កាមរីប្រលះកុងតៃនឺស្លាប់មួយនៅផ្លូវជាតិលេខ4

សង្គមថ្ងៃសៅរ៍ ទី14 ខែតុលា ឆ្នាំ2017 ម៉ោង 8:56 នាទី ព្រឹក


ខេត្តព្រះសីហនុ=នៅថ្ងៃទី​14 ខែ​តុលា​​​ ឆ្នាំ​2017​ វេលាម៉ោង​01:30នាទី​កណ្ដាល​អាធ្រាត្រ​ លើផ្លូវ​ជាតិ​លេខ​4 ចន្លោះគីឡូម៉ែត្រ​ 212-213 ស្ថិត​នៅ​ក្នុង​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយ​​ រថយន្ត​ 01គ្រឿង​ម៉ាក​ CAMRY​ បាឡែន​ ពណ៌ ទឹកមាស​​ ពាក់ផ្លាកលេខ​ភ្នំពេញ​2S-3447 បើកបរ​ដោយ​ឈ្មោះ​ ដូវ៉ាន់​ ទៀន​ ភេទ​ប្រុស​ អាយុ​ 24ឆ្នាំ​ ជនជាតិ​ វៀតណាម​ កាន់​លិខិត​ឆ្លងដែន​លេខ​ B8900066 មុខរបរ​ កម្មករ​រោងចក្រ​ហុកជូ​ មាន​អ្នករួមដំណើរលើ​ចំនួន​ 02នាក់​៖
1-ឈ្មោះ​ ងូយឿង​ ថៃ​ ភេទ​ ប្រុស​ អាយុ​ 31ឆ្នាំ​ ជនជាតិ​ វៀតណាម​ មុខរបរ​ កម្មករ​
2 -ឈ្មោះ​ ដូវ៉ាន់​ តិន​ ភេទ​ប្រុស​ អាយុ​ 25ឆ្នាំ​ ជនជាតិ​ វៀតណាម​ មុខរបរ​ កម្មករ​ អ្នក​បី​ស្នាក់នៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​មក​ ភ្នំពេញ​ (ចេញ​ពី​ហូបចុក​នៅម្តុំ​រង្វង់​មូល​តោ)​ ​ លុះ​ដល់ចំណុចខាងលើ​ផ្លូវ​កោងក៏បាន​រ៉េចង្កូត​ទៅ​ខាង​ឆ្វេងដៃ​បុក​ពី​ចំហៀង​រថយន្ត​ដឹក​ឥត​ 01គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ក្រហម​ ពាក់ផ្លាកលេខ​ភ្នំពេញ​3C-8654 ដែលមាន​ទិសដៅ​បញ្រ្ចាស់គ្នា​។
​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ៖
1-ឈ្មោះ​ ដូវ៉ាន់​ ទៀន​ ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បច្ចុប្បន្ន​ត្រូវ​បាន​ បងប្រុស​បង្កើត​ និង​ក្រុមហ៊ុន​ ហុកជូ​ លន​ យក​ទៅ​ធ្វើ​បុណ្យ​នៅ​ប្រទេស​ វៀតណាម​
2-ឈ្មោះ​ ងូយឿង​ ថៃ​ រងរបួស​ មធ្យម​​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេតេ​។
3-ឈ្មោះ​ ដូវ៉ាន់​ តិន​ មិនមាន​រងរបួស​ទេ​ ។
ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ឥត​ រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។
រីឯ​វត្ថតាង​រថយន្ត​ 02គ្រឿង​បានយក​មក​រក្សាទុក​នៅ​ការិយាល័យចរាចរណ៍។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ