រដ្ឋបាលស្រុកព្រៃនប់ បន្តស្វែងរកដំណោះស្រាយជុំវិញបញ្ហាសម្រាម

សង្គមថ្ងៃព្រហស្បត្តិ៍ ទី19 ខែតុលា ឆ្នាំ2017 ម៉ោង 2:08 នាទី ល្ងាច

ខេត្តព្រះសីហនុៈ MC.​ជាកិច្ចឆ្លើយតបទៅបញ្ហាប្រឈមទាក់ទិនទៅនឹងបញ្ហាសម្រាម​នៅក្នុង​ស្រុក​​ព្រៃនប់ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៨តុលា២០១៧នេះ លោក សរ កក្កដាអភិ​បាល​ស្រុកព្រៃនប់ បានជួបពិភាក្សារ ជាមួយប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាន អាជីវករ សំណេះសំណាល បញ្ហាតំលៃសេវាថ្លៃប្រមូលសំរាមប្រចាំខែ ក្នុងផ្សារ ក្បែប្រជុំជន និងដំបន់​ផ្សេងទៀត ជាពិសេសក្នុងនិងក្បែប្រជុំជនផ្សារវាលរេញ ដើម្បីរដ្ឋបាលស្រុកស្វែងរកដៃគូ ក្រុម​ហ៊ុនមកប្រមូលសំរាមក្នុងតំបន់នេះ ហើយឲសំស្របទៅនិងតំលៃឯកភាព​សំណាក់ប្រជាពល​រដ្ឋ និងក្រុមហ៊ុន​។

          ថ្លែងក្នុងកិច្ចពិភាក្សានេះផងដែរ​លោក សរ កក្កដាអភិ​បាល​ស្រុកព្រៃនប់ បានអំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋ សូមមេត្តារក្សាអោយបាននូវអនាម័យបរិស្ថាន ខណះពេល​ស្រុក​ព្រៃ​នប់ ពុំទាន់រកដៃគូរវិនិយោគលើបញ្ហាសម្រាមនេះបាន បន្ទាប់ពីក្រុមហ៊ុនស៊ិនទ្រី បានផ្អាក​សកម្ម​ភាពប្រមូលសម្រាមដោយ អាជ្ញាធរក្រុងព្រះសីហនុ ប្រគល់ភារកិច្ចទៅអោយក្រុម​ហ៊ុន​ថ្មីKSWM  ​ជាអ្នកប្រមូលសម្រាមបន្ត។ហេតុនេះ គោលបំណងនៃកិច្ចប្រជុំ នាថ្ងៃនេះគឺ រដ្ឋ​បាល​ស្រុកព្រៃនប់ ចង់បាននូវការសំណូមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ អាហារ​ដ្ឋានអាជីវករ ជុំវិញបញ្ហាតម្លៃសេវាប្រមូលសម្រាម ងាយស្រួលរដ្ឋបាលស្រុក ធ្វើរបាយការ​ណ៏​​ទៅថ្នាក់ខេត្ត ដើម្បីស្វែងរកដៃគូរវិនិយោគអោយបានឆាប់ ជៀសវាងការកកស្ទះសម្រាម បង្ករ​ផលប៉ះពាល់ដល់ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ។

ជាលទ្ឋផលនៃកិច្ច បងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ អាហារ​ដ្ឋានអាជីវករ ស្នើរ​អោយ​រដ្ឋបាលស្រុកព្រៃនប់ យកថ្លៃសេវាប្រមូលសម្រាមសំរាប់ផ្ទះប្រជាពលរដ្ឋចន្លោះពី​៨០​០​០​​រៀលទៅ១០០០០រៀល ឯ ទីតាំងអាជីវកម្ម ចន្លោះពី២០០០០រៀលឡើងទៅ​តាមទំហ៊ំអា​ជីវ​កម្ម ប៉ុន្តែចំពោះទីតាំងរដ្ឋបាលស្រុកមិនទាន់រកកន្លែងឃើញនោះទេ តែបើមានការចាំបាច់ សម្រាមទាំងអស់នៃស្រុកព្រៃនប់ នឹងអាចយកទៅចាក់ទីតាំងចាស់តែមួយនៅចំនុចអំតាសេក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយពីស្រុកព្រៃនប់ ប្រមាណជាង៣៩គីឡូម៉ែត្រ។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ