អ្នកនេសាទក្រីក្រម្នាក់ក្លាយជាមហាសេដ្ឋីមួយប៉ប្រិចភ្នែក ក្រោយរើសបាន.......

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី18 ខែធ្នូ ឆ្នាំ2020 ម៉ោង 11:15 នាទី ល្ងាច

មានបុរសជាអ្នកនេសាទក្រីក្រជនជាតិថៃម្នាក់រើសបានកម្អួតត្រីបាឡែនមួយដុំធំក្នុងពេលគាត់កំពុងនេសាទត្រីក្នុងសមុទ្រ ហើយតាមការវាយតម្លៃបឋមកម្អួតត្រីបាឡែននោះអាចមានតម្លៃរហូតដល់ជាង ៣,២ លានដុល្លារអាមេរិកឯណោះ។ បុរសកំពូលសំណាងរូបនេះមានឈ្មោះថា Naris Suwannasang អាយុ ៦០ បានប្រកបរបរជាអ្នកនេសាទសមុទ្រនេះស្ទើរតែពេញមួយជីវិតគាត់ទៅហើយ តែជីវភាពរបស់គាត់នៅតែក្រីក្រលំបាក។

whale-1
យ៉ាងណាក្តី ចាប់ពីពេលនេះតទៅជីវិតរបស់គាត់ត្រូវផ្លាស់ប្តូរ ១៨០ ដឺក្រេហើយ ព្រោះថាកម្អួតត្រីបាឡែនដែលគាត់រើសបាននោះមានទម្ងន់រហូតដល់ទៅ ៩៩,៧៩ គីឡូក្រាម ហើយតាមការប៉ាន់ស្មានគេអាចទិញកម្អួតត្រីបាឡែនប្រភេទនេះក្នុងតម្លៃ​ ៩៦០ ០០០ បាត (៣២ ២០៤ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយបើគិតជាលុយសរុបគឺគាត់អាចទទួលបានរហូតដល់ ៣ ២១៣ ៦៣៧ ដុល្លាអាមេរិកឯណោះ។ សូមបញ្ជាក់ថា កម្អួតត្រីបាឡែនគឺជាវត្ថុធាតុដ៏កម្រសម្រាប់យកទៅផលិតជាទឹកអប់ប្រណិតដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក ដូចនេះហើយទើបកម្អួតដែលត្រីបាឡែនបានក្អួតចោលនេះមានតម្លៃខ្ពស់ដែរ៕

36267460-9001579-image-a-24_1606755913920

c_pic_160697100045348.jpg_b

whale-3


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម