ចប់! តួឯកស្រីនាង Apinya ទៅកាត់សក់ធ្វើជាមនុស្សប្រុសបាត់ កាលពីម្សិលមិញ!

កម្សាន្តថ្ងៃពុធ ទី22 ខែកុម្ភៈ ឆ្នាំ2017 ម៉ោង 4:29 នាទី ល្ងាច

ថៃ៖ តារាសម្តែងភាពយន្តវ័យក្មេង នាង Apinya Sakuljaroensuk គឺជាតារាមួយដួងដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងការសម្តែងភាពយន្ត ជាពិសេសគឺរឿងទាក់ទងជាមួយនឹងជីវិតស្នេហាយុវវ័យ ស្តីពីការអប់រំ ព្រមទាំងរឿងខ្មោចល្បីៗទៀតផង។

នាង Apinya Sakuljaroensuk ក៏បានទទួលការគាំទ្រយ៉ាងខ្លាំង នៅក្នុងការសម្តែងខ្សែភាពយន្តភាគខ្លីៗ ដែលនិយាយអំពី នារីស្រលាញ់នារីមានភេទដូចគ្នា (Lesbian) ផងដែរ ព្រោះតែចរិតលក្ខណៈ កាយវិការ និងទេពកោសល្យរបស់តារាស្រីនាង Apinya Sakuljaroensuk សាកសមទៅនឹងការសម្តែងជាតួអង្គបែបនេះ។

កាលពីម្សិលមិញនេះ កញ្ញាដ៏ស្រស់ស្អាតរូបនេះ ក៏បានទៅហាងកាត់សក់ខ្លី ម៉ូតថ្មីបែបបុរសតែម្តង ដែលធ្វើឱ្យអ្នកដែលបានឃើញហើយ ច្បាស់ជាយកដៃញីភ្នែក សម្លឹងមើលមិនដាក់ភ្នែកជាមិនខាន ព្រោះតែការផ្លាស់ប្តូរម៉ូតសក់ជាលក្ខណៈទ្រង់ទ្រាយធំរបស់នាង។

ប៉ុន្តែតាមការឱ្យដឹងព័ត៌មាន ពីក្នុងបណ្តាញអ៊ីនស្តារក្រាម Apinya Sakuljaroensuk គឺមានសង្សារជាមនុស្សប្រុសទេ តែមិនដឹងមកពីមូលហេតុអ្វី ទើបបណ្តាលឱ្យនាងដាច់ចិត្តប្តូរម៉ូតសក់ពីមនុស្សស្រី ទៅជាមនុស្សប្រុសយ៉ាងដូច្នេះទេ៕

ទស្សនារូបរបស់ Apinya Sakuljaroensuk ដូចខាងក្រោម៖

 

Apinya និងសង្សារ

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីថៃនាង Apinya ត្រូវបានគេដឹងថា នាងស្រស់ស្អាតខ្លាំងពីក្មេង។

រឿងភាគថៃ "The Fault, Dear Friend2" (កល្យាណមិត្តប្រែជាសត្រូវ) មានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ ដោយសារតែរឿងនេះ បានបង្ហាញពីសកម្មភាពដ៏សែនអាក្រក់របស់មិត្តភក្តិម្នាក់។ ក្នុងនោះដែរ រឿងភាគមួយនេះ បានតម្រូវឲ្យ តារាស្រីថៃនាង Apinya ដើរតួជានាង Cherry ជាមនុស្សសម្តីផ្អែម តែពឹសពុល គ្មានអ្វីប្រៀបប្រដូច។

ចំពោះនាង Cherry ជាតារាស្រីវ័យក្មេងម្នាក់ ដែលទទួលបានការថតសម្តែង ជាច្រើនរឿង ទាំងរឿងភាគ និងខ្សែភាពយន្ត ដោយសារតែទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ក្នុងនោះដែរ មានគេហទំព័រថៃមួយ បានប្រមូលផ្តុំនូវរូបថតចាស់ៗរបស់នាង Cherry ជាច្រើនសន្លឹក តាំងពីនាងនៅក្មេង រហូតដល់ធំពេញវ័យ។ ហើយចំពោះរូបថតទាំងនោះ បានបង្ហាញឲ្យឃើញថា សម្រស់របស់នាង គ្មានផ្លាស់ប្តូរអ្វីទាំងអស់ លើទម្រង់មុខរបស់នាង គឺនៅតែស្រស់ស្អាតបែបធម្មជាតិដដែល។ មិនតែប៉ុណ្ណោះ ក៏មាននារីៗមិនតិចនាក់នោះដែរ ដែលច្រណែននឹងសម្រស់ដ៏គួរឲ្យស្រឡាញ់របស់នាង។

គួរបញ្ជាក់ផងដែរថា នាង Cherry បានចូលប្រឡូកវិស័យសិល្បៈ តាំងពីវ័យជំទង់ មកម្ល៉េះ ដែលរូបនាង ធ្លាប់ថតសម្តែងរឿងភាគ ស្ពតពាណិជ្ជកម្ម ជាហូរហែរ។ ហើយកាលពីថ្មីៗនេះដែរ កេរ្តិ៍ឈ្មោះរបស់នាង ក៏បានឡើងកូដយ៉ាងខ្លាំង ដោយសារតែនាង បានដើរតួក្នុងរឿង"កល្យាណមិត្តប្រែជាសត្រូវ" ដែលត្រូវសម្តែងជាមិត្តភក្តិដ៏ល្អពេលដំបូង តែចុងក្រោយនាងបែរជា តាមចងកម្មពារជាមួយនឹងមិត្តភក្តិម្នាក់ទៀត ឈ្មោះ Cartoon យ៉ាងសាហាវ និងមានល្បិចរាប់រយជំពូក។ ប៉ុន្តែតាមការពិតទៅ ក្នុងជីវិតពិតរបស់តារាស្រីថៃនាង Apinya ម្នាក់នេះ ជាមនុស្សស្រីដ៏គួរឲ្យស្រឡាញ រាក់ទាក់ ស្រស់ស្រាយ មិនដូចនឹងសាច់រឿង ដែលនាងបានសម្តែងនោះទេ៕

តោះមើលរូបថតតាំងពីក្មេង ដល់ធំពេញវ័យ របស់តួស្រីនាង Cherry ពឹសពុលម្នាក់នេះទាំងអស់គ្នា ថាយ៉ាងណា៖

ម៉ូត យុវវ័យ


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ