សមត្ថកិច្ចចាប់ខ្លួនបុរសដែលជាជនសង្ស័យ អារករសម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកព្រៃនប់ បានហើយ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី11 ខែមេសា ឆ្នាំ2021 ម៉ោង 11:48 នាទី ព្រឹក

 

(ខេត្តព្រះសីហនុ) នគរបាលបំបែកសំណុំរឿង ឃាតកម្មសម្លាប់ស្ត្រីម្នាក់ នៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃ៩មេសា២០២១ បានហើយ ក្នុងនោះនគរបាលឃាត់ខ្លួនជនសង្សយ័ម្នាក់ ជាជនដៃដល់សម្លាប់ស្ត្រីរងគ្រោះ

 

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យ ដឹងនៅព្រឹកថ្ងៃ១១មេសា២០២១នេះថា ជនសង្ស័យឈ្មោះកែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំណែក ជនរងគ្រោះឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ ស្រុកកំណើត ភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

 

លោកឧត្តមសេនីយ៍ទោស្នងការឲ្យដឹងតាមរបាយការស្រាវជ្រាវថា ករណី ឃាតកម្មគិតទុកជាមុននេះកើតឡើង កាលពីថ្ងៃទី ០៩ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត្រ ក្នុងរណ្តៅគ្រលុកមួយកន្លែង នៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ចុះមកពិនិត្យទីតាំងកើតហេតុ ឃើញមានសាកសពស្រី្តខ្មែរម្នាក់ អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃវែង ពណ៌លឿង ខោស្ព័រកីឡាជើងវែង មានស្លាកស្នាម អារក ,ជាំភ្នែកខាងស្តាំ ,ជាំថ្គាមខាងឆ្វេង ,ជាំបបូរមាត់ផ្នែកខាងលើ

 

ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទី នគរបាលបានរកឃើញ វិទ្យុទាក់ទងមួយគ្រឿង ម៉ាក MOTOROLAនៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ រួចបន្តការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនសង្ស័យ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ០៨ និង០០នាទី ព្រឹក។

ជនសង្ស័យបានសារភាពប្រាប់នគរបាលថា ខ្លួនបានរួមរស់ជាមួយជនរងគ្រោះរយៈពេល២ឆ្នាំហើយ ដោយមិនបានរៀបការទេមូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះនេះ ដោយសារខ្លួននិងជនរងគ្រោះ តែងតែមានជម្លោះនិងគ្នាសឹងរាល់ថ្ងៃ ហើយជនរងគ្រោះប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន រហូតដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២២ និង០០នាទីយប់ ខ្លួនបានបបួលជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង ០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ខណៈនោះជនរងគ្រោះបានប្រើសម្តីថា មុខហ្អែងគ្មានប្រាក់នាំយើងដេកផ្ទះសំណាក់ទេមានតែដេកក្នុងព្រៃ ពេលនោះជនសង្ស័យបានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ប្រើឧបករណ៍សាកថ្ម វាយក្បាល,វាយភ្នែក ,វាយមាត់ ,យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ហើយយកផ្លែឡាម អារករហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ រួចបានរត់គេចខ្លួន

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌ កំពុងបន្តនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម