ស្នងការដ្ឋាននគរបាលខេត្ត ប្រជុំផ្សព្វផ្សាយ ឯកសារស្តីពី ឧបាយកលសកម្មភាព បដិវត្តពណ៌ នៅកម្ពុជា ។

សង្គមថ្ងៃសុក្រ ទី27 ខែតុលា ឆ្នាំ2017 ម៉ោង 7:02 នាទី ល្ងាច


ខេត្តព្រះសីហនុ= នៅរសៀលថ្ងៃទី27.10.2017​ ​នៅសាលប្រជំុ សាលាខេត្តព្រះសីហនុ​ 

       ពិធីផ្សព្វផ្សាយនេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពី អស់លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន ​​លោកនាយ-នាយរងការិ.​ លោកនាយ-នាយរងផ្នែក លោកអធិការ-អធិការរងនគរបាលក្រុង-ស្រុក និងនាយ-​នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលឃំុ-សង្កាត់ សរុបទាំងអស់ចំនួន 378នាក់​ ។
+ក្នុងពិធីផ្សព្វផ្សាយនេះ បានចាក់បញ្ចាំងស្លាយបង្ហាញរូបភាព និងសកម្មភាព នៃឧបាយកលសកម្មភាពបដិវត្តពណ៌ ដោយមានការពន្យល់ខ្លឹមសារ​​ ពីលោកឧត្តម សេនីយ៍ ស្នងការនគរបាលខេត្ត ។ ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំ និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ​​​ ប្រឆាំងដាច់ខាតរាល់ឧបាយកលសកម្មភាពបដិវត្តពណ៌នៅកម្ពុជា ។
+ជាចុងក្រោយ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានផ្តាំផ្ញើឲ្យអស់លោក លោកស្រី ដែលបានចូលរួមនាឱកាសនេះ ពេលត្រឡប់ទៅវិញសុំឲ្យជួយ ផ្សព្វផ្សាយពន្យល់ដល់ មន្ត្រីក្រោមឱវាទ​ ក្រុមគ្រួសារ សាច់ញ្ញាតិ និងបងប្អូនប្រជា ពលរដ្ឋ ឲ្យបានយល់អំពីឧបាយកលពិសពុលរបស់គណបក្សប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ​ហើយចូលរួមគាំទ្រ ការពារ ថែរក្សាសន្តិភាពនៅកម្ពុជា ព្រមទាំង​ប្រឆាំងដាច់ខាតរាល់ឧបាយកលសកម្មភាពបដិវត្តពណ៌ទាំងនេះ ​។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាជ្រាបតាមការគួរដោយក្តីអនុគ្រោះ ។ដោយ  វ៉ើន  កញ្ញ៉ា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ