ប៉ូលិសខេត្តព្រះសីហនុ ឃាត់ខ្លួនយុវជនម្នាក់ដោយសង្ស័យក្នុងល្មើសកាច់ករម៉ូតូ

សង្គមថ្ងៃច័ន្ទុ ទី09 ខែតុលា ឆ្នាំ2017 ម៉ោង 12:42 នាទី ល្ងាច


ខេត្តព្រះសីហនុ=យោងការបញ្ជក់ពីឯកឧត្តម  ឧត្តមសេនីយ៍ទោ  ជួន  ណារិន្ឋស្នងការនគរបាលខេត្តព្រះសីហនុបានអោយដឹងថា នៅថ្ងៃទី9.10.2017 វេលាម៉ោង03:00នាទីទៀបភ្លឺ នៅលើផែស៊ូទ្រី ក្រុមទី27 ភូមិ3ទំនប់រលក សង្កាត់លេខ1 ក្រុង-ខេត្ត្ព្រះសីហនុ មានករណីលួច
យកម៉ូតូកើតឡើង ។
_ជនរងគ្រោះឈ្មោះ លាត សុភា ភេទប្រុស អាយុ35ឆ្នាំ មុខរបរកម្មករទូកនេសាទ បានទុកម៉ូតូនៅផែកើតហេតុខាងលើ ហើយត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយក ។
_សម្ភារៈបាត់បង់ ម៉ូតូម៉ាកHONDA.C125 សេរីឆ្នាំ2016 ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីុន9609146 ពាក់ស្លាកលេខ:ព្រះសីហនុ1F.1418 ។
_ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹង កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងនគរបាលប៉ុស្ត៌សង្កាត់លេខ1 ធ្វើការស្រវជ្រាវឃាត់ខ្លួនជនសង្ស៍យដៃដល់ម្នាក់ឈ្មោះ គឹម ហេង ភេទប្រុស អាយុ29ឆ្នាំ មុខរបរកម្មករនេសាទ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ បានឆ្លើយសារភាពថា:ខ្លួនប្រើប្រាស់ដែកទួណាវីសគាស់ក្បាំងកមុខម៉ូតូ​រួចហើយបានផ្តាច់ខ្សែសោរម៉ូតូ និងកាច់បំបាក់ស្លាកលេខជាពីរ ហើយជិះគេចខ្លួនយកម៉ូតូទៅលាក់ទុកនៅមុខរោងចក្រសាន់វ៉ា(សង្កាត់លេខ1 ) ។ លុះព្រឺកឡើងថ្ងៃខែឆ្នាំដដែល វេលាម៉ោង07:30នាទី ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមនឹងម៉ូតូខ្ញំុុលួចបាន ។
_វត្ថុតាងចាប់យកបាន: ម៉ូតូម៉ាកខាងលើ (ផលចោរកម្ម) ។
_បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានធ្វើការឃាត់ខ្លួនកសាងសំណំុរឿងបញ្ចូនទៅការិយាល័យជំនាញចាត់ការបន្ត ៕ដោយ  វ៉ើន  កញ្ញ៉ា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ