តារាចម្រៀងនៅហង្សមាសពីរដួងទៀតហើយ ដែលបានសម្តែងភាពសោកស្តាយ ក្រោយការចាកចេញរបស់មិត្តរួមផលិតកម្ម!

កម្សាន្តថ្ងៃអង្គារ៍ ទី21 ខែកុម្ភៈ ឆ្នាំ2017 ម៉ោង 10:31 នាទី ល្ងាច

ភ្នំពេញ៖ ក្រោយការឈានជើងចាកចេញពីផលិតកម្មរស្មីហង្សមាស ជារបស់តារាចម្រៀងស្រគត់ស្រគំ អ្នកនាង យក់ ថិតរដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើឱ្យតារាចម្រៀងល្បីៗដទៃទៀតជាច្រើនរូប ដែលធ្លាប់ជ្រកនៅក្រោមដំបូលផលិតកម្មរួមគ្នាតាំងពីមុនមក បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការចាកចេញមួយនេះ។

ដោយមុននេះតារាចម្រៀងល្បីៗដែលនៅក្នុងផលិតកម្មរស្មីហង្សមាសដូចជា កញ្ញា ពេជ្រ សោភា កញ្ញា សួសវីហ្សា និង កញ្ញា យក់ ថិត រដ្ឋា ជាដើម បានបង្ហាញការសោកស្តាយពេលឃើញកញ្ញា ឈិត សុវណ្ណបញ្ញា មិត្តរួមក្រុមធ្លាប់ធ្វើការជាមួយគ្នាដើរចេញជាបន្តបន្ទាប់បែបនេះ។

ដោយឡែកកាលពីយប់មិញនេះ កញ្ញា ឱក សុគន្ធកញ្ញា និងលោក ណុប បាយ៉ារិទ្ធ ឯណេះវិញ ក៏បានបង្ហាញនូវភាពសោកស្តាយរបស់ខ្លួនផងដែរ សម្រាប់ការចាកចេញរបស់មិត្តភក្តិដែលធ្លាប់បានធ្វើការរួមគ្នាកន្លងមក។ ថ្វីត្បិតតែអ្នកទាំងពីរមិនបានបញ្ចេញឈ្មោះឱ្យចំថា សោកស្តាយនរណាម្នាក់ក៏ដោយ ក៏អ្នកគាំទ្រអាចស្មានដឹងដែរ។

នៅក្នុងហ្វេសប៊ុករបស់កញ្ញា ឱក សុគន្ធកញ្ញា បានប្រាប់ថា៖

«សោកស្ដាយចំពោះការបាត់បង់សមាជិកការងាររួមក្រុម.. ប៉ុន្តែមនុស្សម្នាក់ៗតែងមានការសម្រេចចិត្តរៀងៗខ្លួន សង្ឃឹមថាការសម្រេចចិត្តរបស់ពួកគាត់ធ្វេីឲ្យគាត់សប្បាយចិត្ត....! សូមជូនពរមានសំណាងល្អ Love you all»។

ចំណែកលោក ណុប បាយ៉ារិទ្ធ ក៏បានប្រាប់ឱ្យដឹងថា៖

«ពេលវេលាបណ្តាលឱ្យពួកយើងស្គាល់គ្នា....ពេលវេលាបណ្តាលឱ្យយើងបានមកធ្វើការជាមួយគ្នា....ពេលវេលាបានរក្សាទុកនូវអនុស្សាវរីយ៍គ្រប់រសជាតិជាមួយគ្នា...ក្រោមដំបូលផ្ទះតែមួយ មិនថាឧបសគ្គតូចធំ យើងតែងតែកាន់ដៃគ្នាដើរឆ្លងជាមួយនិងស្នាមញញឹមជាមួយនិងតំណក់ញើសរាប់លានតំណក់ដែលហូរចេញពីការតស៊ូប្រឹងប្រែង! ជានិស្ស័យ ឬវាសនាដែលកំណត់ឱ្យយើងបែកគ្នា...?

ខ្ញុំពិតជាមិនចង់ឃ្លាត មិនចង់ឮពាក្យបែក រឹតតែមិនចង់ឃើញការបោះជំហ៊ានចាកចេញរបស់អ្នក...រឹតតែគ្មានសិទ្ធសូម្បីឃាត់និងរារាំងការសម្រេចចិត្តរបស់អ្នក មានតែការសោកស្តាយ ការនឹករលឹក មិនចង់បាត់បង់ តែក៏ត្រូវតែទទួលយក ! សង្ឃឹមថាតំលៃនៃមិត្តភាពរបស់ពួកយើងនិងឋិតនៅក្នុងចិត្ថយើងគ្រប់គ្នាជារៀងរហូត»៕

ខាងក្រោមនេះ គឺជារូបភាពអនុស្សាវរីយ៍ ដែលតារាចម្រៀងទាំងពីរដួង បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន៖

ឱក សុគន្ធកញ្ញា

ណុប បាយ៉ារិទ្ធ

 

ណុប បាយ៉ារិទ្ធ ឱក សុគន្ធកញ្ញា ការងារ មិត្ត

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ