តុលា ឆ្នាំ២០១៧ ឲ្យមន្រ្តីជំនាញពាក់ព័ន្ធ​ចុះ​ធ្វើការ វាស់ វែង ដីតំបន់ពួកគាត់កំពង់រស់នៅប្រគាល់ទៅឲ្យ ឈ្មោះ រ៉ែ ផលចាន់ លីនឹងក្រុម​បក្ខ​ពួកចំនួន០៥គ្រូសារ ផ្សេងទៀត ដើម្បីបំពេញបែបបទធ្វើប្លង់កម្មសិទ្ធិស្របច្បាប់។ ក្រុមការ​ងារ​របស់អាជ្ញាធរខេត្តដឹកនាំ ដោយ លោក អ៊ី ធារិន នាយកស្តីទី អន្តរវិស័យ នៅព្រឹកថ្ងៃទី៣១ ខែ តុលាឆ្នាំ២០១៧ បានចុះអនុវត្តន៏ លិខិត បង្គាប់ការខាងលើ នេះ​ជាលទ្ធផល មិនធ្វើ​ការ​វាស់វែង ទេ នឹងមិនបានចុះធ្វើការពិនិត្យជាក់ ស្តែង លើទីតាំងដីទំនាស់នេះឡើយ គឺបានត្រឹម​តែ​ធ្វើកំណត់ហេតុទទូលស្គាល់លើគំនូស ផែនទី ក្រៅផ្លូវការបង្ហាញពីរទីតាំងដី ដែលអ្នកស្រី រ៉ែ ផលចាន់ លី ជួលឲ្យគេគូសកន្លងមកតែប៉ុណ្ណោះ ។

ក្រុមប្រជាពលរដ្ឋ បានធ្វើការបញ្ជាក់ថាដីដែលអ្នកស្រី​រ៉ែ ផល ចាន់ លី បានស្នើរសុំ ទៅអាជ្ញាធរខេត្ត ក្នុងតំបន់ខាងលើនេះ បើអាជ្ញាធរខេត្តសម្រេចឲ្យមែន នោះទំនាស់ រវាង ប្រជាពលរដ្ឋចំនួនជាង២០០គ្រូសារ នឹង បុគ្គល់ស្រ្តី ឈ្មោះ រ៉ែផល ចាន់ លី នឹងកើតឡើងយ៉ាង ពេញ បន្ទុកហើយ មិនអាចគេចផុតនោះទេ។ ក្រុមប្រជាពលរដ្ឋ​បានធ្វើការបញ្ជាក់ទៀតថា អ្នកស្រី រ៉ែ ផលចាន់ លី មិនមានដីនៅក្នុងតំបន់ នេះជាង២០ហិកតា ដូចដែលគាត់បាន​អះ​អាងនោះទេ គឺគាត់មានដីទំហ៊ំប្រមាណ ១ហិកតា ៧០អា ដែលបានទឹញពីឈ្មោះ ឈឹម សុផាត តែប៉ុណ្ណោះ ហើយបច្ចុប្បន្ន រវាងលោក ឈឹម សុផាត នឹង អ្នក ស្រី រ៉ែ ផលចាន់ លី កំពុងប្តឹងផ្តល់គ្នា​នៅក្នុងសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ ដោយ​សារតែ អ្នកស្រី រ៉ែ ផលចាន់លី ទិញដីមិនឲ្យលុយគ្រប់ចំនួន ដូចនេះគ្មានហេតុ​ផល​អីដែលអ្នកស្រីរ៉ែផល ចាន់លី មកធ្វើការអះអាងនឹងចោទថា ប្រជាពលរដ្ឋជាង២០០គ្រូសារ រស់នៅលើដីរបស់គាត់នោះ ឡើយ។ហើយបញ្ហារនេះ មន្រ្តីជំនាញពាក់ ព័ន្ធ​ជាពិសេស ថ្នាក់​ដឹក​ខេត្ត ព្រះសីហនុ គួររធ្វើ​ការ​ពិនិត្យ ឡើង វិញនូវ រាល់ឯកសារ ការទិញលក់ដី ក៏ដូច​ជាការ​តំម្លើងគំនូសប្លង់​ផែនទី​បង្ហាញ​ទីតាំងដី របស់ អ្នក ស្រីរ៉ែ ផលចាន់លី កំពុងយក​មក​ប្រើប្រាស់​ជាផ្លូវការ តើ វាមាន​លក្ខណៈ​ស្របច្បាប់ដែរទេពី ព្រោះ ដីនេះជាដីរបស់រដ្ឋ ស្ថិតនៅ​ក្នុងកម្រប​ព្រៃឈើបៃផែនទីឆ្នាំ២០០២ ។សរុបសេចក្តីមក បើដីនេះ ដកហូត ពីរប្រជាពលរដ្ឋ ហើយ​ប្រគាល់​ទៅបុគ្គល់រ៉ែ ផលចាន់លី ធ្វើជាកម្មសិទ្ធិឯកជន ពួកគាត់ជាប្រជាពលរដ្ឋ​មិនព្រម​ដាច់​ខាត បើទោះជាត្រូវធ្វើការតវ៉ា​ដល់​ណា​ក៏ដោយ ប៉ុន្តែរបើសិនជាគោលការរបស់រដ្ឋ ពួក គាត់​មិនតវ៉ានោះឡើយ។

ដោយឡែកសំរាប់ លោក អ៊ី ធារិន នាយកស្តីទី អន្តរ​វិស័យ​សាលាខេត្តព្រះសីហនុ ជុំ​វិញ​បញ្ហរខាងលើនេះ បាន ធ្វើការបញ្ជាក់ថា ក្រុមការងារមន្រ្តីជំនាញពាក់ព័ន្ធដែល​ចុះ​មក​ធ្វើ​ការ​ព្រឹកនេះគឺ ចុះ មកធ្វើការ វាស់វែង នឹងធ្វើការពិនិត្យជាក់ស្តែង លើទីតាំងដីដែល អ្នក ស្រី រ៉ែ​ផលចាន់ លី បានស្នើរ សុំ ទំហ៊ំប្រមាណ ២៥ ហិកតា ​ដើម្បីធ្វើរបាយ ការណ៏ ទៅថ្នាក់​ដឹក​ខេត្ត ហើយជាលទ្ធ ថ្នាក់ដឹកនាំខេត្ត សម្រេច យ៉ាងណា នោះ លោកមិនទាន់ដឹង នោះទេ។ លោក ឌី​សុខុម នាយខណ្ឌរដ្ឋាល ព្រៃឈើ ខេត្តព្រះសីហនុ បានធ្វើការអះអាងថា ដីតំបន់ ខាងលើនេះ​ជាដី ស្ថិតនៅក្នុង ផែនទីគម្របព្រៃឈើបៃរតង ឆ្នាំ២០០២ ជាដីរបស់រដ្ឋ មិនអាច​ផ្តល់បណ្ណ័ កម្មសិទ្ធិស្របច្បាប់ឲ្យទៅបុគ្គល់ណាម្នាក់បានទេ បើសិនជារាជរដ្ឋាភិបាល​មិន​ទាន់​សម្រេច ធ្វើអនុ ប្រយោគកាត់ខ្វៀល ចេញពីដីរដ្ឋ។

.គួរំលឹកផងដែរថាដីតំបន់ខាងលើនេះកន្លងមកអាជ្ញាធរខេត្តតែងតែបង្កើតគណៈកម្មការចុះមកធ្វើការរុះរើ ផ្ទះសម្បែង ប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសារ ហើយ សំរាប់ ផ្ទះចាំដី​របស់​អ្នកស្រី​រ៉ែ​ផល ចាន់ លី ដែលសាងសង់លើទំហ៊ំដីប្រមាណជាង១ហិកតានោះ ក៏ត្រូវអាជ្ញា​ធរ​ខេត្ត បញ្ជារឲ្យធ្វើការរុះរើដែរ ដោយចោទថាជាក្រុមអនាធិតេយ្យ រំលោភបំពានដីរដ្ឋ ដូច​ភាគី​ប្រជាពលរដ្ឋដែរ ប៉ុន្តែរសំរាប់ពេលនេះ បែរជា ឃុបឃិតគ្នាចង់យកដី​ទាំងនោះ​ប្រគាល់​ឲ្យអ្នក​ស្រី រ៉ែម ផលចាន់លី ទៅវិញ ៕ដោយ វ៉ើន កញ្ញ៉ា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ