លោកនង ឆុនសមាជិក សមាគន៍ អតីតយុទ្ធជនចូលនិវត្តន៍ទទួលអំណោយក្រុមកាងារគណៈកម្មាធិការ សមាគមន៍ អតីតយុទ្ធជនកម្ពុជាស្រុកព្រៃនប់ 

សង្គមថ្ងៃព្រហស្បត្តិ៍ ទី19 ខែតុលា ឆ្នាំ2017 ម៉ោង 3:53 នាទី ល្ងាច

ស្រុកព្រៃនប=នៅរសៀលថ្ងៃទី១៩តុលា២០១៧នេះ ក្រុមកាងារគណៈកម្មាធិការ សមាគមន៍ អតីតយុទ្ធជនកម្ពុជាស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ញ៉ែម ចំរើន ប្រធានកម្មាធិការសមាគន៍ តំណាង ឯ.ឧ ហេង ប៊ុនទីប្រធានកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានចុះសួសុខទុក លោកនង ឆុនសមាជិក សមាគន៍
អតីតយុទ្ធជនចូលនិវត្តន៍
ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងមានជំងឺសម្រាកព្យាបាននៅផ្ទះស្ថិតក្នុង
ភូមិ/ឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
នៅក្នុងការចុះសួរសុខទុកនោះក្រុមកាងារបានពាំនាំអំណោយមួយចំនួនយកទៅជូន ក្នុងនោះមាន
១- ឯ.ឧ ហេង ប៊ុនទីនិងលោកជំទាវ អង្ករក្រអូបចំនួន២បាវ៥០គីឡូក្រាម និងថវិការ២០ម៉ឺនរៀល
២-​ លោក សរ កក្កដាអភិបាលស្រុកព្រៃនប់ថវិកា២០ម៉ឺនរៀល
៣-លោកវរសេនីយ៍ត្រីញ៉ែម ចំរើនថវិការ១០ម៉ឺនរៀល
៤-លោកវរសេនីយ៍ទោព្រំ អុនថវិការ១០ម៉ឺនរៀលនិងអង្ក២៥គីឡូក្រាម
៥-លោកវរសេនីយ៍ទោ ហេង សុវណ្ណថវិការ១០ម៉ឺនរៀលនិងអង្ករ៥០គីឡូក្រាម ។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ