ប្រជាពលរដ្ឋនៅចំណុចពយកំពេញ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ នឹងទទួលបានប័ណ្ណកម្មសិទ្ឋដីធ្លីនាពេលដ៏ខ្លីខាងមុខ

សង្គមថ្ងៃសុក្រ ទី13 ខែតុលា ឆ្នាំ2017 ម៉ោង 2:26 នាទី ល្ងាច

ខេត្តព្រះសីហនុៈ(​ដោយ វ៉ើន​កញ្ញ៉ា)លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ ស្នើអោយប្រជាពលរដ្ឋ ត្រូវរក្សា​ទុកឲ្យបានគត់មត់មិនត្រូវយកប្លង់ដែល ទទួលបាននាពេលខាងមុខយកទៅដាក់​បញ្ចាំ​យកប្រាក់មកចាយវាយខុសគោលដៅដែលធ្វើឲ្យបាត់បង់សុភមង្គលក្នុងគ្រួសារ ព្រោះការងារ​គ្រប់គ្រងដីធ្លីជាកត្តាសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីកិច្ចប្រជុំ​ស្តីពីការបិទផ្សាយទិន្នន័យក្បាលដីជាសាធារណ: នូវឯកសារ​នៃ​ការ​វិនិច្ឆ័យចុះបញ្ជីដីធ្លីមានល័ក្ខណៈជាប្រពន្ធ័ជូនដល់ម្ចាស់ក្បាលដីចំណុចពយកំពេញ ស្ថិត​នៅ​​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០១៧  ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ការ​ងារ​គ្រប់គ្រង​ដីធ្លី​ជា​កត្តាសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើង​ក្នុងការអភិវឌ្ឍន៍​សេដ្ឋ​កិច្ចគ្រួសារ ហើយ​បន្ទាប់ពីទទួលបាននូវប្លង់សម្គាល់អចលនវត្ថុដោយ​ស្របច្បាប់ហើយត្រូវ​តែ​រក្សា​ទុកឲ្យបាន​គត់​មត់មិនត្រូវយកប្លង់ដែលទទួលបាននាពេលខាងមុខ​ យកទៅដាក់បញ្ចាំ​យកប្រាក់មកចាយ​វាយ​ខុសគោលដៅដែលធ្វើឲ្យបាត់បង់សុភមង្គលក្នុងគ្រួសារ។ ក្នុងនាម​អា​ជ្ញា​ធរ​ខេត្ត​​ក៍សូម​ថ្លែង​កោតសរសើរដល់មន្ត្រីនៃ​មន្ទីររៀបចំដែនដី គ្រប់គ្រងកម្មវិ​ធិធីអនុវិ​ស័យ​រ​រដ្ឋ​បាល​ដីធ្លី​ខេត្ត​ដែល​បានខិតខំសម្រេចបានជាផ្លែផ្កា នាពេលកន្លង​មកក្នុងការបំរើឲ្យ​ផល​​ប្រ​យោ​ជន៍​ជូនដល់​បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងខេត្ត​ព្រះសីហនុ រួមចំណែកក្នុង​ការ​កាត់​​បន្ថយ​​ភាព​ក្រីក្រជា​មួយ​រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន​ជា​​ប្រមុខ​ដឹកនាំ។

លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់និង​សុរិយោ​ដី​ខេត្ត​បានមានប្រសាសន៍ថាយោងតាមលិខិតជូន​ដំណឹងរបស់រដ្ឋបាលសា​លាខេត្តព្រះសី​ហនុ​លេខ​​៦៧៦/១៧ (ស.ជ.ណ )ចុះថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៧ និងឆ្លងតាមកិច្ចប្រជុំផ្សព្វ​ផ្សាយ​កំណត់​តំបន់ វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​ល័ក្ខណៈ​ជា​ប្រព​ន្ធ័​ជូនដល់ម្ចាស់ក្បាលដី​ចំណុចពយ​កំ​ពេញ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង ខេត្តព្រះសីហនុកាល​ពីថ្ងៃទី២៣​ខែមិថុនា​ឆ្នាំ​២០១៧កន្លង​មក​និងយោងតាមអនុក្រិត្យរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ដែល​បានសម្រេចឲ្្យក្រុមការងារជំនាញ​នៃមន្ទីរ​រៀប​ចំដែនដីនគរូប​នី​យកម្មសំណង់និងសុរិយោដីខេត្តបានចុះបញ្ជីរដីធ្លីជូនប្រជាពលរដ្ឋក្នុងចំណុចខាងលើនិងបានធ្វើការបិទផ្សាយពីទិន្នន័យក្បាលដីចំនួន៥២ក្បាលដីក្នុងនោះ០៤ក្បាលដីមិនមានទិន្នន័យ ។​ លោកប្រធានមន្ទីរបាន​បន្តថាការបិទផ្សាយទិន្នន័យក្បាល​ដីខាងលើ​ចាប់​ពី​ថ្ងៃ​ទី១៣ ខែតុលា​ដល់​ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៧ បើបងប្អូនជាម្ចាស់ក្បាលដីណា ដែល​មាន​ការពាក់​ព័ន្ធ​សុំ​ឲ្យ​ធ្វើការតវ៉ាជាមួយមន្ត្រីជំនាញប្រចាំការនៅចណុចខាងលើដើម្បីធ្វើការដោះស្រាយក្នុងករណីមិនអាចដោះស្រាយបានមន្ត្រីជំនាញនិងធ្វើរបាយការណ៍ជូនថ្នាក់ជាតិដោះស្រាយបន្ត ។ចំពោះ​ម្ចាស់ក្បាលដីណាដែលមិនមានវិវាទ​គណ:កម្មការជំនាញ​និងកសាង​ឯក​សារជូនលោកអភិ​បាល​នៃគណ:អភិបាលខេត្តពិនិត្យសម្រេចផ្តល់បណ្ណ័សម្គាល់អចលវត្ថុជូនដល់ពួកគាត់។​ដោយ វ៉ើន​កញ្ញ៉ា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ