ជនសង្ស័យចែកចាយគ្រឿងត្រូវសមត្ថកិច្ចឃាត់ខ្លួនឆែកឆេរឃើញគ្រឿងញៀន១កញ្ចប់ធំ៣កញ្ចប់តូច

សង្គមថ្ងៃសុក្រ ទី13 ខែតុលា ឆ្នាំ2017 ម៉ោង 8:32 នាទី ព្រឹក

ព្រះសីហនុ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ឆ្មក់ចុះបង្ក្រាបនិងឃាត់ខ្លួនបាននៅម៉ោង ១០យប់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ ស្ថិតនៅក្រុម ១៧ ភូមិ ១សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

លោកអនុសេនីយ៌ឯក តាក រៀម អធិការរងនគរបាលក្រុងព្រះសីហនុ ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ បានឱយដឹងថាជនសង្ស័យមាន ឈ្មោះ គឹម ហ៊ាង ហៅ{ហ៊ាង }ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាងទូរសព្ទ័។លោក តាម រៀម បានឱយដឹងទៀតថាវត្ថុតាងចាប់យកនិងដកហូតបានមាន
ថ្នាំញៀនមេតំហ្វេតាមីន ៣ កញ្ចប់តូច ១កញ្ចប់ធំ
ទូរសព្ទ័ ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ