មកលេងបងប្អូនចេញទៅវិញជួបគ្រោះថ្នាក់ចរាចរណ៏គួរអោយអាសូរ

សង្គមថ្ងៃច័ន្ទុ ទី23 ខែតុលា ឆ្នាំ2017 ម៉ោង 6:52 នាទី ព្រឹក

ខេត្តព្រះសីហនុៈMC.យុវជនចំនួន០២នាក់បងប្អូនបង្កើត បានរងរបួសធ្ងន់ក្នុងហេតុការណ៏​គ្រោះ​ថ្នាក់ចរាចរណ៏ ខណះពេលជិះម៉ូតូចេញ​ពីបន្ទប់បងប្អូនជីដូនមួយត្រឡប់ទៅផ្ទះ ។ហេតុ ការណ៏​នេះបានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី ២២តុលាឆ្នាំ២០ ១៧នៅ ចំនុចផ្លូវបំបែកអាឡាំងដឺឡុង ស្ថិតក្នុងភូមិ០១សង្កាត់លេខ០១ក្រុងព្រះសីហនុ។

          យោងតាមប្រភពសមត្ថកិច្ចចរាចរណ៏ខេត្តព្រះសីហនុ បានអោយដឹងថា នៅវេលា​ម៉ោង​កើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងបង្ករឡើងដោយរថយន្តធន់ធំមិនស្គាល់ម៉ាកបានប៉ះគ្នាជាមួយមួយគ្រឿង ម៉ាកហុងដា សេ​១២៥​សេរី២០១៤ពណ៏ខ្មៅ​បាក់​ស្លាក​លេខ ភ្នំពេញ 1CD 7432បើកបរក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា(ម៉ូតូចេញពី​ក្រុង​ឯរថ​យន្ត​ចេញពីក្រុង)​ បណ្តាលអោយមនុស្សចំនួន០២នាក់រងរបួសធ្ងន់ រីឯ រថយន្តរត់គេចខ្លួន​ក្រោយ​កើត​ហេតុ។ជនរងគ្រោះទី០១ឈ្មោះ គិន ចាន់ ណា ភេទ ប្រុស អាយុ ២៤ឆ្នាំ (ផុងលលា៏ បាក់​ដៃ​ស្តាំពីកំណាត់) និង ឈ្មោះ គិន ចាន់​ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ រងរបួស​ធ្ងន់(ដាច់​ជើង​ស្តាំ​បែកក្បាលលើចឹញ្ចើមដល់ឆ្អឹង) អ្នក​ទាំង​ពីរជាបងប្អូនបង្កើត មានទីលំនៅស្រុកដង​ទង់​ខេត្ត​កំពត ស្នាក់នៅបណ្តោះអាសន្នភូមិ​ស្មាច់​ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

          ដោយឡែកយោងតាមប្រភពសាច់ញ្ញាត្តិ(បងប្អូនជីដូនមួយ)ជនរងគ្រោះបានអោយដឹងថា នៅមុនកើតហេតុជនរងគ្រោះទាំងពីរបានទៅលេងបន្ទប់ជួលរបស់ខ្លួននៅមុខរោង​ចក្រញូ​ស្តា ហើយក៏បានត្រឡប់ទៅកន្លែងធ្វើការវិញនៅស្មាច់ដែង​ព្រោះមេឃរងភ្លៀង ប៉ុន្តែគ្រាន់តែ​ជន​រងគ្រោះចេញបានបន្តិចភ្លៀងបានធ្លាក់ខ្លាំង ហើយក៏ពុំបានដឹងថា ជនរងគ្រោះជួបគ្រោះ​ថ្នាក់​​ចរាចរណ៏ពេលកំពុងភ្លៀងនោះទេ ទើបតែសមត្ថកិច្ចទូរស័ព្ទទើបដឹង៕ដោយ វ៉ើនកញ្ញ៉ា

ហាមយកអត្តបទនិងរូបភាពទៅផ្សាយបន្តដោយគ្មានការអនុញ្ញាត្តិពីអង្គភាពSNTV Breakingnews


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ