នាយកដ្ឋានធានារ៉ាប់រង និង សោធន នៃអគ្គនាយក​ដ្ឋាន​-ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រ​យោ​ជន៍ នៃ ការធានារ៉ាប់រង”

សង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែកញ្ញា ឆ្នាំ2017 ម៉ោង 5:16 នាទី ល្ងាច

ខេត្តព្រះសីហនុ៖MC.នាយកដ្ឋានធានារ៉ាប់រង និង សោធន នៃអគ្គនាយក​ដ្ឋាន​-ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រ​យោ​ជន៍ នៃ ការធានារ៉ាប់រង” ជូនដល់សាធារណជន នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ដោយ​មាន​ការ​ចូលរួមពី​បណ្តា​ស្ថាប័ន​រដ្ឋ សមាគម អាជីវករ សិស្សនិសិ្សត និងអាជ្ញាធរមូល ដ្ឋាន កាល ពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ។ ការរៀបចំនេះគឺមាន​កិច្ចសហការជាមួយ សមាគ ម ធានា រ៉ាប់​​រង​កម្ពុជាក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា រឺក្រុមហ៊ុនធានារ៉ាប់រងកម្ពុជាឡុន ប៉ាក ក្រុមហ៊ុន​ធា​​នារ៉ាប់រងហ្វតតេ ក្រុមហ៊ុនធានា​រ៉ាប់រ​ងកម្ពុជា-វៀតណាម ក្រុមហ៊ុន ធានា​រ៉ាប់​រង​អាយុ​ជីវិត​សុវណ្ណាភូមិ និងក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិតមេនូឡាយហ្វ៍។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានេះថា គឺក្នុងគោលបំណងផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋនូវសារៈសំខាន់នៃការធានារ៉ាប់​រង​ដែលជាវិធីសាស្រ្តមួយនៃការសន្សំ ប្រាក់សម្រាប់ការពារហា​និភ័យ​របស់លោក​អ្នក​ត្រូវបានធានា និង ក្រុមគ្រួសារ ដូចជាការធានា រ៉ាប់រងអាយុជីវិត ការធានារ៉ាប់​រងលើ​ទ្រព្យ​សម្បត្តិ ការធានារ៉ាប់រងលើ សុខភាព និងការធា នា រ៉ាប់រងលើគ្រោះថ្នាក់ផ្សេងៗជាដើម។ល។ ការធានារ៉ាប់រងអាយុជីវិតគឺកិច្ចសន្យាមួយ ដែល ធា នាថាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវ ផ្តល់កញ្ចប់ហិរញ្ញវត្ថុមួយដល់ក្រុមគ្រួសារ ដែល បាន ទិញធានារ៉ាប់រងអាយុជីវិត នៅ​ពេល​មេគ្រួសារបាត់ បង់ជីវិតជាយថាហេតុ។ ដូច្នេះកញ្ចប់ ហិរ ញ្ញវត្ថុ ដែលផ្តល់ដោយ​ក្រុម​ហ៊ុនធានារ៉ាប់រងអាយុជីវិតនេះមានសារៈសំខាន់ យ៉ាងខ្លាំង ចំពោះ ក្រុមគ្រួសារក្នុងការទ្រទ្រង់ដល់ការសិក្សារបស់បុត្របុត្រធីតាឲ្យនៅតែអាចបន្តកាសិក្សាបានចប់ចុងចប់ដើម និងទ្រ​ទ្រង់ស្ថានភាពគ្រួសារមិនឲ្យធ្លាក់ចុះនៅពេលអាណាព្យាបាល ឬមេ គ្រួសារ បាត់បង់​ជីវិត។ ​ជារួមបច្ចុប្បន្នទីផ្សារធានារ៉ាប់រងមានការរីកចំរើន ដោយមានក្រុម ហ៊ុន ធានារ៉ាប់រងអាយុជីវិត ចំនួន ៦ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ចំនួន ១០ និងក្រុមហ៊ុនធានារ៉ាប់ រងខ្នាតតូច ចំ​នួន​ ៨ ដែល​បានវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឆ្នាំ២០១៦ បុព្វលាភ​ដុល​នៃទី​ផ្សារធានារ៉ាប់រងមាន ប្រមាណ ១២០ លានដុល្លារអាមេរិក និងបង្កើតការ ងារ បានជាង ៦០០០ កន្លែង។ ​ជារួមសិក្ខាសាលានេះក្នុងគោល បំណងបង្កើន ការ យល់ ដឹង របស់ប្រជាពលរដ្ឋអំពីការធានារ៉ាប់រងដែលអាចជំរុញការលើកកម្ពស់ជីវភាព និងជួយកាត់ បន្ថយភាពក្រី ក្ររបស់ប្រជាជនកម្ពុជា ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាបញ្ញត្តិករ ធានារ៉ាប់រងកម្ពុជា នឹងរៀបចំ​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការ ធានារ៉ាប់ រងលក្ខណៈបែបនេះជាបន្តបន្ទាប់ទៀតទាំងនៅតាមខេត្ត និងក្រុងនានាទូទាំងប្រទេស ស្រប តាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងផែនការអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨៕​ដោយ លោក ស្រី វ៉ើន​ កញ្ញា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម