​ រថយន្ត​ ចំនួន​ 03គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ នៅស្រុកកំពង់សិលា

សង្គមថ្ងៃព្រហស្បត្តិ៍ ទី12 ខែតុលា ឆ្នាំ2017 ម៉ោង 7:08 នាទី ព្រឹក

ខេត្តព្រះសីហនុ=លោកឧត្តមសេនីយ៍  អី សុខា  ស្នងការរងទទួលផែនសណ្ងាប់ធ្នាប់បានអោយsntvដឹងថា នៅថ្ងៃទី​11​ ខែ​តុលា​​​ ឆ្នាំ​2017​ វេលាម៉ោង​20:50នាទី​ លើផ្លូវ​ជាតិ​លេខ​4 ចន្លោះគីឡូម៉ែត្រ​ 127-128​ ស្ថិត​នៅ​ក្នុង​ភូមិ​វាល ឃុំ​កំពង់សិលា​ ស្រុក​កំពង់សិលា​​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ ចំនួន​ 03គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ ។
​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស(ធ្ងន់​)​មនុស្ស​ចំនួន​ 01នាក់​អ្នកបើកបរ​រថយន្ត​​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់សិលា​។
បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​សម្រួល​ចរាចរណ៍​កុំឲ្យ​មាន​ការ​កកស្ទះ​ ។
ដោយ  វ៉ើន  កញ្ញ៉ា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម